រាជធានីភ្នំពេញ ៖ ការប្រកួតអន្តរជាតិរវាងកីឡាករកម្ពុជា សុខ សាវិន នៅលើសង្វៀន
ទូរទស្សន៍អាស៊ីអាគ្នេយ៍ ជាមួយនឹងកីឡាករថៃ Pin Ngen នៅតែធ្វើឱ្យអ្នកទស្សនាដក់អារម្មណ៍ភាគច្រើននៅឡើយ ដោយសារតែកីឡាករកម្ពុជា បើទោះជាធ្លាប់ឡើងរេញអន្តរជាតិខ្លះៗមុនមកដល់សង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ក៏ត្រូវគេចាត់ទុកថាជាជើងថ្មី ដែលមិនគួរណាមានសមត្ថភាពវាយជើងខ្លាំងថៃម្នាក់ដល់ថ្នាក់សន្លប់ឈរលើរេញ ត្រឹមតែរយៈពេល២នាទីបើកឆាកប៉ុណ្ណោះ។
លោកបានប្រើបច្ចេកទេសពិសេសធ្វើឱ្យកីឡាករថៃបញ្ឈរភ្នែកទោះបីលោកអាជ្ញាកណ្ដាលរាប់ដល់១០ទៅហើយក៏មិនអាចទប់ជំហរបានដែរ ។ ពាក់ព័ន្ធនឹងការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ភាគីកីឡាករថៃ ក៏បានចេញមុខបញ្ជាក់មូលហេតុ ដើម្បីកុំឱ្យមានការយល់ច្រឡំថា កីឡាកររបស់ខ្លួនអន់នោះផងដែរ។
ការប្រកួតកាលពីថ្ងៃទី២៤ មិថុនានោះ ម្នាក់ៗមានការចាប់អារម្មណ៍ហួសប្រមាណ ជាពិសេសការប្រកួតមិនទាន់ក្ដៅសាច់ផងស្រាប់តែកីឡាករ សុខ សាវិន មកពីក្លិបអេលីតគុនខ្មែរ ហ៊ានប្រើបច្ចេកទេសនាគវ័ធកន្ទុយត្រូវចំកញ្ចឹងកកីឡាករថៃ Pin Ngen បណ្ដាលឱ្យសន្លប់ឈរនៅលើរេញ និងត្រូវគ្រូពេទ្យធ្វើចលនាអស់មួយសន្ទុះធំទើបដឹងស្មារតីមកវិញ ។ ស្នៀតដែលកម្ពុជាបានប្រើត្រូវគេមើលឃើញថា បើគ្មានសំណាងទេគឺពិតជាត្រូវកីឡាករថៃទាត់ពីក្រោយក្នុងពេលបង្វិលខ្លួនបណ្ដាលឱ្យសន្លប់ឈរដូចគ្នា ទើបជ័យជម្នះមួយនេះម្នាក់ៗសរសើរកីឡាករកម្ពុជាថា ពិតជាហ៊ានមែន ។ ម្នាក់ៗស្រឡាំងកាំងនៅពេលឃើញកីឡាករជើងខ្លាំងថៃត្រូវសន្លប់ឈរក្នុងទឹកទី១ ក្រោមដៃកីឡាករជើងថ្មីកម្ពុជា ។
អ្នកគាំទ្របានលាន់មាត់សរសើរកីឡាកររូបនេះ ទើបតែមានមុខឡើងរេញអន្តរជាតិលើកទី១នៅប៉ុស្តិ៍អាស៊ីអាគ្នេយ៍សោះ តែអាចបង្កការភ្ញាក់ផ្អើលរហូតដល់ពិធីករប្រកាសដាក់ក្បាលមេក្រូក្ដែងៗថា សុខ សាវិន ពិតជាខ្លាំងមិនធម្មតាដែលអាចប្រើស្នៀតនាគវ័ធកន្ទុយធ្វើឱ្យកីឡាករថៃសន្លប់យ៉ាងងាយបែបនេះ។
តំណាងភាគីថៃ បានអះអាងថា ការបរាជ័យរបស់កីឡាករថៃបណ្ដាលមកពីការធ្វេសប្រហែស នៅទឹកដំបូងដែលកីឡាករភាគច្រើនមិនទាន់បញ្ចេញស្នៀតនៅឡើយ ។ គាប់ជួនជាកីឡាករថៃនៅក្នុងថ្ងៃនោះជិះឡានផ្លូវឆ្ងាយ ហើយមិនធ្លាប់ឡើងរេញពេលព្រឹកទាំងទើបហូបអាហារថ្មីៗឱ្យមានកម្លាំងផង ទើបត្រូវសន្លប់ព្រោះតែត្រូវមួយជើងនោះ ។
ទោះបីយ៉ាងណា លោក ថៃ អ៊ូ អ្នកដឹកនាំកីឡាករថៃឱ្យមកប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ បានសរសើរថា កម្លាំងជើង និងបច្ចេកទេសនាគវ័ធកន្ទុយរបស់កីឡាករកម្ពុជាក៏មិនធម្មតាដែរ ទើបធ្វើឱ្យជើងខ្លាំងរបស់ខ្លួនសន្លប់ឈរក្នុងទឹកទី១ ទាំងនឹកស្មានមិនដល់។ ភាគីថៃបន្តថា បើការប្រកួតនេះមិនធ្វើឡើងចំពេលព្រឹក គឺសមត្ថភាពត្រឹមសុខ សាវិន មិនអាចទៅរួចជាមួយកីឡាករខ្លួននោះទេដោយសារតែគេក៏ជាជើងខ្លាំងម្នាក់ ។ លោកមានគម្រោងពិភាក្សាជាមួយអ្នករៀបចំកម្មវិធីប្រកួតដើម្បីឱ្យកីឡាកររបស់លោកឡើងប្រកួតសងសឹក ប៉ុន្តែសុំឱ្យប៉ះគ្នាម៉ោងផ្សេងវិញចៀសវាងពេលព្រឹកបែបនេះទៀត៕
រាជធានីភ្នំពញ ៖ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានប្រារព្ធកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា ដើម្បីផ្ដល់ប្រាក់កម្ចីជូន...
ប្រទេសបង់ក្លាដែស ៖ ពួកអ្នកពន្លត់ភ្លើងរាយការណ៍កាលពីថ្ងៃទី២១កុម្ភៈថា មនុស្សយ៉ាងតិច៧០នាក់បានត្រូវស្លាប់ ក្នុងអគ្គិភ័យយ៉ាងធំមួយ ដែលឆេះបណ្ដាអគារស្នាក់នៅ...
ខេត្តក្រចេះ ៖ ទីតាំងរណ្តៅរ៉ែមាសជាច្រើនកន្លែង ដែលអាជ្ញាធរអះអាងថា ជាទីតាំងកែច្នៃរ៉ែមាសខុសច្បាប់នៅតំបន់ព្រៃរ៉ែ ជុំវិញភូមិសាស្ត្ររបស់ក្រុមហ៊ុនវិនិយោគរ៉ែ...
ខេត្តបាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ មានពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញផ្នែកបច្ចេកទេសព័ត៌មានវិទ្យាថ្នាក់យោធភូមិភាគទី៥ នៅទីបញ្ជាការដ្ឋាន...
៥០ឆ្នាំមនុស្សមានប្រមាណត្រឹមតែ១យប់១ថ្ងៃនៃឋានទេវតាជាន់ចាតុម្ហារាជិកាប៉ុណ្ណោះ ដែលជាឋាននៅទាបជាងគេបំផុតក្នុងចំណោមឋានសួគ៌ទាំង៦ជាន់។ សេចក្តីនេះ...
មានស្ត្រីវ័យក្មេងជាច្រើនតែងយល់ថាខ្លួនឯងនៅក្មេង មានកម្លាំងមាំមួនក្នុងការទប់ទល់នឹងមេរោគដែលអាចធ្វើឲ្យកើតជំងឺ ផ្សេងៗ ។ ដូចនេះគេមិនសូវប្រុងប្រយ័ត្ន ឬ...
ខេត្តព្រៃវែង ៖ រឿងស្នេហាមួយនៅពេលដែលងប់ងុលខ្លាំងពេក មិនថាប្រុសឬស្រីទេ អាចបាត់បង់សតិ និងហ៊ានធ្វើអ្វីៗគ្រប់យ៉ាង ដោយមិនខ្វល់មិនខ្មាសអ្វីទាំងអស់ ទោះបីទង្វើ...
រដ្ឋធានីវ៉ាស៊ីនតោន ៖ ប្រភពមួយចំនួនបានប្រាប់ដល់សារព័ត៌មាន Rueters កាលពីថ្ងៃព្រហស្បត្តិ៍ កន្លងមកថា សហរដ្ឋអាមេរិក និងប្រទេសចិនបានចាប់ផ្តើមព្រៀងការប្តេជ្ញាលើវិធាន...
រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិត្រូវបានតុលាការ សម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែគ្មានសេរីភាព ។ នេះបើតាមប្រកាសទទួលស្គាល់របស់...
រាជធានីភ្នំពេញ ៖ ពិធីដង្ហែអ្នកតាដែលជាប្រពៃណីរបស់បងប្អូនជនជាតិចិន ធ្វើឡើងនៅតាមបណ្តោយផ្លូវជាតិលេខ២ ចាប់ពីចំណុចលើស្ពានអាកាសក្បាលថ្នល់ ទៅកាន់រង្វង់មូល...
ខេត្តសៀមរាប ៖ ឃាតករឈ្មោះ សាន ចិក ភេទប្រុស អាយុ៦៥ឆ្នាំ (ត្រូវជាកូនប្រសារជនរងគ្រោះ) ដែលសម្លាប់ឪពុកក្មេកឈ្មោះ ផន ប្រេម អាយុ៨៥ឆ្នាំ រស់នៅភូមិគោកត្របែក ឃុំគោកដូង ស្រុក...
ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០១៩ អាជ្ញាធរនិងសមត្ថកិច្ចចម្រុះកម្ពុជា-ថៃ បានរួមគ្នាធ្វើអនាម័យបរិស្ថាននៅបន្ទាត់ព្រំដែនច្រកទ្វារអន្តរជាតិ...
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ឲ្យអស់មន្ទិលសង្ស័យអំពីគម្រោងសាងសងអាកាសយានដ្ឋានថ្មី ដែលស្ថិតនៅក្រុងតាខ្មៅ និងជាប់ខេត្តតាកែវ ។...
តាមប្រភពព័ត៌មាន Fox Sports Asia បានឱ្យដឹងថា កីឡាករជើងខ្លាំង Cristiano Ronaldo ត្រូវបានគេសង្ស័យថា បានធ្វើការវះកាត់កែសម្ផស្សដោយសារតែមានភាពខុសគ្នាខ្លាំងពេកពេលដែលចូលលេងដំបូង និង...
រាជធានីភ្នំពេញ ៖ បុរសអ្នកបើកបរម៉ូតូកង់បីឥណ្ឌា Pass App បានដឹកនាងក្រមុំម្នាក់ពេលយប់លុះពេលទៅដល់កន្លែងស្ងាត់ បុរសនោះបានឈប់នោម ហើយខណៈនោះចំណង់តណ្ហាបានពុះកញ្ជ្រោល...
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ កើតឡើង១២លើក...
ខេត្តកំពង់ធំ ៖ បុរសជាជាងផ្សារដែកម្នាក់ត្រូវខ្សែភ្លើងឆក់ធ្លាក់ពីលើដំបូល បណ្តាលឱ្យស្លាប់ ខណៈកំពុងតែឡើងធ្វើដំបូលផ្ទះឲ្យភ្ញៀវ ។ ហេតុការណ៍នេះបានកើតឡើងកាលពីរ...
ទីក្រុងឡុងដ៍៖ ភ្នាក់ងារសារព័ត៌មាន Rueters បានរាយការណ៍នៅថ្ងៃទី២១ កុម្ភៈ នេះថាក្រុមហ៊ុន Samsung Electronics Co Ltd បានប្រកាសកាលពីថ្ងៃពុធ ពីស្មាតហ្វូនអាចបត់បែនបានតម្លៃជិត២ពាន់...
ខេត្តកំពង់ចាម ៖ ពិតជាគួរឲ្យសង្វេគណាស់ ដែលស្ត្រីម្នាក់ឈ្មោះ សេង ស៊ាងអេង អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងរាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ បានស្លាប់ដោយសារ...
ជើងលេខប្រាប់ថា ថ្ងៃសុក្រ ទី២២ ខែកុម្ភៈលេខហុងស៊ុយ cmt $7777 ជាថ្ងៃពិសេសអស្ចារ្យ ឡើងលាភ ឡើងយសខ្ពង់ខ្ពស់លើកជោគជតារាសីនៃឆ្នាំទាំង៦អង្គុយលើកំពូលភ្នំប្រាក់ បរិបូណ៌ដោយ...