ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បី​ករណី​ក្នុង​ថ្ងៃ​តែ​មួយ ពិតជា​ច្រើន​មិនធម្មតា​ឡើយ

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​ពី​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងស្រុក​ទឹកឈូ ខេត្តកំពត មានការ​កើតឡើង​បី​ករណី​ក្នុង​ថ្ងៃ​តែ​មួយ​ខុស​តែ​ពេល​ម៉ោង…

ខេត្តកំពត ៖ តាម​សេចក្តីរាយការណ៍​ពី​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងស្រុក​ទឹកឈូ ខេត្តកំពត មានការ​កើតឡើង​បី​ករណី​ក្នុង​ថ្ងៃ​តែ​មួយ​ខុស​តែ​ពេល​ម៉ោង ហើយ​ករណី​នេះ​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ស្រី​៥​នាក់​រង​របួសធ្ងន់ និង​ខូចខាត​យានយន្ត​ចំនួន​៤​គ្រឿង ។

ករណី​ទី​១ – នៅ​វេលា​ម៉ោង​១១​និង​២៦​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះ​ចរាចរណ៍​កើតឡើង​លើ​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ស្ពាន ស្ថិត​ក្នុងភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត បង្ក​ឡើង​រវាង​ម៉ូតូ និង​ម៉ូតូ (​ដោយ​បើកបរ​ឆ្លងកាត់​ថ្នល់​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​)​ម៉ូតូ​ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៧ ពាក់​ផ្លា​ក​លេខ​កំពត 1L- 2824 (​ខូចខាត​ធ្ងន់​)​អ្នកបើកបរ​ឈ្មោះ ឃុន យ៉ា​ល់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​កណ្តាល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង (​របួសធ្ងន់​)​បុក​គ្នា​ជាមួយ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ​កំពត​1I- 8086 បើកបរ​ដោយ​ឈ្មោះ គូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​អំពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ឆ្លងកាត់​ផ្លូវ​ពី​កើត​ទៅ​លិច​ត្រូវ​ម៉ូតូ​ខាងលើ​បុក​ឲ្យ​រង​របួសធ្ងន់ ម៉ូតូ​ទាំង​ពីរ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ។

ករណី​ទី​២- នៅ​វេលា​ម៉ោង​១៥​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៨​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​លើ​ផ្លូវជាតិ​លេខ​៣ រវាង​ម៉ូតូ និង​ម៉ូតូ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា​(​ត្បូង​ជើង​)​ត្រង់​ចំណុច​មុខ​ក្លោ​ង​ទ្វា​វត្ត​ភ្នំ​ស ស្ថិត​ក្នុងភូមិ​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ស្រុក​ទឹកឈូ ខេត្តកំពត ។ ម៉ូតូ​សេ​១២៥ សេរី​២០១៣ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពត 1E-1520 (​ខូចខាត​ធ្ងន់​) បើកបរ​ដោយ​ឈ្មោះ គ្រី ប៊ុ​យ ភេទ​ប្រុស អាយុ​៧២​ឆ្នាំ រស់នៅ​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ​ក្រុង​កំពត ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង (​របួសធ្ងន់​) អ្នក​រួម​ដំណើរ​ស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​រង​របួសធ្ងន់​ដូច​ប្តី ។ ម៉ូតូ​បង្ក​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ អ្នកបើកបរ​ក្រោយ​ពី​កើតហេតុ បាន​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​ម៉ូតូ​នៅ​កន្លែង​កើតហេតុ ។ អ្នក​រង​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​បាន​នាំ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ។

ករណី​ទី​៣- មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយ​ខ្លួនឯង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៣​កំពត​ព្រះ​សីហ​នុ ត្រង់​ចំណុច​ភូមិ​គីឡូ​១២ ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ហា​យ​លែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ AH-5325 បើកបរ​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន រួច​បាន​បោះពួយ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​របង​ផ្ទះ​ឈ្មោះ គង់ ឆែ ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ​បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។
អ្នកបើកបរ​រថយន្ត​មានឈ្មោះ លី យឹ​ម​គ្រុយ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​៦ ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះ​សុទិន ខេត្តកំពង់ចាម (​បាន​រង​របួសធ្ងន់​) រថយន្ត​ខូចខាត​ធ្ងន់ សមត្ថកិច្ច​កំពុង​រក​រថយន្ត​ផ្សេង​មក​អូស​យក​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទុក​ដោយ​ឲ្យ​សា​ម៉ី​ខ្លួន​ទៅ​ដោះស្រាយ​ជាមួយ​ម្ចាស់​របង​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ