ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​គួរ​ឱ្យ​ជឿ ២​នាទី​នៅ​លើ​សង្វៀន​អាច​ធ្វើ​ឱ្យជើង​ខ្លាំង​ថៃ​សន្លប់​ឈរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អន្តរជាតិ​របស់​កីឡាករ សុខ សា​វិ​ន នៅ​លើ​សង្វៀន​ទូរទស្សន៍ SEATV នៅ​តែ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ដក់អារម្មណ៍ ដោយសារ​តែ​លោក​ទើបតែ​មានឱកាស​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​អន្តរជាតិ​អាស៊ី​អាគ្នេយ៍​ជា​លើក​ទី​១​ប៉ុណ្ណោះ ប៉ុន្តែ​​គេ​អាច​ប្រើ​ស្នៀត​ពិសេស​វាយ​ឱ្យ​កីឡាករ​ថៃ​ដែល​គេ​ស្គាល់​ថា…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​អន្តរជាតិ​របស់​កីឡាករ សុខ សា​វិ​ន នៅ​លើ​សង្វៀន​ទូរទស្សន៍ SEATV នៅ​តែ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ដក់អារម្មណ៍ ដោយសារ​តែ​លោក​ទើបតែ​មានឱកាស​ឡើង​ប្រកួត​នៅ​លើ​សង្វៀន​អន្តរជាតិ​អាស៊ី​អាគ្នេយ៍​ជា​លើក​ទី​១​ប៉ុណ្ណោះ ប៉ុន្តែ​​គេ​អាច​ប្រើ​ស្នៀត​ពិសេស​វាយ​ឱ្យ​កីឡាករ​ថៃ​ដែល​គេ​ស្គាល់​ថា ជា​ជើង​ខ្លាំង​មួយ​រូប​ដែរ​ឱ្យ​សន្លប់​ឈរ​ត្រឹមតែ​រយៈពេល​២​នាទី មាន​ន័យ​ថា ការ​ប្រកួត​មិន​ទាំង​ចប់​ទឹក​ទី​១​ផង​ក៏​ត្រូវ​បញ្ចប់​។ នេះ​ជា​លទ្ធផល​ដែល​កម្រ​កើតឡើង ប៉ុន្តែ​ក៏​ត្រូវ​ខាង​ភាគី​ថៃ​បញ្ជាក់​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​បាន​កើតឡើង​ផង​ដែរ​។

ជ័យជម្នះ​ដែល​បាន​លេចឡើង​កាលពី​ថ្ងៃ​ទី​២៤ មិថុនា​នោះ ធ្វើ​ឱ្យ​ម្នាក់​ៗ​មានការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​កីឡាករ សុខ សា​វិ​ន មក​ពី​ក្លិប​អេ​លី​ត​គុន​ខ្មែរ អាច​ប្រើ​បច្ចេកទេស​នាគ​វ័ធ​កន្ទុយ ហើយ​កម្លាំង​ជើង​ដែល​បាន​វ័ធ​ទៅ គឺ​ត្រូវ​ចំ​ក​ញ្ចឹ​ង​.​ក​កីឡាករ​ថៃ Pin Ngen ធ្វើ​ឱ្យ​គេ​សន្លប់​ឈរ​ដល់​ថ្នាក់​លោក​អាជ្ញាកណ្ដាល​ដល់​១០​ទៅ​ហើយ នៅ​តែ​ភ្នែក​ស​ឆ្កឹង​មិន​ទាន់​ដឹង​ស្មារតី​ក្នុង​ពេល​ត្រូវ​ជួយ​សង្គ្រោះ​នោះ​។

រីឯ​អ្នក​ស្នេហា​វិស័យ​ប្រដាល់​​សុទ្ធតែ​ដឹង​ថា កីឡាករ​ថៃ ដែល​បាន​ឡើង​ប្រកួត​ជាមួយ​លោក​នៅ​ក្នុង​ថ្ងៃ​នោះ គឺជា​ជើង​ខ្លាំង​ម្នាក់​ដែរ ដោយ​មាន​ទាំង​ប្រវត្តិ​វាយ​ផ្ដួល​កីឡាករ​បរទេស​រាប់​មិន​អស់នោះ​ផង អ៊ីចឹង​ហើយ​ទើប​ម្នាក់​ៗ​ស្រឡាំងកាំង​នៅ​ពេល​ប៉ះ​ជាមួយ​កីឡាករ​កម្ពុជា​រូប​នេះ ស្រាប់តែ​រង​បច្ចេកទេស ហើយ​ត្រូវ​សន្លប់​ឈរ​តែ​ម្ដង​លើ​រេញ​ក្នុង​ទឹក​ទី​១ គឺ​តែ​ប្រមាណ​ជា​២​នាទី​ក្រោយ​ប្រកាស​អោយ​វាយ​គ្នា​។

ការ​ប្រកួត​គូ​នេះ ត្រូវ​គេ​ឃើញ​បើក​ឆាក​លើ​រេញ​យ៉ាង​ស្វិតស្វាញ​ភ្លាម​ៗ​តែ​ម្ដង ហើយ​អ្វី​ដែល​គេ​នឹក​ស្មាន​មិន​ដល់ គឺ​កីឡាករ សុខ សា​វិ​ន ស្រាប់តែ​អាច​ប្រើ​ស្នៀត​នាគ​វ័ធ​កន្ទុយ ហើយ​ធ្វើ​ឱ្យ​ត្រូវ​ចំ​ចំណុច​សំខាន់​របស់​កីឡាករ​ជា​គូប្រកួត បណ្ដាល​ឱ្យ​កីឡាករ​ថៃ​ត្រូវ​ពេញទំហឹង ហើយ​ចំ​ក​ញ្ចឹ​ង​.​ក​ឈាន​ដល់​ភ្នែក​ស​ឆ្កឹង​បន្ត​ការ​ប្រកួត​លែង​កើត​តែ​ម្ដង​។ ក្រុម​​អ្នក​ឱ្យ​ទឹក និង​គ្រូពេទ្យ​ជំនាញ​ត្រូវ​គេ​ឃើញ​ស្ទុះ​ធ្វើ​ចលនា​ឱ្យ​កីឡាករ​ថៃ Pin Ngen ក្រោយ​គេ​បញ្ឈ​ភ្នែក​រហូត​ដល់​មួយសន្ទុះ​ធំ ទម្រាំ​តែ​កីឡាករ​រូប​នេះ​គេ​ដឹង​ស្មារតី ហើយ​អាច​ឈរ​បាន និង​អាច​ដើរ​ចុះ​ពីលើ​រេញ​បាន​។

ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​ត្រូវ​បាន​បញ្ចប់​មុន​ចប់​ទឹក​ទី​១ ប៉ុន្តែ​មិន​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ពោល​ថា មិន​អស់ចិត្ត​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​ម្នាក់​ៗ​មាន​តែ​លាន់​សរសើរ​ដែល​កីឡាករ​រូប​នេះ ទើបតែ​មានមុខ​ឡើង​រេញ​អន្តរជាតិ​លើក​ទី​១ នៅ​ប៉ុស្ដិ៍ SEATV តែ​អាច​បង្ក​ការ​ភ្ញាក់​ផ្អើល​ឱ្យ​ម្នាក់​ៗ​ដក់អារម្មណ៍​បាន ខណៈ​ដែល​ខាង​ពិធីករ​ក៏​សរសើរ​ដាក់​ក្បាល​មេក្រូ​ក្ដែ​ង​ៗ​ថា សុខ សា​វិ​ន ពិតជា​មិនធម្មតា ដែល​អាច​ប្រើ​ស្នៀត​នាគ​វ័ធ​កន្ទុយ​ធ្វើ​ឱ្យ​កីឡាករ​ថៃ​សន្លប់​បាន​សម្រេច​បែប​នេះ​ងាយ​ៗ​។

ចំណែក​ភាគី​កីឡាករ​ថៃ បាន​អះអាង​ថា បណ្ដាល​មក​ពី​ការ​ប្រកួត​នៅ​ក្នុង​ទឹក​នោះ កីឡា​ក​រ​ថៃ​មិន​ទាន់​បញ្ចេញ​សមត្ថភាព​ខ្លាំង និង​ត្រៀមខ្លួន​ខ្លាំង ទើប​បណ្ដាល​ឱ្យ​គេ​ធ្វេស​ប្រហែស ហើយ​មិន​បាន​ប្រើ​ស្នៀត​ទប់​កម្លាំង​វាយលុក​របស់​កីឡាករ​កម្ពុជា​បាន​ល្អ​។ គាប់​​ជួន​ជា​កីឡាករ​ថៃ នៅ​ក្នុង​ថ្ងៃ​នោះ​ជិះឡាន​ផ្លូវ​ឆ្ងាយ ហើយ​មិន​ធ្លាប់​ឡើង​រេញ​ពេល​ព្រឹក​ទាំង​ទើប​ហូប​អាហារ​ថ្មី​ៗ​ឱ្យ​មាន​កម្លាំង​ផង ទើបត្រូវ​សន្លប់ ព្រោះតែ​ត្រូវ​មួយ​ជើង​នោះ​។

យ៉ាងណាមិញ លោក​ថៃ អ៊ូ អ្នកដឹកនាំ​កីឡាករ​ថៃ ឱ្យមក​ប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​សរសើរ​ថា កម្លាំង​ជើង និង​បច្ចេកទេស​នាគ​វ័ធ​កន្ទុយ​របស់​កីឡាករ​កម្ពុជា​ក៏​មិនធម្មតា​ដែរ ទើប​ធ្វើ​ឱ្យជើង​ខ្លាំង​របស់​ខ្លួន​សន្លប់​ឈរ​ក្នុង​ទឹក​ទី​១ ទាំង​នឹក​ស្មាន​មិន​ដល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ