ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉​ន សា​ម៉េ​ត ប្រាប់​មូលហេតុ​ចាញ់​កីឡាករ​ថៃ Phat Ngenthong

5 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គេ​ដឹង​យូរ​មក​ហើយ​ថា កីឡាករ ម៉​ន សា​ម៉េ​ត គឺជា​ជើង​ខ្លាំង​ប្រចាំ​ក្លឹ​ប កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ដែល​មាន​ប្រវត្តិ​វាយ​ផ្ដួល​កីឡាករ​បរទេស​ច្រើន​នាក់​មក​ហើយ ដោយ​រាប់​ទាំង​កីឡាករ​ដែល​មាន​សមត្ថភាព​ខ្លាំង​ជា​ម្ចាស់​ខ្សែក្រវាត់​របស់​ប្រទេស​ថៃ​ផង​។…

រាជធានី​ភ្នំពេញ ៖ គេ​ដឹង​យូរ​មក​ហើយ​ថា កីឡាករ ម៉​ន សា​ម៉េ​ត គឺជា​ជើង​ខ្លាំង​ប្រចាំ​ក្លឹ​ប កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ដែល​មាន​ប្រវត្តិ​វាយ​ផ្ដួល​កីឡាករ​បរទេស​ច្រើន​នាក់​មក​ហើយ ដោយ​រាប់​ទាំង​កីឡាករ​ដែល​មាន​សមត្ថភាព​ខ្លាំង​ជា​ម្ចាស់​ខ្សែក្រវាត់​របស់​ប្រទេស​ថៃ​ផង​។ ប៉ុន្តែ​ការ​ប្រកួត​អន្តរជាតិ​កាលពី​ថ្ងៃ​ទី​១៧ មិថុនា​នេះ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃអាទិត្យ​មុន​នេះ គេ​បែរជា​ចាញ់​កីឡាករ​ថៃ Phat Ngenthong ដែល​ត្រូវ​គេ​ស្គាល់​ថា មិនមែន​ជា​ជើង​ខ្លាំង​ណាស់ណា​ទៅ​វិញ​។ ក្រោម​ការ​បរាជ័យ​ដោយ​ពិន្ទុ​ក្នុង​កណ្ដាប់ដៃ​កីឡាករ​ថៃ Phat Ngenthong ដែល​គេ​កត់​សម្គាល់ថា កីឡាករ​រូប​នោះ មិនមែន​ជា​ជើង​ខ្លាំង​នោះ កីឡាករ​កម្ពុជា ម៉​ន សា​ម៉េ​ត បាន​សារភាព​ថា ហេតុផល​ដែល​លោក​បរាជ័យ គឺ​ដោយសារ​តែ​លោក​ចាញ់​កម្ពស់ និង​កម្លាំង​ក្រោម​ដៃគូ​ប្រកួត​ប៉ុណ្ណោះ ចំណែក​បញ្ហា​បច្ចេកទេស​លោក​ថា​ខ្លួន​មិន​ចាញ់​ថៃ​ទេ​។

លោក​និយាយ​ថា «​ឲ្យ​ឈ្នះ​គេ​យ៉ាងម៉េច បើ​វា​ខ្ពស់​ជាង លូក​ទៅ​ខាង​ណា​ក៏​មិន​ចុះ​ចឹ​ង​ហ្នឹង សំណាង​ហើយ​ខ្ញុំ​មាន​បច្ចេកទេស​ល្អ កុំ​អី​សន្លប់​ផស់​វា​បាត់​ហើយ​!»​។ លោក​ថា មុន​ពេល​ឡើង​ប្រកួត លោក​បាន​ចំណាយពេល​ហ្វឹកហាត់​គ្រប់គ្រាន់ ហើយ​បើ​មិន​ហ្វឹកហាត់​បាន​ច្រើន​ថ្ងៃ​នោះ​ទេ គឺ​ពិតជា​មិន​អាច​ទប់​ជាមួយ​កីឡាករ​បាន​ដល់​ទឹក​ទី​៥​នោះ​ទេ ជា​ពិសេស​ក្នុង​ពេល​ដែល​កីឡាករ​ថៃ វាយបក​មក​វិញ​ម្ដង​ៗ​។ យោង​តាម​ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង កីឡាករ​ថៃ Phat Ngenthong មិន​មាន​បច្ចេកទេស ឬ​ស្នៀត​ណាមួយ​គួរ​ឲ្យ​ខ្លាច ដែល​កីឡាករ ម៉​ន សា​ម៉េ​ត គួរ​ខ្លាច​នោះ​ទេ។

ប៉ុន្តែ​អ្វី​ដែល​គេ​ជោគជ័យ​ក្នុង​ការ​ទប់​ជាប់​ការ​វាយលុក​ដ៏​ខ្លាំង​របស់​កីឡាករ​កម្ពុជា គឺ​ដោយសារ​តែ​គេ​ល្អ ក្នុង​ការ​គេច និង​ខ្ពស់​ជាង​ដែល​ងាយ​ក្នុង​ការ​ទប់​ស្នៀត​របស់​កីឡាករ​កម្ពុជា​ប៉ុណ្ណោះ​។ ក្នុង​ទឹក​ទី​២ និង​ទី​៣ កីឡាករ ម៉​ន សា​ម៉េ​ត ត្រូវ​គេ​ឃើញ​ស្ទុះស្ទារ​វាយ​ចេញ​បាន​យ៉ាង​ល្អ ដោយ​បាន​ទាំង​ម៉ាត់ និង​កែង​ត្រូវ​ចំ​កីឡាករ​ជា​ច្រើន​អន្លើ​នោះ​ផង​។ ប៉ុន្តែ​នៅ​ទឹក​ទី​៤ កីឡាករ​ថៃ​ហាក់​មាន​ប្រៀប​ជាង ដោយសារ​តែ​ពេល​កីឡាករ​កម្ពុជា​វាយ​ចេញ​លើក​ណា ក៏​ត្រូវ​ខ្ទាស់​ជាប់ ហើយ​ការ​វាយបក​ត្រលប់​មក​វិញ ក៏​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​ទទួល​រង​កណ្ដាប់ដៃ​ច្រើន​ជាង អ៊ីចឹង​ហើយ​ទើប​ការ​បរាជ័យ​របស់​កីឡាករ​កម្ពុជា គឺជា​រឿង​ទទួលយក​បាន​ពី​អ្នកគាំទ្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ