ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​កំហូច​រំលោភ​មេ​ជ្រូក​ប៉ូលិស​ចាប់ខ្លួន​និង​ចោទប្រកាន់​លើ​បទល្មើស​ចំនួន​២​ករណី​ទៀត

16 ឆ្នាំ មុន

ខេត្ដពោធិ៍សាត់ ៖ ជន​ដាច់ដាប​រំលោភ មេ​ជ្រូក​ផើម​ពីរ​ខែ​ដែល​រត់គេច​ខ្លួន ឥឡូវសមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ ដោយសារ​ជននេះ​ទៅ​វាយ​បង្ក​របួស​ស្នាម និង​ប្រព្រឹត្ដ​អំពើចោរកម្ម​ក្នុងភូមិ​បន្ដ​ទៀត ។
លោក​អនុសេនីយ៍ទោ ប៉ិច ស៊ី​ផា​ន់ នាយប៉ុស្ដិ៍​រដ្ឋបាល​ផ្ទះ​ព្រៃ​ឱ្យ​ដឹង​ថា ជន​រំលោភ​មេ ជ្រូក​នេះ​ឈ្មោះ​នួន សុខ​រ៉ា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​ចេក​ខាងជើង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ឃាត់ខ្លួន​នៅ ថ្ងៃ​ទី​១០ មក​រា ២០១០ វេលា​ម៉ោង​៧​និង ២០​នាទី​ព្រឹក ខណៈ​ពេល​លប​លួច​ចូល​មកសម្ងំ​ពួន​ក្នុងផ្ទះ ។

ការ​ឃាត់ខ្លួន​បាន​ធ្វើ​ឡើង តាម​ដើមបណ្ដឹង​ចំនួន​៣ ទី​១-​ករណី​រំលោភ មេ​ជ្រូក និង​លួច​នំ​ធុង​របស់​ស្ដ្រី​ឈ្មោះ​ខុន សា​រ៉ា​ន់ អាយុ​៤០​ឆ្នាំ កាលពី​ថ្ងៃ​ទី​៦ មក​រា វេលា​ម៉ោង​៣​រសៀល​។

ទី​២-​តាម​ពាក្យ បណ្ដឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ​ចាន់ វណ្ណៈ ហៅ​ពន្លក ភេទ​ប្រុស អាយុ​២២​ឆ្នាំ ដែលចោទប្រកាន់​ពី​បទ​វាយ​បង្ក​របួស​ស្នាម​នៅ​ម្ដុំ វត្ដ​ពាល​ញែក កាលពី​ថ្ងៃ​ទី​៧ មក​រា វេលា ម៉ោង​១១​យប់ និង​ទី​៣-​តាម​ពាក្យបណ្ដឹង របស់​ឈ្មោះ​ង៉ែត សុ​វុន ភេទ​ប្រុស អាយុ​៣០ ឆ្នាំ នៅ​ភូមិ​ចំការ​ចេក​ខាងជើង​ដូច​គ្នា​ពី​បទ លួច​ស្រូវ​មួយ​បាវ ។

លោក​ប៉ិច ស៊ី​ផា​ន់ មាន ប្រសាសន៍​ថា ជន​រំលោភ​មេ​ជ្រូក​នេះ​ជា​មុខ សញា​សេព​គ្រឿងញៀន​ផង ប៉ុន្ដែ​លើក​នេះ ក្រោម​ចំណាត់ការ​របស់​លោក​វរសេនីយ៍ត្រី ប៊ិ​ន វ​ណ្ណា អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់ ដែល​លោក​បាន​រឹត​បន្ដឹង​យ៉ាង​ម៉ឺងម៉ាត់​ក្នុង ការ​បង្ក្រាប​ក្មេង​ទំនើង ចោរកម្ម ការ​វាយ​បង្ក របួស​ស្នាម​ផ្សេង​ៗ និង​គ្រឿងញៀន ដើម្បីការពារ​សន្ដិសុខ​សណ្ដាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​នោះ ទើប​មិន​ឱ្យ​ជន​ដែល​បានប្រព្រឹត្ដ​បទល្មើស​គេច​ផុត​ពី​សំណាញ់​សមត្ថកិច្ច​ឡើយ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បានសារភាព​ថា ខ្លួន​គេ​ពិតជា​បាន​រំលោភ​មេ​ជ្រូក លួច​ស្រូវ និង​បង្ក​របួស​ស្នាម​ពិតប្រាកដ​មែន​។ គេ​បាន​ប្រាប់​ថា រូបគេ​ខូចខ្លួន​ចេះ​ជក់​ថ្នាំ​ញៀន រយៈពេល​២​ខែ​នេះ គឺ​តាម​គូកន​ឈ្មោះ​រ៉ា​ន់ ឈ្មោះ​សេង និង​ឈ្មោះ​វី ហើយ​ថ្នាំ​ញៀន​ទាំងនោះ​ទិញ​ពី​ឈ្មោះ​វ៉ា​ន់ សំ​អុល ហៅ​ក្រ​ងៀង ប្រពន្ធ​ឈ្មោះ​ណា​រី នៅ​ភូមិ​ចំការ​ចេក​ខាងជើង ។

ចំណែក​ឈ្មោះ​សិទ្ធិ រ៉ា​វី ផ្ទះ​នៅ​ខាងត្បូង​ផ្សារ​ចាស់ ភូមិ​ពាល​ញែក​១ សង្កាត់​ផ្ទះព្រៃ ក្រុង​ពោធិ៍សាត់ ក៏​ជា​អ្នក​ចែកចាយ និង ជក់​ថ្នាំ​ញៀន​ជាមួយ​ខ្លួន​ដែរ ហើយ​ការ​ចែកចាយ​ច្រើន​ធ្វើ​ឡើង​នៅ​ម្ដុំ​កោះ​តៃវ៉ាន់ សង្កាត់ ព្រៃ​ញី ដែល​នៅ​ទីនោះ​ជា​សម្បុក​គ្រឿង ញៀន​កន្លង​មក ។

ដោយសារ​តែ​ការ​ខូចខ្លួន ចេះ​ជក់​ថ្នាំ​ញៀន​តាម​មិត្ដភក្ដិ​នេះ​ហើយ ទើបធ្វើ​ឱ្យ​រូបគេ​ចេះ​ប្រព្រឹត្ដ​អំពើ​ចោរកម្ម ដើម្បីយក​លុយ​ទិញ​ថ្នាំ​ញៀន ហ៊ាន​វាយ​អ្នក​ដទៃ ដោយ​គ្មាន​ខ្លាចញញើត មិនតែប៉ុណ្ណោះ​ទៅរំលោភ​មេ​ជ្រូក​ធ្វើ​ឱ្យ​មានកេរ្ដិ៍ឈ្មោះ​អសោច ថែម​ទៀត ដោយសារ​ថ្នាំ​ញៀន​អូស​ទាញ ។

ដូច្នេះ​សូម​មិត្ដភក្ដិ​បងប្អូន​ដែល​មិន​ទាន់​ធ្លាក់ ក្នុង​អន្លង់​គ្រឿងញៀនសូម​ដើរ​ចេញ​ឱ្យ​ឆ្ងាយ កុំឱ្យ​ជ្រុលខ្លួន​ដូច​រូបគេ ។ នេះ​ជា​បំណង​ល្អ របស់​ជន​រំលោភ​មេ​ជ្រូក មុន​ពេល​រៀបចំ​ខ្លួនចូល​ពន្ធនាគារ ៕