ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​! ភ្លៀង​ផ្គរ និង​ខ្យល់​កន្ត្រាក់ អាច​វាយលុក​តំបន់​មាត់សមុទ្រ​២០% រយៈពេល​៣​ថ្ងៃ ជាប់​គ្នា ចាប់ពី​ថ្ងៃ​ទី​២៧ វិច្ឆិកា

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកមាន​គម្រោង​ទៅ​លេង​កោះកុង ព្រះ​សីហ​នុ កំពត កែប និង​បូកគោ អាច​មាន​ភ្លៀង​ផ្គរ និង​ខ្យល់​កន្ត្រាក់ គ្របដណ្ដប់​លើ​ផ្ទៃដី​២០% ។

ជាក់ស្តែង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា​នេះ​ថា ៖ សម្ពាធ​ទាប​ដែល​កើត​មាននៅ​សមុទ្រ​ចិន​ខាងត្បូង​មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​ឦសាន​ដែល​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល់ សមុទ្រ​អាន់​ដា​ម៉ា​ន់ សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៦ ៖ ១- តំបន់​វាលទំនាប​៖
សីតុណ្ហភាព​មធ្យម​អប្បបរមា ២២°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៤°C​។ ខ្យល់​បក់​មក​ពី​ទិសឦសាន និង​ទិស​បូព៌ា​មាន​ល្បឿន​មធ្យម ២​ម៉ែត្រ​/​វិនាទី ។ ខេត្តបាត់ដំបង កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង តាកែវ កណ្ដាល និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្ដប់​លើ​ផ្ទៃដី ១៥%​។ ចំណែក​ខេត្តបន្ទាយមានជ័យ និង​ខេត្តសៀមរាប ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ​។

២- តំបន់​ខ្ពង់រាប​៖
សីតុណ្ហភាព​មធ្យម​អប្បបរមា ២០°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣២°C​។ ខ្យល់​បក់​មក​ពី​ទិសឦសាន និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម ៣​ម៉ែត្រ​/​វិនាទី​។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ព្រះ​វិហារ ស្ទឹង​ត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់​ជួរ​ភ្នំក្រវាញ និង​ជួរ​ភ្នំ​ដងរែក អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្ដប់​លើ​ផ្ទៃដី ១៥%​។ ចំណែក​ខេត្តឧត្តរមានជ័យ ពុំ​មាន​ភ្លៀង​ធ្លាក់​ទេ​។

៣- តំបន់​មាត់សមុទ្រ​៖
សីតុណ្ហភាព​មធ្យម​អប្បបរមា ២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៣°C​។ ខ្យល់​បក់​មក​ពី​ទិសឦសាន និង​ទិសអាគ្នេយ៍​មាន​ល្បឿន​មធ្យម ៣​ម៉ែត្រ​/​វិនាទី​។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្ដប់​លើ​ផ្ទៃដី ២០%​។

ដោយឡែក​ចំពោះ​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,២៥​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ១,០០​ម៉ែត្រ​៕