ខេត្តស្វាយរៀង៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ លោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា ដឹកនាំក្រុមការងារសាខាអនុសាខាកាកបាទក្រហមខេត្តស្វាយរៀងបាននាំយកអំណោយមនុស្សធម៌ទៅចែកជូនគ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ បណ្តាល ឲ្យរលំខូចខាតផ្ទះទាំងស្រុងចំនួន២ខ្នង នៅភូមិស្វាយគយ ឃុំពពែត ស្រុកស្វាយទាប។ឆ្លើយតបទៅនឹងស្ថានភាពនេះ លោកស្រី ពៅ សុភាព តំណាងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ចំពោះបងប្អូនទាំងអស់ដោយក្តីនឹករលឹក។ក្នុងឱកាសនោះដែរ លោកស្រីក៏បានផ្តាំផ្ញើដល់អ្នករងគ្រោះក៏ដូចជាប្រជាពលរដ្ឋទាំងអស់ នៅតាមមូលដ្ឋានត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់ភ្លើងគ្រប់ប្រភេទ ហើយត្រូវប្រុងប្រយ័ត្នពេលមានភ្លៀងខ្យល់បក់បោកខ្លាំង ត្រូវរកកន្លែងដែលមានសុវត្ថិភាព ព្រោះឆ្នាំនេះបើតាមក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅពេលមានភ្លៀងធ្លាក់នឹងមានខ្យល់បក់បោកខ្លាំង ដោយលាយឡំផ្គរ រន្ទះ។នាឱកាសនោះដែរ អំណោយដែលបានចែកជូនដល់គ្រួសាររងគ្រោះទាំង២គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម កៅស៊ូតង់១ ធុងទឹកជ័រ១ ឆ្នាំងបាយ សម្ល២ កន្ទេលបត់១ មី១កេស ទឹកស៊ីអ៊ីវ១
យួរត្រីខ១០កំប៉ុង ឃីត១កញ្ចប់រួមមាន មុង១ ភួយ១ មុង១ ក្រម៉ា១ សារុង១ និងថវិកា២០០,០០០រៀល ៕
ចែករំលែកព័តមាននេះ