ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​ ម៉ែ​ន សំ​អន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​សាលា​ពុទ្ធិកបឋមសិក្សា​

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨​នេះ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា…

ខេត្តស្វាយរៀង ៖ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០១៨​នេះ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​សាលា​ពុទ្ធិកបឋមសិក្សា​នៅ​វត្ត​ពោធិ៍​បន្ទាយ ស្ថិត​នៅ​ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ។

 មាន​ប្រសាសន៍​ទៅ​កាន់​ពិធី​នេះ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ចកាល​សម្តេច​ទាំង​ពីរ​តែងតែមាន​មនោសញ្ចេតនា​ស្រលាញ់​រាប់អាន និង​រួម​សុខទុក្ខ​ជាមួយ​បងប្អូន​ជនរួមជាតិ​ទាំងអស់ និង​ជួយ​ដោះស្រាយ​ទុក្ខ​លំបាក​សព្វ​បែប​យ៉ាង​គ្រប់​ទីកន្លែង​ទូ​ទាំង​ប្រទេស​កម្ពុជា​។

លោក​ជំទាវ​បាន​បន្ត​ទៀត​ថា ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សាលា​ពុទ្ធិកបឋមសិក្សា​នា​ថ្ងៃនេះ​គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​លោក ចៅ ភិ​រុណ និង​លោក​ជំទាវ រួម​ជាមួយ​ពុទ្ធិ​បរិស័ទ​ចំណុះ​ជើងវត្ត ដែល​បាន​ចំណាយ​ថវិកា​អស់​១៤២.៦៣៨​ដុល្លារ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ