ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ចិន ​ចាក់​ប​ញ្ជាំ​ង​ភាពយន្តចិន​​​បញ្ចូល​សំឡេង​ខ្មែរ​ជូន​ពលរដ្ឋ​ស្រុក​ទ្រាំង ខេត្តតាកែវ ទស្ស​នា​​ដោយ​សេរី

3 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ​ ៖ ​ដើម្បី​ពង្រឹង​ស្ពាន​មិត្តភាព​វប្បធម៌​នៃ​ប្រទេស​ទាំង​ពីរកម្ពុជា​-​ចិន នាំ​យក​ភាពយន្ត​ចិន​បញ្ចូល​សំឡេង​ខ្មែរ ចាក់​បញ្ចាំង​ជូន​ពលរដ្ឋ​ស្រុក​ទ្រាំង ខេត្ត​តាកែវ ទស្សនា​ដោយ​​សេរី ។

ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​កម្ពុជា​-​ចិន លើក​ទី​១១ ឆ្នាំ​២០២៦ បាន​ចាក់​បញ្ចាំង​នៅ​ក្នុង​បរិវេណ​សាលាស្រុក​ទ្រាំង ខេត្តតាកែវ  កាលពី​រាត្រី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២៦ ដោយ​មាន​ខ្សែ​ភា​ព​យន្ត​ចិន​ល្អ​ៗ​ដែល​បាន​បញ្ចូល​សំឡេង​ជា​ភាសា​ខ្មែរ ដើម្បី​ចាក់​បញ្ចាំង​ជូន​​ប្រជា​ពលរដ្ឋ​ទស្សនា​កម្សាន្ត​ដល់​មូលដ្ឋាន​ផ្ទាល់​ ។

ព្រឹត្តិការណ៍​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន លោក ឈ​ន ប៊ុ​ន​ហាក់ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តតាកែវ លោក ហ្វេ​ង ហ៊ុយ (Feng Hui) អ្នកគ្រប់គ្រង​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន លោក ប៉ុក បូ​រក្ស ប្រធាន​នាយកដ្ឋាន​សិល្ប​ភាពយន្ត និង​ផ្សព្វ​ផ្សាយ​វប្បធម៌ នៃ​ក្រសួង វប្បធម៌ និង​វិចិត្រសិល្បៈ​តំណាង​លោក​អភិបាល ស្រុក​ទ្រាំង តំណាង​ការិយាល័យ​គម្រោង​គ្រប់គ្រង​ធនធាន ទឹក​ចម្រុះ​ហ្វូ​ណ​តេ​ជោ, ​មន្ត្រីរាជការ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ យុវជន និង​សិ​ស្សា​នុសិស្ស​យ៉ាងច្រើន​កុះករ​ ។

ថ្លែង​ក្នុង​ពិធី ​លោក ឈ​ន ប៊ុ​ន​ហាក់ ​បាន​គូសបញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ​ គឺជា​យន្តការ​ដ៏​សំខាន់​ក្រោម​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» ដែល​ដើរតួ​ជា​ស្ពាន​ត​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ដើម្បី​កសាង​សហគមន៍​ជោគវាសនា​រួម​កម្ពុជា​-​ចិន ។

ជា​ពិសេស ​ធ្វើ​ឱ្យ​អ្នកចូលរួម​ទស្សនា​បាន​យល់​ដឹង​ដឹង​ពី វប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និង​សង្គម​បច្ចុប្បន្ន​របស់​ប្រទេស​ចិន ខណៈ​ដែល​កិច្ច​សហ​ប្រ​តិ​ប​ត្តិ​ការ​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ ក៏​បាន​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិរក្ស និង​ជួសជុល​ប្រាសាទ​បុ រា​ណ​កម្ពុជា ព្រមទាំង​ការ​បណ្តុះ​បណ្តា​ល​ធនធានមនុស្ស​ផង​ដែរ ​។

ជាមួយ​គ្នា​នេះ លោក ហ្វេ​ង ហ៊ុយ (Feng Hui) អ្នកគ្រប់គ្រង​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​ដែល​សហការ​រៀបចំ​ដោយ​មជ្ឈមណ្ឌល​កម្មវិធី​ភាសា​តំបន់​អាស៊ី​និង​អាហ្វ្រិក នៃ​អគ្គ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន (CMG) រួម​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជានេះ មាន​គោលបំណង​ផ្តល់​ភាព​សប្បាយ​រីករាយ​តាម​រយៈ​សិល្បៈ​ភាពយន្ត​ដល់​មុខ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​តែ​ម្តង ដោយ​លោក​បាន​បញ្ជាក់​​ថា​៖ «​ក្នុង​រយៈពេល​១១​ឆ្នាំ​កន្លង​មកនេះ ដំណើរ​ភាពយន្ត​ចល័ត​កម្ពុជា​-​ចិន បាន​ក្លាយជា​ស្ពាន​វប្បធម៌​ដ៏​ពិសេស​មួយ​ ។

លោក​បញ្ជាក់​ថា​៖ «​ខ្សែភាពយន្ត​នី​មួយ​ៗ និង​ការ​ចាក់​បញ្ចាំង​មួយ​លើក​ៗ សុទ្ធ​តែ​បាន​ពាំនាំ​នូវ​មនោសញ្ចេតនា​មិត្តភាព​ដ៏​ជ្រាលជ្រៅ​របស់​ប្រជាជន​ចិន និង​ជួយ​ឱ្យ​មិត្តភក្តិ​កម្ពុជា​បាន​ស្គាល់ និង​យល់​ដឹ​ង​ពី​ប្រទេស​ចិន​កាន់តែ​ច្បាស់​តាម​រយៈ​ផ្ទាំងសំពត់ស​»។

ទន្ទឹម​នឹង​នេះ បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ទស្សនា បាន​សម្តែង​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ព្រឹត្តិការណ៍ «​ដំណើរ​ភាពយន្ត​ចល័ត​កម្ពុជា​-​ចិន​» នេះ ដោយ​ចាត់​ទុក​ថា​ជា​ឱកាស​ដ៏​ល្អ​ក្នុង​ការ​ទទួល​បាន​ភាព​សប្បាយ​រីករាយ ឈ្វេងយល់​បន្ថែម​អំពី​ប្រទេស​ចិន និង​ជួយ​ពង្រឹង​ចំណង មិត្តភាព​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ​ ៕