ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រើសរើស​លំនៅ​ឋាន​តាម​វិធី​នេះ មុន​នឹង​សម្រេចចិត្ត​ទិញ

5 ឆ្នាំ មុន

មិនបាច់​ប្លែក​ចិត្ត​ទេ សម្រាប់​អ្នក​ដែល​ចង់​មាន​លំនៅ​ឋាន​រស់នៅ​ផ្ទាល់ខ្លួន ព្រោះ​ការ​សម្រេចចិត្ត​ទិញ​លំនៅ​ឋាន​ថ្មី​មួយ គឺ​ចាត់ទុកជា​រឿង​ធំ​មួយ​ក្នុង​ជីវិត​ក៏​ថា​បាន ។ ក្រៅពី​ហេតុផល​ផ្នែក​ហិរញ្ញវត្ថុ​ហើយ​នោះ រឿង​អ្នក​ជិតខាង​នៅ​បរិវេណ​ក្បែរ​ៗ ដែល​យើង​នឹង​ត្រូវ​ទៅ​រស់នៅ ក៏​មាន​សារសំខាន់​ផង​ដែរ ព្រោះ​នៅ​ពេល​សម្រេចចិត្ត​ហើយ…

មិនបាច់​ប្លែក​ចិត្ត​ទេ សម្រាប់​អ្នក​ដែល​ចង់​មាន​លំនៅ​ឋាន​រស់នៅ​ផ្ទាល់ខ្លួន ព្រោះ​ការ​សម្រេចចិត្ត​ទិញ​លំនៅ​ឋាន​ថ្មី​មួយ គឺ​ចាត់ទុកជា​រឿង​ធំ​មួយ​ក្នុង​ជីវិត​ក៏​ថា​បាន ។ ក្រៅពី​ហេតុផល​ផ្នែក​ហិរញ្ញវត្ថុ​ហើយ​នោះ រឿង​អ្នក​ជិតខាង​នៅ​បរិវេណ​ក្បែរ​ៗ ដែល​យើង​នឹង​ត្រូវ​ទៅ​រស់នៅ ក៏​មាន​សារសំខាន់​ផង​ដែរ ព្រោះ​នៅ​ពេល​សម្រេចចិត្ត​ហើយ យើង​នឹង​ត្រូវ​រស់នៅ​ផ្ទះ​នោះ​អស់​មួយជីវិត ។ ខាងក្រោម​នេះ គឺជា​ការ​ណែនាំ​តិច​និក​៦​យ៉ាង​ងាយ​ៗ​ក្នុង​ការ​ជ្រើសរើស​លំនៅ​ឋាន​ល្អ មុន​នឹង​សម្រេចចិត្ត​ទិញ ដើម្បី​ឲ្យ​ទទួល​នូវ​អ្វី​ល្អ​ៗ​សម្រាប់​អ្នក និង​ក្រុម​គ្រួសារ ៖

១-​ជ្រើសរើស​ទីតាំង​សម​ស្រប ៖ ដើម្បី​កុំ​ឲ្យ​ខាត​ពេលវេលា​ច្រើន និង​កាត់​បន្ថយ​ការ​ស្មុគ​ស្មាញ​នោះ អ្នក​គួរតែ​កុំ​ប្រញាប់ប្រញាល់​ធ្វើ​តាម​ក្តី​សុបិន និង​តម្រូវការ​លំនៅ​ឋាន​ខ្លាំង​ពេក មុន​នឹង​ចាប់ផ្តើម​ស្វែងរក​ទិញ ឬ​សាងសង់​លំនៅ​ឋាន​ក្នុង​ទីតាំង​ណាមួយ ។

២-​ជជែក​ជាមួយ​អ្នក​ជិតខាង ៖ អ្នក​អាច​ជជែក​ជាមួយ​អ្នក​រស់នៅ​ម្តុំ​នោះ​ផង​ដែរ ដោយ​សួរ​សំណួរ​ផ្សេង​ៗ​ទៅ​កាន់​ពួក​គេ ទាក់ទង​នឹង​រឿងរ៉ាវ​ដែល​អ្នក​កំពុង​តែ​មាន​កង្វល់ ។

៣-​កុំ​ទាន់​អាល​សម្រេចចិត្ត ៖ ប្រសិនបើ​ជ្រើសរើស​បាន អ្នក​នឹង​ជ្រើសរើស​លំនៅ​ឋាន​ដែល​មិនសូវ​ល្អ ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​ទីតាំង​ល្អ ឬ​លំនៅ​ឋាន​ល្អ និង​ស្ថិត​នៅ​ទីតាំង​ល្អ​បំផុត​ផង​ដែរ ។

៤-​បើ​មានកូន ត្រូវ​គិត​រឿង​សាលារៀន ៖ បើ​អ្នក​មានកូន ត្រូវ​គិត​ពី​រឿង​សាលារៀន​របស់​កូន​ផង​ដែរ​ថា សាលារៀន​នៅ​ក្នុង​តំបន់​ដែល​អ្នក​នឹង​រស់នៅ​នោះ​ល្អ​ដែរ​ឬទេ ។ នៅ​ពេល​សម្រេចចិត្ត​រឿង​សាលារៀន​របស់​កូន​ហើយ ទើប​សម្រេចចិត្ត​ពិនិត្យ​មើល​បរិវេណ​ដែល​ត្រូវ​សាងសង់​លំនៅ​ឋាន​ឲ្យ​បាន​ច្បាស់លាស់ ។

៥-​សុវត្ថិភាព ៖ សុវត្ថិភាព​គឺជា​រឿង​សំខាន់​ណាស់ អ្នក​ត្រូវ​តែ​គិត​ពី​សុវត្ថិភាព​ថា តើ​នៅ​ក្នុង​តំបន់​ដែល​អ្នក​នឹង​ទៅ​រស់នៅ​នោះ មាន​ឧក្រិដ្ឋកម្ម​កើតឡើង​ញឹកញាប់​ដែរ​ឬទេ ហើយ​លំនៅ​ឋាន​របស់​អ្នក​ស្ថិត​នៅ​ជិត​ស្ថានីយ​ប៉ូលិស​ឬទេ បន្ទាប់​មក ទើប​ធ្វើការ​សម្រេចចិត្ត ។

៦-​សេវាកម្ម​ផ្សេង​ៗ ៖ អ្នក​អាច​សាកល្បង​ដើរ ឬ​បើករថយន្ត​ចូល​ទៅ​ក្នុង​បរិវេណ​នោះ​ដើម្បី​​ពិនិត្យ​មើល​ថា តើ​មាន​ហាង​លក់ទំនិញ ឬ​ផ្សារ​នៅ​ជិត​ៗ​នោះ​ដែរ​ឬទេ និង​មាន​ចម្ងាយ​​ប៉ុន្មាន​គីឡូម៉ែត្រ​ពី​លំនៅ​ឋាន ហើយ​នៅ​ក្បែរ​ៗ​នោះ​មាន​សួន​សាធារណៈ​ឬទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ