ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីតាំង​ផលិត​បាយក្តាំង​ពិសេស​…​ឃើញ​ហើយ​ធ្លាក់​ក្អួត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​នាយ​ដ្ឋា​ន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដោយ​មានការ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា ២០១៨ បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ឆា​បាយក្ដាំង​ពិសេស ចំនួន​៣ កន្លែង…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​នាយ​ដ្ឋា​ន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ដោយ​មានការ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​នាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា ២០១៨ បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ឆា​បាយក្ដាំង​ពិសេស ចំនួន​៣ កន្លែង គ្មាន​ច្បាប់​អនុញាតិ និង​គ្មាន​អនាម័យ ។

លោក​ឧត្តមសេនីយ៍ទោ ឡុ​ង ស្រេង អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយ​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ឯក​ចាន់ វ៉ា​ន់​ធឿ​ន​ប្រធាន​នាយកដ្ឋាន​ឲ្យ​លោក​ដឹកនាំ​កម្លាំង​សហការ​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ឆា​បាយក្ដាំង​ដាក់​នៅ​លើ​ដី​គ្មាន​គ្រប ហើយ​ត្រូវ​បាន​សត្វ​ឆ្កែ​៥​ទៅ​៦​ក្បាល​រត់​ចុះ​រត់ឡើង​កាត់​លើ​បាយក្តាំង​នោះ​ក្នុង​ពេល​យប់​រួម​ទាំង​ត្រូវ​សត្វ​កណ្ដុរ​បាន​ធ្វើ​សមយុទ្ធ និង​មាន​កម្មករ​ខ្លះ​បាន​យក​ខោអាវ​ហាល​ពីលើ​នោះ​ទៀត ។

លោក​ឡុ​ង ស្រេង​បន្ត​ថា ទីតាំង​ធ្វើ ឬ​ឆា​បាយក្តាំង​ពិសេស​នោះ​មិន​ត្រូវ​បាន​គេ​ផលិត​បាយក្តាំង​នៅ​ទីនោះ​ទេ គឺ​គ្រាន់តែ​ជា​កន្លែង​ទទួល​ទិញ​បាយក្តាំង​មក​ពី​ខាងក្រៅ ហើយ​យក​ប្រេង​ដែល​ជា​កាក​សំណល់​មក​បំពង នៅ​ដី​ឡូត៍​គ្មាន​លេខ ផ្លូវ​បេតុង សង្កាត់​ច្បារ​អំពៅ​២  រាជធានី​ភ្នំពេញ ។

លោក​ឡុ​ង ស្រេង​បន្ត​ទៀត​ថា ក្រោយ​ពេល​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​នោះ​សមត្ថកិច្ច​សម្រេច​ឲ្យ​ផ្អាក​អាជីវកម្ម​នោះ​ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ធ្វើ​ច្បាប់ និង​រៀបចំ​កន្លែង​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព និង​មាន​អនាម័យ​ត្រឹមត្រូវ​ទើប​អនុញ្ញាត្ដិ​ឲ្យ​ដំណើរការ​ឡើង​វិញ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​នោះ​មន្ដ្រី​ជំនាញ​បាន​ធ្វើការ​ដកហូត​យក​ទៅ​មន្ទីរពិសោធន៍ ដើម្បី​ពិនិត្យ​រក​មើល​កម្រិត​មេរោគ និង​សារធាតុ​គីមី​ហាមឃាត់​ដាក់​លើ​ចំណីអាហារ​នោះ ។ នេះ​ចាត់ទុកជា​សារ​មួយ​សម្រាប់​អ្នក​និយម​ទទួលទាន​បាយក្តាំង ពិសេស​សម្រាប់​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ពី​អនាម័យ​ចំពោះ​អ្នក​ធ្វើ​បាយក្តាំង​ពិសេស​នោះ ដើម្បី​រក្សា​ការពារ​សុខមាលភាព​លើ​អ្នក​ចូល​ចិត្ត​បាយក្តាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ