ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេត្តា​ជា​ធម៌​ដំបូង​បង្អស់​ដែល​អ្នកដឹកនាំ​ត្រូវ​មាន

5 ឆ្នាំ មុន

រាស្ត្រប្រជា​ត្រូវការ​ណាស់​ពាក្យ​ថា​មេត្តា​នេះ តើ​អ្វី​ទៅ​ជា​មេត្តាធម៌ ? មេត្តា គឺ​ការ​ស្រលាញ់ ការ​មេត្តា ការ​មេត្តា​ការ​មាន​សេចក្តី​ប្រាថ្នា​ល្អ​ចង់ឱ្យ​គេ​បាន​សុខ ជា​គុណធម៌​ដំបូង​បង្អស់​ដែល​អ្នកដឹកនាំ​ត្រូវ​មាន ព្រោះ​មេត្តា​ជា​ពាក្យផ្ទុយ​នឹង​វិហិង្សា គឺ​ការ​បៀតបៀន…

រាស្ត្រប្រជា​ត្រូវការ​ណាស់​ពាក្យ​ថា​មេត្តា​នេះ តើ​អ្វី​ទៅ​ជា​មេត្តាធម៌ ?
មេត្តា គឺ​ការ​ស្រលាញ់ ការ​មេត្តា ការ​មេត្តា​ការ​មាន​សេចក្តី​ប្រាថ្នា​ល្អ​ចង់ឱ្យ​គេ​បាន​សុខ ជា​គុណធម៌​ដំបូង​បង្អស់​ដែល​អ្នកដឹកនាំ​ត្រូវ​មាន ព្រោះ​មេត្តា​ជា​ពាក្យផ្ទុយ​នឹង​វិហិង្សា គឺ​ការ​បៀតបៀន ឬ​ហិង្សា ការ​ឃោរឃៅ​។

បើ​អ្នកធំ​មាន​សន្តាន​ចិត្តជា​មនុស្ស​ឃោរឃៅ គិតតែ​ចង់​ព្យាបាទ បៀតបៀន​រាស្ត្រប្រជា​របស់​ខ្លួនឯង​ទៅ​ហើយ តើ​សេចក្តីសុខ សន្តិភាព និង​ការ​ចម្រើន​លូតលាស់​នឹង​មាន​មកពីណា? ឧបមា​ដូច​មាតាបិតា​ដែល​មិន​ស្រឡាញ់​កូន ស្អប់​កូន ធ្វើបាប​កូន គ្មាន​ការ​ថ្នាក់ថ្នម​អ្វី​ទាល់តែ​សោះ តើ​កូន​នោះ​នឹង​ចម្រើន​លូតលាស់​មាន​សតិបញ្ញា មាន​អនាគត​រុងរឿង​ម្តេច​នឹង​កើត?  យើង​ដឹង​ហើយ​ថា គោលបំណង​របស់​ការ​គ្រប់គ្រង​ប្រទេស​គឺ ប​ជា សុ​ខំ ម​ហុត្ត​មំ សេចក្តីសុខ​របស់​រាស្ត្រ គឺជា​របស់​ដ៏​មហា​ឧត្តម ។​ចុះបើ​អ្នកធំ​គ្មាន​មេត្តា​គឺ​សេចក្តី​ប្រាថ្នា​ឱ្យ​គេ​បាន​សុខ​សោះ តើ​នយោបាយ ការ​គ្រប់គ្រង​នោះ​អាច​នឹង​ទៅ​ដល់​គោលដៅ​ឬទេ?

នេះ​ជា​ចម្លើយ​ដែល​អស់លោក​អ្នកធំ និង​ប្រជារាស្ត្រ​ទាំងឡាយ​គប្បី​ឆ្លើយ​ដោយ​ខ្លួនឯង​។ បើ​មិន​អាច​ឆ្លើយ​បាន​ទេ ក៏​គប្បី​រំលឹក​ដល់​អតីតកាល​ចុះ គង់​នឹង​យល់​ពីសារ​សំខាន់​របស់​មេត្តា​ជា​មិន​ខាន ថា​តើ​មាន​សោកនាដកម្ម​អ្វី​កើតឡើង​ខ្លះ នៅ​ពេល​ដែល​អ្នកធំ​នាំ​គ្នា​គ្រវាត់​មេត្តាធម៌​ចោល​នោះ ។