ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ស៊ី​ជីន​ពិញ​ត្រូវ​ឡើង​ជំនួស​លោក​ហ៊ូ​ជីន​តាវ​ លោក​​លី​កឺ​ក្វាង​ត្រូវ​​ជំនួស​លោក​វេន​ជា​បាវ​

11 ឆ្នាំ មុន

ក្រោយ​ពី​ត្រូវ​បាន​ជ្រើស​តាំង​ជា​អគ្គ​លេខា​បក្ស​កុំ​ម្មុយនីស្ត​ចិន​មក​លោក​ស៊ី​​ ជីន​ពិញ​​នឹង​ត្រូវ​​តែង​តាំង​ជា​ផ្លូវ​ការ​​ជា​​ប្រធា​នា​ធិបតី​ចិន​ ដោ​យ​សភា​ជាតិ​ចិន​ដែល​បើក​សម័យ​ប្រជុំ​កាលពី​ថ្ងៃ​ទី​៥ មីនា នៅក្រុង​ប៉េ​កាំង ។ក្នុង​ឱកាស​នៃ​​ការ​​តែង​តាំង​​ជា​ផ្លូវ​ការ​នេះ​មាន​ការ​​ធ្វើ​អត្ថា​ធិប្បាយ​នានា​រួច​ហើយ​ពី​ប្រវត្តិ​ និង​គម្រោង​ទាំង​ឡាយ​របស់​អនាគត​បុរស​​ខ្លាំង​២​នាក់​នៃ​ប្រទេស​ចិន គឺ​​លោក​ស៊ី​ ជីន​ពិញ ដែល

ក្រោយ​ពី​ត្រូវ​បាន​ជ្រើស​តាំង​ជា​អគ្គ​លេខា​បក្ស​កុំ​ម្មុយនីស្ត​ចិន​មក​លោក​ស៊ី​​ ជីន​ពិញ​​នឹង​ត្រូវ​​តែង​តាំង​ជា​ផ្លូវ​ការ​​ជា​​ប្រធា​នា​ធិបតី​ចិន​ ដោ​យ​សភា​ជាតិ​ចិន​ដែល​បើក​សម័យ​ប្រជុំ​កាលពី​ថ្ងៃ​ទី​៥ មីនា នៅក្រុង​ប៉េ​កាំង ។ក្នុង​ឱកាស​នៃ​​ការ​​តែង​តាំង​​ជា​ផ្លូវ​ការ​នេះ​មាន​ការ​​ធ្វើ​អត្ថា​ធិប្បាយ​នានា​រួច​ហើយ​ពី​ប្រវត្តិ​ និង​គម្រោង​ទាំង​ឡាយ​របស់​អនាគត​បុរស​​ខ្លាំង​២​នាក់​នៃ​ប្រទេស​ចិន គឺ​​លោក​ស៊ី​ ជីន​ពិញ ដែល​ត្រូវ​ជំនួស​លោក​​ហ៊ូ ជីន​តាវ ជា​ប្រធា​នាធិបតី​ និង​លោក​លី​កឺ​ក្វាង ដែល​ត្រូវ​ឡើង​ជំនួស​លោក​វេន​ជា​បាវ​ ជា​នាយក​រដ្ឋ​មន្ត្រី​ ។

ទាក់​ទិន​នឹង​អនាគត​ប្រមុខ​រដ្ឋ​ចិន​កាសែត​បារាំង​ LES ECHOS សរសេរ​ថា លោក​ស៊ី​ ជីន​ពិញ​ តំណាង​ឱ្យ​ក្តី​សង្ឃឹម​របស់​ចិន ។ លោក​មាន​ឆន្ទៈខិត​ជិត​ប្រជា​ជន​ចិន​ដោយ​លើ​ក​ពាក្យ​៣​ម៉ាត់​ថា លោក​ជា​មនុស្ស​​«​ស្និទ្ធ​ស្នាល ​និយម​​ការ​កែ​ទម្រង់​ និង​ទៀង​ត្រង់ »។ចំពោះ​លោក​លី​កឺ​​ក្វាង​វិញ កាសែត​នេះ​សរ​សេរ​ថា លោក​ជា​អ្នក​មាន​គម្រោង​ផ្តោត​ជុំ​វិញ​ការ​ពង្រីក​ទីក្រុង ។ អ្នក​េសដ្ឋ​កិច្ច​ អាយុ​៥៧​ឆ្នាំ រូប​នេះ ផ្តោត​លើ​ថាម​ពល​កកើត​ឡើង​វិញ ការ​ផ្លាស់​ប្តូរ​បរិយាស សន្តិ​សុខ​ស្បៀង​​ ឬ​តស៊ូ​ប្រឆាំង​ការ​ឡើង​ថ្លៃ​អចលន​ទ្រព្យ ៕