ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ស​ង្គ្រោះ​ពេល​ក្អែប​ទិច​កុំឱ្យ​ឈឺចាប់​ខ្លាំង

5 ឆ្នាំ មុន

ក្អែប​ជា​សត្វ​មាន​ពិស ហើយ​បើ​ចៃដន្យ​ថ្ងៃ​ណាមួយ​អ្នក​ត្រូវ​សត្វ​ក្អែប​ទិច ចាំបាច់​ត្រូវ​ចេះ​របៀប​បន្ថយ​ការ​ឈឺចាប់​ជា​បន្ទាន់ ទើប​វា​មិន​ហើម និង​មាន​អារម្មណ៍​ចុកចាប់​ខ្លាំង ។ សម្រាប់​អ្នកខ្លះ​ដែល​ចាញ់​ជាតិ​ពិស​របស់​សត្វ​ក្អែប អាច​ទៅ​ជា​គ្រុន រមូលពោះ​ក្អួត និង​បាក់កម្លាំង​ទៀត​ផង…

ក្អែប​ជា​សត្វ​មាន​ពិស ហើយ​បើ​ចៃដន្យ​ថ្ងៃ​ណាមួយ​អ្នក​ត្រូវ​សត្វ​ក្អែប​ទិច ចាំបាច់​ត្រូវ​ចេះ​របៀប​បន្ថយ​ការ​ឈឺចាប់​ជា​បន្ទាន់ ទើប​វា​មិន​ហើម និង​មាន​អារម្មណ៍​ចុកចាប់​ខ្លាំង ។ សម្រាប់​អ្នកខ្លះ​ដែល​ចាញ់​ជាតិ​ពិស​របស់​សត្វ​ក្អែប អាច​ទៅ​ជា​គ្រុន រមូលពោះ​ក្អួត និង​បាក់កម្លាំង​ទៀត​ផង ។

* ​វិធី​សង្គ្រោះ​​បឋម ៖ បើសិន​ត្រូវ​ខាំ​បរិវេណ​ដៃ និង​ជើង ចាំបាច់​ត្រូវ​ដាក់​សំយុង​ដៃ​ចុះ​ឱ្យ​បាន​ទាប​បំផុត ។ ប៉ុន្តែ​បើ​ក្នុង​ករណី​ដែល​ត្រូវ​ខាំ​នៅ​ត្រង់​ម្រាមដៃ និង​ម្រាមជើង ត្រូវ​រក​ខ្សែ ឬ​ក្រណាត់​មក​ចង​រុំ​ត្រង់​គន្លាក់ដៃ ដើម្បី​ការពារ​សារជាតិ​ពិស​រីក​រាលដាល​ទៅ​កាន់​កន្លែង​ផ្សេង​ទៀត ។

ក្រោយ​ពី​នោះ​ប្រើ​អាល់កុល ឬ​លាង​សម្អាត​ដោយ​ទឹ​ក្បុង​ពី​ផ្លែ​ទទឹម​សម្អាត​រោគ ។ បន្ទាប់​ពី​នោះ​ស្អំ​ទឹក​ត្រជាក់​ត្រង់​បរិវេណ​ដែល​ត្រូវ​ខាំ ដើម្បី​កាត់​បន្ថយ​អាការ​ហើម និង​លេបថ្នាំ​ដើម្បី​បំបាត់​អាការ​ឈឺចាប់ ។ ដោយឡែក​សម្រាប់​ការ​ព្យាបាល​បឋម​របស់​អ្នកស្រុក​តាម​តំបន់​ខ្លះ គេ​បាន​ណែនាំ​ឱ្យ​ប្រើ​ត្រង់​កន្លែង​ដែល​សត្វ​ក្អែបខាំ​នោះ ជូត​ដោយ​ទឹកខ្មេះ​ឬ​ប្រើ​ជ័រ​ល្ហុង​ខ្ចី ប៉ាត​ពីលើ​ដើម្បី​ជួយ​កាត់​បន្ថយ​អាការ​ឈឺចាប់​មួយ​ចំនួន​ទៅ​វិញ ។

ក្រោយ​ពី​បំបាត់​ដើម្បី​កាត់​បន្ថយ​អាការ​ឈឺចាប់​ហើយ គប្បី​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ព្យាបាល​បំបាត់​អាការ​ភ្លាម ។ ចំពោះ​អ្នកខ្លះ​ដែល​បណ្តែតបណ្តោយ​ទុក​ចោល​អាច​ប្រឈម​ជាមួយ​ការ​ឆ្លង​មេរោគ ឈឺ​ហើម​មុខ​ដំបៅ​មាន​ខ្ទុះ បន្ទាប់​មក​សាច់​កន្លែង​នោះ​នឹង​ងាប់​រហូត​ដល់​ថ្នាក់​ត្រូវ​កាត់​ចោល​ក៏​មាន​ផង​ដែរ ។ ក្នុង​ករណី​បើ​អាការ​ធ្ងន់​គប្បី​ទៅ​រក​គ្រូពេទ្យ​ព្យាបាល​បំបាត់​ទើប​ជា​វិធី​ល្អ​បំផុត ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ