ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​រឿង​ស្រី​ ចិន​២​ក្រុមហ៊ាន​​ធ្វើ​ដល់​ថ្នាក់នេះ​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួល​ព​ត៌​មាន​ថា មាន​ករណី​ជនជាតិ​ចិន និង​ជនជាតិ​ចិន​២​ក្រុម​ប្រើ​អំពើ​ហិង្សា​កាប់​ចាក់​គ្នា​នៅ​ក្នុង​ក្លឹ​ប​ឌី​ស្កូ​មួយ​កន្លែង…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តី​រាយ​ការ​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ទទួល​ព​ត៌​មាន​ថា មាន​ករណី​ជនជាតិ​ចិន និង​ជនជាតិ​ចិន​២​ក្រុម​ប្រើ​អំពើ​ហិង្សា​កាប់​ចាក់​គ្នា​នៅ​ក្នុង​ក្លឹ​ប​ឌី​ស្កូ​មួយ​កន្លែង បន្ទប់​លេខ​០២ ស្ថិត​ក្នុង​ក្រុម​ទី​៨ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ។ ក្រោយ​ពី​ទទួល​បាន​ព​័ត៌​មាន​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ទៅ​កម្លាំង​ជំនាញ​ការិយាល័យ​កម្រិត​ធ្ងន់ និង​ស្រាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​-​ប៉ុស្តិ៍ និង​កំលាំង​អន្តរា​គម​ន៍ពិសេស​បាន​ចុះ​អន្តរា​គម​ន៍​ដល់​កន្លែង​កើតហេតុ​ជា​បន្ទាន់ ពេល​នោះ​សមត្ថ​កិច្ច​​​ឃាត់ខ្លួន​បានជនសង្ស័យ​ម្នាក់ និង​ម្នាក់​ទៀត​រត់គេច​ខ្លួន ហើយ​ក៏​មាន​ជនជាតិ​ចិន​២​នាក់​រង​របួស​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ដេក​ដួល​នៅ​ក្នុង​ក្លឹ​ប​ឌី​ស្កូ​នោះ ដោយសារ​​រង​នូវ​ការ​ប្រើ​កាំបិត​កាប់​ពី​សំណាក់​ភាគី​ម្ខាង​ទៀត តែ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់ ។ ក្នុង​ករណី​អំពើ​ហិង្សា​ខាងលើ តាម​ចម្លើយ​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា មូលហេតុ​បណ្តាល​មក​ពី​ផឹកស៊ី​ស្រវឹង​ទំនាស់​ពាក្យ​សម្តី​ដណ្តើម​ស្រី​គ្នា ទើប​បណ្តាលឱ្យ​​ឈាន​ទៅ​ដល់​ការ​ប្រើ​អំពើ​ហិង្សា​កាប់​ចាក់​គ្នា​តែ​ម្តង ។ ជន​រង​គ្រោះ​២​នាក់ ម្នាក់​ឈ្មោះ Jian Lu ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​ជនជាតិ​ចិន បាន​រង​របួសធ្ងន់ និង​ម្នាក់​ទៀត​ឈ្មោះ Zhang Tian ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​ជនជាតិ​ចិន បាន​រង​របួសស្រាល ហើយ​ជន​រង​គ្រោះ​ទាំង​២​នាក់​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ ចំណែក​ជនសង្ស័យ​ម្នាក់​បាន​រត់គេច​ខ្លួន​បាត់ រីឯ​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ Huang Bing ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ព្រមទាំង​វត្ថុ​តាង​រួម​មាន ដាវ និង​កាំបិត​ចំនួន​៧​ដើម ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ