ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​ចំណាស់ម្នាក់​ ដោយរឹបអូស​បាន​គ្រឿ.ង.ញៀ.ន.​ជាង​១៦០​កញ្ចប់​នៅ​ស្រុក​សំឡូត

2 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ម្នាក់​ឈ្មោះ មាស សា​ម៉​ន ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ វិច្ឆិកា នៅ​ភូមិប​ឡា​ង  ឃុំ​សំឡូត  ស្រុក​សំឡូត ជាមួយនឹង​វត្ថុ​តាង​«​គ្រឿងញៀន​»​ជាង​១៦០​កញ្ចប់  ដែល​ជន​នេះ​ព្យា​យាម​រក្សា​ទុក ដើម្បី​ធ្វើ​អជីវ​កម្ម ​។

​របាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា  ជនសង្ស័យ​ឈ្មោះ មាស សា​ម៉​ន ភេទ​ប្រុស ​អាយុ​៦៣​ឆ្នាំ នៅ​ភូមិប​ឡា​ង  ឃុំ​សំឡូត​ ។  ជន​នេះ ​ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​អធិការ​ស្រុក​សំឡូត ឃាត់ខ្លួន ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន ជាក់ស្ដែង​នៅ​ក្នុង​មូលដ្ឋាន ​។ជាមួយនឹង​ការ​ឃាត់ខ្លួន​ កម្លាំង​ជំនាញ​ដកហូត​គ្រឿងញៀន​ពី​ជនសង្ស័យ​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ចំនួន​១៦២​កញ្ចប់ ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​០១  និងសម្ភារពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ។

​បើ​តាម​មន្ត្រី​ជំនាញ​បាន​ប្រាប់​ថា  ជនសង្ស័យ​ឈ្មោះ មាស សា​ម៉​ន ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​នៅ​ក្នុង​មូល​ដ្ឋាន ដែល​កម្លាំង​ជំនាញ​តែង​តាម​ឃ្លាំមើល​ពី​សកម្មភាព​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន  ហើយ​រឹបអូស​បាន​វត្ថុ​តាង ​(​ថ្នាំ​ញៀន​) បាន​ចំនួន​ធំ ពេល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​ ។ 

យ៉ាងណា ពេល​នេះ​ មន្ត្រី​ជំនាញ​​បាន​និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន លោក មាស សា​ម៉​ន ទៅ​ប្រគល់​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី​ហើយ ​៕