រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក សមត្ថកិច្ចបានបង្ក្រាបក្រុមក្មេងទំនើងចំនួន១៤ករណី ដោយឃាត់ខ្លួនមនុស្សចំនួន៥៩នាក់ បញ្ជូនទៅតុលាការ និងបញ្ជូនបន្តទៅពន្ធនាគារ។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ។
បើតាមរបាយការណ៍ករណីក្មេងទំនើងទាំងនោះ មាននៅរាជធានីភ្នំពេញ៤ករណី ឃាត់ខ្លួន១៤នាក់, ខេត្តកណ្តាល មាន៣ករណី ឃាត់ខ្លួន២១នាក់, សៀមរាប ១ករណី ឃាត់ខ្លួន៨នាក់, ឧត្តរមានជ័យ ១ករណី ឃាត់ខ្លួន៥នាក់, តាកែវ ១ករណី ឃាត់ខ្លួន៥នាក់, កំពត ១ករណី ឃាត់ខ្លួន២នាក់, ស្វាយរៀង ១ករណី ឃាត់ខ្លួន២នាក់, ត្បូងឃ្មុំ ១ករណី ឃាត់ខ្លួន១នាក់ និងក្រចេះ ១ករណី ឃាត់ខ្លួន១នាក់ ។
បើគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ សមត្ថកិច្ចបានបង្ក្រាបក្មេងទំនើងបានចំនួន៦១ករណី ឃាត់ខ្លួន២២២នាក់ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពង់ស្ពឺ កំពត ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់ដំបង ឧត្តរមានជ័យ សៀមរាប ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងខេត្តស្វាយរៀង នេះបើតាមរបាយការណ៍ដដែល៕






ចែករំលែកព័តមាននេះ