ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនឱ្យរួចខ្លួនឡើយ! គ.ប់កញ្ចក់រថយន្តឱ្យឈប់ រួចទាញដាវ ដេញកា.ប់តៃកុងឡានទាំងរំលងអធ្រាត្រ តែចុងក្រោយអស់លក្ខណ៍

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ស្មាន​តែ​រួចខ្លួន​! ទាំង​រំលង​អធ្រាត្រ យក​ដុំ​ថ្ម​គប់​កញ្ចក់​រថយន្ត​ដឹកស្រូវ ហើយ​ទាញ​ដាវ​ដេញ​កាប់​តៃកុង​ទៀត ចុង​ក្រោយ​អស់លក្ខណ៍​ក្រោម​ស្នាដៃ​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ ។


អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា​នេះ​ថា មុខសញ្ញា​សង្ស័យ​ម្នាក់ ត្រូវ​បាន​ឃាត់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​គប់​កញ្ចក់​រថយន្ត និង​ស្ទាក់​រថយន្ត​ឱ្យ​ឈប់​រួច​ធ្វើ​សកម្មភាព​ទាញ​ដាវ​ដេញ​កាប់​អ្នកបើកបរ​រថយន្ត​បណ្ដាល​ឲ្យ​មាន​របួសស្រាល ។

នៅ​វេលា​ម៉ោង​០០ និង ៣០ នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៦ មាន​ករណី​គប់​កញ្ចក់​រថយន្ត និង​កាន់កាប់​អាវុធ​ខុសច្បាប់​មួយ​បាន​កើតឡើង នៅ​តាម​បណ្តោយ​ផ្លូវ​កៅស៊ូ 1KS2 ស្ថិត​ក្នុងភូមិ​កោះ ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។

ប្រតិបត្តិការ​ស្រាវជ្រាវ និង​ចាត់វិធានការ​លើ​ករណី​នេះ ធ្វើ​ឡើង​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ លោក​ឧត្តមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ លោក​វរសេនីយ៍ទោ សាវ សុភ​ក្តី អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឡេ​ង នី​ម (​ហៅ​ក្រ​ច់​) ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ រស់នៅ​ភូមិ​កណ្ដក់ ឃុំ​ព្រៃ​ក្រសាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ បាន​ធ្វើ​សកម្មភាព​យក​វត្ថុ​រឹង​គប់​ទៅ​លើ​រថយន្ត​សណ្ដោង​រ៉ឺ​ម៉ក​ដឹកស្រូវ​មួយ​គ្រឿង ម៉ាក HINO ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 3A-4393 ដែល​ជន​រង​គ្រោះ​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង បណ្តាល​ឱ្យ​បែក​កញ្ចក់​រថយន្ត​ផ្នែក​ខាង​មុខ​ចំនួន​មួយ​ផ្ទាំង​។


ចំពោះ​ជន​រង​គ្រោះ ជា​តៃកុង​រថយន្ត​ឈ្មោះ រ​ដ្ឋា វណ្ណៈ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​បឹង​ព្រីង ឃុំ​ព្រៃតូច ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ។

ក្រោយ​កើតហេតុ​ភ្លាម​ៗ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​។
ក្នុង​នោះ​ដែរ​បាន​ដកហូត​វត្ថុ​តាង​មាន​ដូច​ជា ៖ ដុំ​ថ្ម​១, ដាវ​០១​ដើម ,​ដែកឆាប​០១​ដើម ។ ចំពោះ​ករណី​ខាងលើ​ជំនាញ​កំពុង​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​បន្ត ៕