ត្រឹមទឹកទី២ប៉ុណ្ណោះ ធ្វើឱ្យគូប្រកួតមានបទពិសោធន៍ជាង បោះបង់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្នុងចំណោមកីឡាករដែលមានឈ្មោះឡើងប្រកួតជ្រើសរើសជើងឯកនៅប៉ុស្ដិ៍លេខ៥ គេអាចនិយាយបានថា មានតែកីឡាករ វុត្ថា លាន់លិញ មកពីក្លិបអង្គរធំគុនខ្មែរប៉ុណ្ណោះ ដែលនៅក្មេងខ្ចីមានបទពិសោធន៍ទើបឡើងប្រកួតបាន១២ដង តែមានសមត្ថភាពវាយផ្ដួលគូប្រកួត គឺ គុជសារ ចាន់រាជ បង្គោលខៀវមកពីក្លិបកុសលកីឡា ឱ្យបោះបង់ការប្រកួតដោយប្រើតែ២ទឹក។ នេះជាជ័យជម្នះដែលអ្នកណាៗក៏មើលឃើញថា ជារឿងកម្រកើត ប៉ុន្តែបានទទួលការសរសើរពីអ្នកទស្សនា ជាពិសេសក្នុងពេលដែលគេអាចប្រើសមត្ថភាព និងបច្ចេកទេសបានល្អ ហើយធ្វើឱ្យជើងខ្លាំង គុជសារ ចាន់រាជ ដែលមានប្រវត្តិប្រកួតច្រើនជាង២ដងបរាជ័យ។








ចែករំលែកព័តមាននេះ