ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជក់បារី​លើ​ផ្ទះ​ទម្លាក់​កន្ទុយបារី​មក​ក្រោម​ចំ​ពី​ដុ​ង​សាំង​ឆេះ​ផ្ទះ​អស់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ផ្ទះ​ឈើ​ប្រក់​ស្លឹក​មួយ​ខ្នង​ទំហំ​៤​ម៉ែត្រ គុណ​៨​ម៉ែត្រ ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ក្លាយទៅជា​ផេះ​ផង់ ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៤ មិថុនា នៅ​ចំណុច​ភូមិ​ទឹក​វិល…

ខេត្តព្រៃវែង ៖ ផ្ទះ​ឈើ​ប្រក់​ស្លឹក​មួយ​ខ្នង​ទំហំ​៤​ម៉ែត្រ គុណ​៨​ម៉ែត្រ ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ក្លាយទៅជា​ផេះ​ផង់ ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​ម្ចាស់ផ្ទះ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៤ មិថុនា នៅ​ចំណុច​ភូមិ​ទឹក​វិល ឃុំ​កំពង់​ប្រាសាទ ស្រុក​ពាម​ជរ ខេត្តព្រៃវែង ។
ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​មាន​ម្ចាស់​ឈ្មោះ ឡាំង យ៉ាំ​ង​មៀង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ជនជាតិ​វៀតណាម ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នោះ​ស្ត្រី​ជា​ប្រពន្ធ​ម្ចាស់ផ្ទះ​បាន​យក​សាំង​២​កាន​ទៅ​ចាក់​វាល់​នៅ​ក្រោមផ្ទះ ពេល​វាល់​រួច​ហើយ​ក៏​ទុក​សាំង​នៅ​ក្រោមផ្ទះ ហើយ​ដើរ​ចេញ​ទៅ​បាត់ ។ ហើយ​ភ្លាម​ៗ​នោះ បុរស​ជា​ប្តី​ដែល​ដេក​យោង​អង្រឹង​ជក់បារី​នៅ​លើ​ផ្ទះ បាន​ទំលាក់​កន្ទុយបារី​មក​ក្រោម ចំ​សាំង​ដែល​ប្រពន្ធ​ទុក​នៅ​ក្រោមផ្ទះ​ក៏​ឆាបឆេះ​កើតជា​អគ្គិភ័យ​ឡើង ហើយ​ទម្រាំ​តែ​សមត្ថកិច្ច​ទៅ​ដល់​អណ្តាតភ្លើង​បាន​លេប​ត្របាក់​ផ្ទះ​ទាំងមូល​អស់​ទៅ​ហើយ ។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា គ្រោះ​អគ្គិភ័យ​នេះ​បាន​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ដូច​ជា ម៉ូតូ​២​គ្រឿង ផ្ទាំង​សូ​ឡា​មួយ សាំង​២​កាន ម៉ា​ស៊ូ​ត​កន្លះ​ពី​ដុ​ង និង​សម្លៀក​បំពាក់ ចានឆ្នាំង​ជា​ច្រើន​ទៀត ដែល​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជា​១៤​លាន​រៀល តែ​ទោះជា​យ៉ាងណា​អគ្គិភ័យ​នេះ​មិន​បាន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ឬ​សត្វ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ