ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​ក្រោធ​របស់​អ្នកធំ​ប្រៀប​នឹង​ប្រេងសាំង

5 ឆ្នាំ មុន

អ​ក្កោ​ធៈ គឺ​ការ​មិន​ក្រោធ​ជា​គោល​ធម៌​យ៉ាង​សំខាន់​ដែល​អ្នកដឹកនាំ​ត្រូវ​មាន​ក្នុង​ខ្លួន ជា​និច្ច​ទើប​នាំ​មក​នូវ​សុខ​ចម្រើន​ដល់​អង្គភាព ក៏​ដូច​សមាជិក​ក្រោម​ឱវាទ ។ អ្នកដឹកនាំ​ត្រូវ​ដឹង​ថា សេចក្តី​ក្រោធ​របស់​អ្នកធំ​ឆាប់​ឆាប​ភ្លើង​ជាង​របស់​អ្នកតូច​ណាស់ ឬ​បើ​ប្រៀបធៀប​នឹង​ប្រេងឥន្ធនៈ​សេចក្តី​ក្រោធ​របស់​អ្នកតូច​ដូច​ជា​ប្រេងកាត ឯ​សេចក្តី​ក្រោធ​របស់​អ្នកធំ​ទុកដូចជា​ប្រេងសាំង ឬ​ក៏​ហ្គា​ស​អ​ញ្ចឹ​ង…

អ​ក្កោ​ធៈ គឺ​ការ​មិន​ក្រោធ​ជា​គោល​ធម៌​យ៉ាង​សំខាន់​ដែល​អ្នកដឹកនាំ​ត្រូវ​មាន​ក្នុង​ខ្លួន ជា​និច្ច​ទើប​នាំ​មក​នូវ​សុខ​ចម្រើន​ដល់​អង្គភាព ក៏​ដូច​សមាជិក​ក្រោម​ឱវាទ ។

អ្នកដឹកនាំ​ត្រូវ​ដឹង​ថា សេចក្តី​ក្រោធ​របស់​អ្នកធំ​ឆាប់​ឆាប​ភ្លើង​ជាង​របស់​អ្នកតូច​ណាស់ ឬ​បើ​ប្រៀបធៀប​នឹង​ប្រេងឥន្ធនៈ​សេចក្តី​ក្រោធ​របស់​អ្នកតូច​ដូច​ជា​ប្រេងកាត ឯ​សេចក្តី​ក្រោធ​របស់​អ្នកធំ​ទុកដូចជា​ប្រេងសាំង ឬ​ក៏​ហ្គា​ស​អ​ញ្ចឹ​ង គឺ​ខុស​គ្នា​ស្រឡះ ។

ដូច្នេះ​ចូរ​ប្រយ័ត្ន​កុំឱ្យ​ឧស្សាហ៍​ដាក់​ហ្គា​ស​(​ក្រោធ​)​នៅ​កៀន​ភ្លើង​ពេក ឬ​ក៏​ការពារ​កុំឱ្យ​ភ្លើង​ចូល​មក​ជិត ឬ​បើជា​ចូល​មក​ហើយ ត្រូវ​រក​មធ្យោបាយ​ពន្លត់ភ្លើង​ឱ្យ​បាន​រលត់​មួយ​រំពេច កុំឱ្យ​ឆាប់ឆេះ​រាលដាល​ទាន់​គ្រោះថ្នាក់​ខ្លាំង​ណាស់ ។