ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រួត​គ្នា​កា​.​ប់​កម្ទេច​ម៉ូតូ​បន្ធូរ​គំនុំ​ចាស់ សមត្ថកិច្ច​ចាប់ខ្លួន​បាន​០៧​នាក់​បញ្ជូន​ទៅ​តុលាការ

3 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រុម​ក្មេង​ទំនើង​ចំនួន​០៧​នាក់ ដែល​ត្រូវ​កម្លាំង​អធិការ​ស្រុក​ថ្មគោល ចាប់ខ្លួន​ជា​បន្តបន្ទាប់ នឹង​ត្រូវ​មន្ត្រី​ការិ​យាល័យ​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២៧ វិច្ឆិកា នេះ ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា និង​កាប់​បំផ្លាញ​ទ្រព្យ​អ្នក​ដទៃ ។

លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ប្រាប់​ថា ក្រុម​ក្មេង​ទំនើង​ចំនួន​០៧​នាក់ ត្រូវ​កម្លាំង​អធិការ​ស្រុក​ថ្មគោល​ឃាត់ខ្លួន កាលពី​ពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ក្នុង​ករណី «​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យ​អ្នក​ដទៃ​» ។ ក្រុម​ជនសង្ស័យ​នឹង​ត្រូវ​មន្ត្រី​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​២៧ វិច្ឆិកា នេះ​ហើយ ។

ក្រុម​ជន​អន្ធពាល​ទាំង​០៧​នាក់ រួម​មាន​៖ ១-​ឈ្មោះ ទិ​ត ចាន់​រ៉ុ​ង អាយុ​១៩​ឆ្នាំ ២-​ឈ្មោះ ហ៊ាន វិច្ឆិកា ហៅ​មី អាយុ​១៥​ឆ្នាំ ៣-​ឈ្មោះ សឺត សុខា​រ៉ា ហៅ​វេ​ត អាយុ​១៦​ឆ្នាំ ៤-​ឈ្មោះ​ពេ​ង ប៉ាន់ ហៅ​សៅ អាយុ​១៦​ឆ្នាំ ៥-​ឈ្មោះ ម៉េ​ង ប៊ុ​ន​ហូ​វ អាយុ​១៤​ឆ្នាំ ៦-​ឈ្មោះ ហ៊​ន់ សា​រុន អាយុ​១៦​ឆ្នាំ និង​៧-​ឈ្មោះ ទិ​ត ហេង​លី ហៅ​ឃ្លី អាយុ​១៧​ឆ្នាំ ។

ក្មេង​អន្ធពាល​មួយ​សំបុក​នេះ​រស់នៅ​ជុំ​គ្នា ក្នុងភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ។ តាម​រយៈ​របាយការណ៍​អធិការ​ស្រុក​ថ្មគោល លោក សេង លុ​ច បាន​ប្រាប់​ថា ក្រុម​ក្មេង​ទំនើង​ទាំង​០៧​នាក់​នេះ ត្រូវ​បាន​ឃាត់ខ្លួន ក្រោយ​ពី​ព្រួត​គ្នា​ស្ទាក់​កាប់​ជន​រង​គ្រោះ​ឈ្មោះ សុង ប៊ុ​ន​សំ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​បឹង​ព្រីង ឃុំ​បឹង​ព្រីង កាលពី​យប់​ថ្ងៃ​ទី ២១ វិច្ឆិកា ពេល​ជន​រង​គ្រោះ​កំពុង​ជិះ​ម៉ូតូ ។

លោក​ថា ក្រុម​ជន​អន្ធពាល​បាន​ប្រើប្រាស់​កាំបិត​ស្ទាក់​កាប់​ជន​រង​គ្រោះ ត្រូវ​រង​របួស​ដៃ និង​កាប់​កម្ទេច​ម៉ូតូ​អស់​មួយ​គ្រឿង ព្រោះ​ធ្លាប់​មាន​ជម្លោះ​ជាមួយ​គ្នា ។ បើ​តាម​ចម្លើយ​សារភាព​របស់​ក្រុម​ជនពាល​ទាំងនេះ​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ព្រូត​គ្នា​ជិះ​ម៉ូតូ​តាម​ស្តា​ក់កាប់​ជន​រង​គ្រោះ និង​កាប់​កំទេច​ម៉ូតូ​ជន​រង​គ្រោះ​មែន ដោយសារ​ធ្លាប់​មាន​ជម្លោះ​ជាមួយ​គ្នា ។ ដូច្នេះ​ហើយ ទើប​ពួក​ខ្លួន​តាម​រក​ជន​រង​គ្រោះ លុះ​ប្រទះ​នៅ​តាម​ផ្លូវ​ក៏​ព្រូត​គ្នា​កាប់ និង​វាយ​តែ​ម្ដង ។

សូម​បញ្ជាក់​ថា អំពើ​«​ប្លន់ លួច និង ហិង្សា​» ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ហាក់​កើនឡើង​យ៉ាង​ផុសផុល ដែល​ភាគច្រើន​បទល្មើស​ទាំងនេះ ផ្ដើម​ចេញពី​ក្រុម​ក្មេង​ទំនើង ដែល​មាន​អាយុ​ក្រោយ​១៩​ឆ្នាំ ប៉ុន្តែ​ក្រុម​ជន​អន្ធពាល ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​ទាំង​ក្រុម​ៗ​បញ្ជូន​ទៅ​តុលាការ​ផង​ដែរ ។ បើ​តាម​ការ​គត់​សម្គាល់​មានស្រុក​ថ្មគោល ស្រុក​បាណ​ន់ និង​ក្រុង​បាត់​ដំបង ដែល​ក្រុម​ក្មេង​អន្ធពាល​អុកឡុក​ខ្លាំង​ជាប​គេ​មួយ​រយៈ​ចុង​ក្រោយ​នេះ ៕