នាំខ្លួនជនបង្កបណ្តាលឱ្យអ្នកម្នាង អ៊ុក ផល្លា សោយទិវង្គត់ឡើងតុលាការទោះសន្លប់អត់ដឹងខ្លួន
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ បុរសអ្នកបើកបររថយន្តតាក់ស៊ីម្នាក់ ឈ្មោះ វ៉ុល សារ៉េត អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ…
ខេត្តព្រះសីហនុ ៖ បុរសអ្នកបើកបររថយន្តតាក់ស៊ីម្នាក់ ឈ្មោះ វ៉ុល សារ៉េត អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ…
ខេត្តព្រះសីហនុ ៖ បុរសអ្នកបើកបររថយន្តតាក់ស៊ីម្នាក់ ឈ្មោះ វ៉ុល សារ៉េត អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍បើករថយន្តវ៉ាជែងជ្រុលទៅបុករថយន្ត
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នៅផ្លូវជាតិលេខ៤ ក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ហើយខ្លួនឯងក៏រងរបួសធ្ងន់ដែរនោះ ត្រូវបានសមត្ថកិច្ចនគរបាចរាចរណ៍ខេត្តព្រះសីហនុបញ្ជូនទៅកាន់សាលាដំបូងខេត្តតាមនីតិវិធីហើយនារសៀលថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០១៨ នេះ ។
លោកឧត្តមសេនីយ៍ត្រីអុី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុទទួលផែនសណ្តាប់ធ្នាប់និងចរាចរណ៍ថ្លែងថា នេះជានីតិវិធីផ្លូវច្បាប់ ក្រោយសមត្ថកិច្ចរកឃើញថា ជនសង្សយ័ជាអ្នកបើកបររថយន្តតាក់ស៊ីម្នាក់នេះបង្កអោយមានជាគ្រោះថ្នាក់ចរាចរណ៍ទ្រង់ទ្រាយធំមួយ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ បណ្តាលអោយមានអ្នកស្លាប់ និងរបួស ។
លោកឧត្តមសេនីយ៍ត្រីបញ្ជាក់បន្ថែមថា ករណីនេះ បើទោះជាជនសង្សយ័មានរបួសយ៉ាងណាក៏ដោយ ក៏នីតិវិធីត្រូវតែធ្វើដែរ តាមរយៈការព្យាបាលផង និងអនុវត្តន៍នីតិវិធីច្បាប់ផង និងថាក្រោយបញ្ជូនទៅដល់សាលាដំបូងខេត្ត ការសម្រេចក្តីគឺស្ថិតនៅលើចៅក្រមជាអ្នកសម្រេច។
គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នោះ បណ្តាលឱ្យអ្នកម្នាងអ៊ុក ផល្លា សោយទិវង្គត់ និងមនុស្ស៦នាក់ទៀតដែលជិះក្នុងរថយន្តទាំងសងខាង រងរបួសធ្ងន់និងស្រាល ក្នុងនោះរួមមានទាំងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ផងដែរ ដែលទ្រង់ទទួលរងរបួសធ្ងន់ ៕
ចែករំលែកព័តមាននេះ