ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដកហូតកាំជ្រួ.ច និងផា.វ ព្រមទាំងធ្វើកិច្ចសន្យា​បញ្ឈប់ការលក់ដូរគ្រឿងផ្ទុះ នៅផ្សារក្រុងសិរីសោភ័ណ

1 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​កម្លាំង​នគរបាល​ដកហូត​កាំជ្រួច​ និង​ផាវ ព្រមទាំង​ឱ្យ​ធ្វើ​កិច្ចសន្យា​​បញ្ឈប់​ការ​លក់ដូរ​គ្រឿងផ្ទុះ​ កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិការ ឆ្នាំ​២០២៦ ​នៅ​ផ្សារ​ក្រុង​សិរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​។

លោក​ឧត្តមសេនីយ៍ត្រី ខែ​ម សោភ័ណ ស្នងការ​រង​ផែនការ​ងារ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​ខេត្តបន្ទាយមានជ័យ​បាន​ឱ្យដឹងថា ​ជា​ការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ត្រី សឿ​ម សា​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ លោក​បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​ខេត្តបន្ទាយមានជ័យ ​សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​សិរី​សោភ័ណ​ ចុះ​ពិនិត្យ​ធ្វើការ​អប់រំ​ណែនាំ​ និង​ធ្វើ​កិច្ចសន្យា​អំពី​ការ​ហាមឃាត់​ការ​លក់ដូរ​កាំជ្រួច​ និង​ផាវ​នៅ​តាម​ទីផ្សារ​។

លោក​បាន​បញ្ជាក់​ថា​ ​ការ​អប់រំ​ណែនាំ​ពី​គ្រោះថ្នាក់​ដែល​បង្ក​ដោយ​គ្រឿងផ្ទុះ​ ដូចជា​កាំ​ជ្រួញ ​ផាវ ​នឹង​ត្រូវ​បាន​ដកហូត​ និងឱ្យ​ធ្វើ​កិច្ចសន្យា​​បញ្ឈប់​សកម្មភាព​លក់​គ្រឿងផ្ទុះ រួម​​មាន​កាំជ្រួច ​និង​ផាវ​ ព្រមទាំង​​ណែនាំ​ការ​រក្សា​ទុក​និង​ប្រើប្រាស់​សារធាតុពុល​អោយ​មាន​សុវត្ថិភាព និង​ផ្សព្វផ្សាយ​ច្បាប់​និង​ទោសទណ្ឌ​ ចំពោះ​ការ​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​ ហើយ​ជំរុញ​អោយ​ប្រជាពលរដ្ឋ​សហការ​និង​រាយការណ៍​ករណី​សង្ស័យ​ពាក់ព័ន្ធ​អាវុធ​និង​គ្រឿងផ្ទុះ​។

លោក​ឧត្តមសេនីយ៍ត្រី ខែ​ម សោភ័ណ បាន​បញ្ជាក់​ថា​ ​ដើម្បី​ពង្រឹង​ការ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ ​និង​ជាតិពុល បង្កា​រ​ និង​ទប់ស្កាត់​បទល្មើស ព្រមទាំង​ធានា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល ​៕