ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​ក្រោធ​បើ​កើតឡើង​ចំពោះ​អ្នកធំ​នឹង​នាំ​អន្តរាយ​បំផុត

5 ឆ្នាំ មុន

សេចក្តី​ក្រោធ​គឺជា​អាកា​រៈ​របស់​ចិត្ត​ដែល​ក្តៅ​ឆួល​ឆេះ ក្រវល់ក្រវាយ ពុះកញ្ជ្រោល​ធ្វើ​ឱ្យ​ចិត្ត​លោត​ហក់​ទៅ​តាម​អារម្មណ៍​លែង​គិត​អ្វី​ដែល​ត្រូវ អ្វី​ដែល​ខុស ។ ឯការ​ឆួល​ឆេះ​នេះ​មក​ពី ៈ ១-​ព្យាបាទៈ ការ​ចងគំនុំ​សងសឹក ២-​ទោសៈ ការ​គិត​ប្រទូស្ត​រ៉ា​យ…

សេចក្តី​ក្រោធ​គឺជា​អាកា​រៈ​របស់​ចិត្ត​ដែល​ក្តៅ​ឆួល​ឆេះ ក្រវល់ក្រវាយ ពុះកញ្ជ្រោល​ធ្វើ​ឱ្យ​ចិត្ត​លោត​ហក់​ទៅ​តាម​អារម្មណ៍​លែង​គិត​អ្វី​ដែល​ត្រូវ អ្វី​ដែល​ខុស ។ ឯការ​ឆួល​ឆេះ​នេះ​មក​ពី ៈ

១-​ព្យាបាទៈ ការ​ចងគំនុំ​សងសឹក

២-​ទោសៈ ការ​គិត​ប្រទូស្ត​រ៉ា​យ

៣-​កោ​ធៈ ការ​ក្តៅ​ពុះកញ្ជ្រោល

៤-​បដិឃៈ ការ​ទាស់ចិត្ត

៥-​អ​រតិ ការ​មិន​ពេញចិត្ត

សេចក្តី​ក្រោធ​នេះ បើ​កើតឡើង​ចំពោះ​មនុស្ស​ធម្មតា មិនសូវ​ជា​បង្ករឿង​ប៉ុន្មាន​ទេ តែបើ​កើតឡើង​ចំពោះ​អ្នកដឹកនាំ​ហើយ ប្រាកដជា​មាន​គ្រោះ​អន្តា​រាយ​ជា​ខ្លាំង​។ អាស្រ័យ​ហេតុ​ដូច្នេះ ការ​រំលត់​សេចក្តី​ក្រោធ​ចាប់តាំងពី​ព្យាបាទៈ គឺ​ការ​ចងគំនុំ​សងសឹក​ទៅ ទើប​ជា​ការ​សំខាន់​សម្រាប់​អ្នកធំ ។