ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​នៅ​ពីក្រោយ​នៃ​កំណើន​ពលរដ្ឋ​កម្ពុជា​ទទួលយក​ការ​ធានា​រ៉ាប់រង​ជីវិត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​ធានា​រ៉ាប់រង​អាយុ ជីវិត ជា​វិស័យ​ថ្មី​មួយ​ដែល​ទើប​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុ​ជានា​ឆ្នាំ​២០១២ តែ​វិស័យ​មួយ​នេះ​កំពុង​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា និង​ទទួល​បាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ។ ជាក់ស្តែង វិស័យ​ធានា​រ៉ាប់រង​អាយុជីវិត…

រាជធានី​ភ្នំពេញ ៖ វិស័យ​ធានា​រ៉ាប់រង​អាយុ ជីវិត ជា​វិស័យ​ថ្មី​មួយ​ដែល​ទើប​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុ​ជានា​ឆ្នាំ​២០១២ តែ​វិស័យ​មួយ​នេះ​កំពុង​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា និង​ទទួល​បាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ។

ជាក់ស្តែង វិស័យ​ធានា​រ៉ាប់រង​អាយុជីវិត បាន​រួមចំណែក​យ៉ាង​ខ្លាំង​ក្នុង​ការ​រីក​ចម្រើន​នៃ​វិស័យ​ធានា​រ៉ាប់រង​ទូទៅ ជា​រួម ដោយ​ទទួល​បាន​បុព្វលាភ​រ៉ាប់រង​ដុល​សរុប​ចំនួន​ប្រមាណ​​៦៧,៥ លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០១៧ ដែល​មានការ​កើនឡើង​៥៦% ធៀប​នឹង​បុព្វលាភ​រ៉ាប់រង​ដុល​ក្នុង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៦ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សមាគម​ធានា​រ៉ាប់រង​កម្ពុជា ចេញផ្សាយ​នា​ពេល​ថ្មី​ៗ​នេះ ។

ប្រាកដ​ណាស់ វិស័យ​ធានា​រ៉ាប់រង​អាយុជីវិត​ដែល​មាន​វត្តមាន​ក្នុង​ដំណាក់កាល​បឋម​នា​ឆ្នាំ​២០១២ មិនសូវ​ទទួល​បានការ​គាំទ្រ​ប៉ុន្មាន​នោះ​ទេ ដោយ​ប្រជាពលរដ្ឋ​ភាគច្រើន​យល់​ថា នៅ​ពេល​និយាយ​ពី​វិស័យ​ធានា​រ៉ាប់រង​អាយុជីវិត គឺជា​រឿង​មិនល្អ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​អកុសល​នានា ឬ​ក៏​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ជាដើម ។

តែ​យ៉ាងណាមិញ តាម​រយៈ​ការ​ជំរុញ​ឲ្យ​មានការ​យល់​ដឹង​ជា​សាធារណៈ​ពី​គុណសម្បត្តិ​សំខាន់​ៗ​មួយ​ចំនួន ដែល​វិស័យ​ធានា​រ៉ាប់រង​អាយុជីវិត​នេះ​បាន​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​នោះ បាន​ធ្វើ​ឲ្យ​វិស័យ​ធានា​រ៉ាប់រង​អាយុជីវិត កើន​ឡើងជា​រៀងរាល់ថ្ងៃ ។គុណ​សម្បត្តិ​ចម្បង​មួយ​ចំនួន​រួម​មាន ៖ (១) ការ​ទទួល​បាន​ថវិកា​សម្រាប់​ដោះស្រាយ​បញ្ហា​ទាក់ទិន​នឹង​អាយុជីវិត ឬ​សុខភាព ដោយ​មិន​ចាំបាច់​លក់​ទ្រព្យសម្បត្តិ​ដោយ​ប្រញាប់​ប្រញាល់​ក្រោមតម្លៃ​ទីផ្សារ ឬ​ជាប់ជំពាក់​បំណុល​អ្នក​ដទៃ ឬ​ធនាគារ ជាដើម ។ (២) ការ​ទទួល​បាន​ថវិកា​ដែល​បាន​បង់​សម្រាប់​ការ​ធានា​រ៉ាប់រង​នោះ​ត្រឡប់​មក​វិញ ប្រសិនបើ​មិន​មាន​ហេតុ​អកុសល​កើតឡើង ដូច​ជា​ការ​សន្សំ​ថវិកា​ផង​ដែរ ដោយ​មានការ​ធានា​មក​ជាមួយ ។ ប្រាកដ​ណាស់ ការ​អភិវឌ្ឍ​ក្របខ័ណ្ឌ​គតិ​យុ​ត្ត​ដ៏​ល្អ​ក្នុង​វិស័យ​ធានា​រ៉ាប់រង​ទូទៅ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​រីក​ចម្រើន​ចំពោះ​ការ​រីក​លូតលាស់​នេះ​នៃ​វិស័យ​ធានា​រ៉ាប់រង​អាយុជីវិត​នៅ​ប្រទេស​កម្ពុជា ។

យោង​តាម​ព័ត៌មាន​របស់​សមាគម​ធានា​រ៉ាប់រង​កម្ពុជា (IAC) បាន​ឲ្យ​ដឹង​ថា នា​ពេល​បច្ចុ​ប្បន្ន មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​កំពុង​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា កើនឡើង​ដល់​១៣​ក្រុមហ៊ុន ក្នុង​នោះ ៦​ក្រុមហ៊ុន​ស្ថិត​ក្នុង​វិស័យ​ធានា​រ៉ាប់រង​អាយុជីវិត ដែល​ជា​វិស័យ​ថ្មី​ទើប​កើត​មាន​ឡើង​ក្នុង​ឆ្នាំ​២០១២ ក្នុង​នោះ​គឺ​មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA ដែល​ចូល​មក​ក្នុង​ទីផ្សារ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ក្រោយ​គេ​នៅ​កម្ពុជា កាលពី​ពាក់​កណ្តាល​​ឆ្នាំ​មុន​នេះ ។

ចំណុច​ពិសេស​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត​AIA​បន្ថែម​ពីលើ​គុណសម្បត្តិ​ទូទៅ​ខាង​លើ​​នោះ គឺ​ការ​ផ្តល់​សេវា​ដំណោះស្រាយ​ធានា​រ៉ាប់រង​បែប​ថ្មី​មួយ​ដំបូង​បង្អស់​នៅ​កម្ពុជា ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក គឺ​ការ​ធានា​រ៉ាប់រង​សម្រាប់​ជំងឺ​ធ្ងន់ធ្ងរ (Insurance for Critical Illness) ធានា​រ៉ាប់រង​លើ​ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ជា​សេវាកម្ម​សម្រាប់​ដំណោះស្រាយ​ការ​ការពារ គឺ​ការពារ​ខ្លួន​អ្នក និង​ការពារ​ការ​រស់នៅ​របស់​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក​ជាមួយនឹង​តម្លៃ​បុព្វលាភ​សមរម្យ ។

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត​AIA​បាន​ឲ្យ​ដឹង​ថា អត្ថ​ប្រយោជន៍​​មួយ​ក្នុង​ចំណោម​អត្ថប្រយោជន៍ជា​ច្រើន​សម្រាប់​អតិថិជន​នៃ​ធានា​រ៉ាប់រង​សម្រាប់​ជំងឺ​ធ្ងន់ធ្ងរ​របស់​ខ្លួន​នោះ គឺ​ការ​ធានា​រ៉ាប់រង​ទៅ​លើ​ការ​ចំណាយ​ក្នុង​ការ​ព្យាបាល​ស្ថានភាព​ជំងឺ​រហូត​ដល់​១២​ប្រភេទ​នៃ​ជំងឺមហារីក ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ជំងឺថ្លើម និង​ជំងឺ​សួត​ពី​ដំណាក់កាល​ដំបូង រហូត​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ ។ ដោយ​​មានការ​ធានា​រ៉ាប់រង​លើ​ការ​ចំណាយ​ចាប់ផ្តើម​ព្យាបាល​ជំងឺ​ដំណាក់កាល​ដំបូង អ្នក​​នឹង​អាច​ទទួល​បាន​ទឹកប្រាក់​អត្ថប្រយោជន៍ ហើយ​ការ​ធានា​រ៉ាប់រង​នោះ រួម​បញ្ចូល​ទាំង​សម្រាប់​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក និង​នៅ​បរទេស ។

អ្វី​ដែល​អ្នក​គួរតែ​ផ្តោត​សំខាន់​នោះ គឺ​ការ​មើលថែ​ទាំ​ខ្លួន​ឲ្យ​បាន​ឆាប់​ជា​សះស្បើយ ជា​ជាង​ព្រួយបារម្ភ​អំពី​ការ​ចំណាយ​ទៅ​លើ​ការ​ព្យាបាល​របស់​អ្នក ។ ដំណោះស្រាយ​ធានា​រ៉ាប់រង​នេះ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​ដូច​ជា របាយ​ការណ៍​​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា ៥២% នៃ​ការ​ស្លាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​រៀង​រាល់​ឆ្នាំ គឺ​បណ្តាល​មក​ពី​ជំងឺ​ធ្ងន់ធ្ងរ​ខាងលើ​។ តួលេខ​នេះ ច្រើន​ជាង​ការ​ស្លាប់​ដែល​បណ្តាល​មក​ពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ជំងឺឆ្លង​រួម​បញ្ចូល​គ្នា​។ ការ​ស្រាវជ្រាវ​ផ្ទាល់​របស់​ក្រុមហ៊ុន​នេះ ក៏​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង​៨០% មាន​ក្តី​បារម្ភ​លើ​សុខភាព​របស់​ខ្លួន​ជា​ចម្បង ។

បើ​ទោះបីជា​វិស័យ​ធានា​រ៉ាប់រង​ជីវិត​នៅ​កម្ពុជា​បច្ចុប្បន្ន នៅ​មាន​ទំហំ​តូច​ក៏​ពិតមែន តែ​សន្ទុះ​​នៃ​ការ​លូតលាស់ និង​ការ​អភិវឌ្ឍ​បន្ថែម​ដោយ​ផ្អែក​លើ​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​អាច​នឹង​ជំរុញ​ឲ្យ​វិស័យ​នេះ​រីក​ធំធាត់ និង​មាន​ភាព​ចាស់ទុំ​ក្នុង​រយៈពេល​យ៉ាង​ខ្លី​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ