ប្រជាកសិករនៅស្រុកសំរោង ប្រមូលផលស្រូវលក់ទៅឱ្យក្រុមឈ្មួញ បានតម្លៃសមរម្យ
- ឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ ៖ ស្រូវក្នុងឆ្នាំនេះមានហាងឆេងតម្លៃសរម្យប្រជាកសិករនៅក្នុងខេត្តឧត្តរមានជ័យ នាំគ្នាមមាញឹកច្រូតកាត់ប្រមូលផលស្រូវលក់ទៅឲ្យក្រុមឈ្មួញដើរប្រមូលទិញ ពួកគាត់មានទឹកមុខសប្បាយរីករាយ ក្នុងការលក់ផលស្រូវថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ប្រជាកសិករម្នាក់ឈ្មោះ រដ្ឋា ភេទប្រុស មានអាយុ៥០ឆ្នាំ រស់នៅក្នុងភូមិទន្លេសរ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរៀបរាប់ឲ្យអ្នកយកព័តមានដឹងថា កាលពីអំឡុងឆ្នាំទៅតម្លៃស្រូវបានធ្លាក់ចុះទាបបំផុត សូម្បីគិតទូទាត់ពីតម្លៃថ្នាំនិងជី និងសម្រាប់កម្លាំង ថែទាំដំណាំស្រូវស្ទើរតែមិនរួចខ្លួន មិនចាំបាច់គិតពីកម្លាំងនោះទេ។
ប្រជាកសិករដដែលបានបញ្ចាក់ថា ឆ្នាំនេះយោងតាមការសង្កេតឃើញប្រជាកសិករក្នុងខេត្តឧត្តរមានជ័យ ទោះបីកើតមានសង្គ្រាមតាមខ្សែបន្ទាត់ព្រំដែនជាយដែនមានអារម្មណ៍ភ័យខ្លាចយ៉ាងណា ប្រជាកសិករគិតពីនាំគ្នាសម្រុកបង្កបង្កើតផលរហូតទទួលបានប្រមូលទិន្ទផលស្រូវល្អប្រសើរ តាមគ្រួសារនិមួយៗ ។ កាលពីឆ្នាំទៅតម្លៃស្រូវ ក្នុងមួយតោន លក់បានតម្លៃ៦០ម៉ឺនរៀល តែក្នុងឆ្នាំនេះ ក្នុងមួយតោនលក់បានតម្លៃ១លាន២ម៉ឺនរៀល ក្នុងមួយតោន។
ក្រុមឈ្មួញកណ្តាលខ្មែរបានសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ខ្លួនបានដើរប្រមូលទិញស្រូវនៅក្នុងខេត្តឧត្តរមានជ័យ គឺទិញទៅតាមប្រភេទស្រូវមាន៣ប្រភេទ បើស្រូវលេខ១បានតម្លៃជាងមួយលានរៀលក្នុងមួយតោន បើស្រូវប្រភេទស្រូវលេខ២បានតម្លៃ១លានរៀល ក្នុងមួយតោន បើប្រភេទស្រូវប្រភេទលេខ៣ អាចនិងស្ថិតនៅក្រោម១លានរៀល ។
ក្រុមឈ្មួញបានបញ្ចាក់ថា ស្រូវដែលបានប្រមូលទិញពីប្រជាកសិករខ្មែរនេះ ត្រូវបានលក់បន្តទៅឲ្យក្រុមឈ្មួញវៀតណាមរង់ចាំទិញនាំចេញទៅប្រទេសរបស់ខ្លួន៕






ចែករំលែកព័តមាននេះ