ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់តាំងពី​បាន​ត្រាស់​ដឹង​មក​ព្រះ​អង្គ​ធ្វើ​ការងារ​អ្វីខ្លះ ?

5 ឆ្នាំ មុន

ព្រះ​បរមគ្រូ​នៃ​យើង ព្រះ​អង្គ​មាន​កាតព្វកិច្ច​ប្រាំ​យ៉ាង​ជាប់​ជា​និច្ច​ពុំ​ខ្លាច​នឿយហត់​ព្រះ​កាយ​ឡើយ គឺ​ប្រតិបត្តិ​រហូត​ទ្រង់​បរិនិព្វាន ។ ការងារ​ដែល​ព្រះ​អង្គ​បំពេញ​យ៉ាង​ខ្ជាប់ខ្ជួន​នោះ​ដើម្បី​ប្រយោជន៍​អ្វី? តាម​ពិត​ទៅ​ការងារ​ទាំង​ប្រាំ​ប្រការ​នេះ​មិនមែន​ដើម្បី​ប្រយោជន៍​ព្រះ​អង្គ ទេ ព្រះ​លោក​អស់​កិលេស​ដល់ទី​បរមសុខ​ហើយ​គ្មាន​ប្រាថ្នា​អ្វី​ទៀត​ទេ តែ គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​សព្វ​សត្វ…

ព្រះ​បរមគ្រូ​នៃ​យើង ព្រះ​អង្គ​មាន​កាតព្វកិច្ច​ប្រាំ​យ៉ាង​ជាប់​ជា​និច្ច​ពុំ​ខ្លាច​នឿយហត់​ព្រះ​កាយ​ឡើយ គឺ​ប្រតិបត្តិ​រហូត​ទ្រង់​បរិនិព្វាន ។ ការងារ​ដែល​ព្រះ​អង្គ​បំពេញ​យ៉ាង​ខ្ជាប់ខ្ជួន​នោះ​ដើម្បី​ប្រយោជន៍​អ្វី? តាម​ពិត​ទៅ​ការងារ​ទាំង​ប្រាំ​ប្រការ​នេះ​មិនមែន​ដើម្បី​ប្រយោជន៍​ព្រះ​អង្គ ទេ ព្រះ​លោក​អស់​កិលេស​ដល់ទី​បរមសុខ​ហើយ​គ្មាន​ប្រាថ្នា​អ្វី​ទៀត​ទេ តែ គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​សព្វ​សត្វ ចង់ឱ្យ​សត្វលោក​បាន​សុខ​ដូច​ព្រះ​អង្គ​ដែរ តែ​សុខ​ក្តី ទុក្ខ​ក្តី​ព្រះ​អង្គ​មិន​អាច​ចាប់បង្ខំ​សត្វ​ឱ្យ​ប្រព្រឹត្ត​បាន​ទេ គឺ​អាស្រ័យ​លើ​បុគ្គល​ខ្លួនឯង​ជា​អ្នក​ធ្វើ​ផ្ទាល់ ព្រះ​អង្គ​គ្រាន់តែ​ជា​អ្នក​ច​ង្អុ​រ​បង្ហាញផ្លូវ​ប៉ុណ្ណោះ ។ ការងារ​ទាំង​៥​ប្រការ​នោះ​គឺ ៖

១-​ក្នុង​វេលា​ព្រឹក ព្រះ​អង្គ​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត

២-​នៅ​ពេល​រសៀល​ទ្រង់​សម្តែងធម៌​ទេសនា​ដល់​សាធារណជន

៣-​ក្នុង​វេលា​ព្រលប់ ទ្រង់​ប្រទាន​ឱវាទ​ចំពោះតែ​ភិក្ខុសង្ឃ

៤-​វេលា​កណ្តាលអធ្រាត្រ ទ្រង់​ដោះស្រាយ​ប្រស្នា​នៃ​ពួក​ទេវតា

៥-​ដល់​វេលា​ទៀប​ភ្លឺ ទ្រង់​ប្រមើល​មើល​នូវ​សត្វ​ដែល​មានភ័ព្វ និង​ឥត​ភ័ព្វ ។

សត្វ​ទាំងឡាយ​មាន​និស្ស័យ​មិន​ដូច​គ្នា​ទេ បើ​សត្វ​ណា​មាន​និស្ស័យ​នឹង​ព្រះ​អង្គ​ទ្រង់​យាង​ទៅ​ប្រោសសត្វ​នោះ​ដោយ​ផ្ទាល់​ព្រះ​អង្គ រីឯ​សត្វ​ខ្លះ​ទៀត​មាន​និស្ស័យ​នឹង​សាវក​ដទៃ ទ្រង់​ក៏​ប្រើ​សាវក​អង្គ​នោះ​ឱ្យទៅ​ប្រោស ។ ព្រះ​អង្គ​ធ្វើ​បែប​នេះ​ដើម្បី​អនុគ្រោះ​ដល់​សព្វ​សត្វ ឆាប់​បាន​សម្រេច​ធម៌​បាន​ទៅ​កាន់​បរមសុខ​ដូច​ព្រះ​អង្គ​ដែរ ។