ពិតជា​មាន​ទេវតា​ថែរក្សា​មនុស្ស​មែនឬ?


ប្រាកដ​ណាស់ មនុស្ស​ទូទៅ​រមែង​មាន​ជំនឿ​ទៅ​លើ​ទេវតា បើ​ទោះជា​ទាំងអស់​គ្នា​មិន​ដែល​ឃើញ​រូប​ទេវតា​ពិត​យ៉ាងណា​ក៏​ដោយ​ចុះ ។ តើ​មាន​ទេវតា​ដូច​ក្នុង​ជំនឿ​មែនឬ ?

នៅ​ក្នុង​គម្ពីរ​ព្រះពុទ្ធ​សាសនា​ជា​ច្រើន​មាន​គម្ពីរ​ធម្មបទដ្ឋកថា​ជាដើម បាន​បញ្ជាក់​ថា ទេវតា​ពិតជា​មាន​មែន គឺ​មាន​ទៅ​តាម​ជាន់ថ្នាក់​របស់​ឋាន​ទេវតា​ទាំង​៦​ជាន់ តាំងពី​ចា​តុ​ម្ហា​រាជការ តាវត្តិង្ស តុសិត​ឡើង​ទៅ និង​ទេវតា​មួយ​ពួក​ទៀត​ហៅ​ថា​ភូមិ​ទេវតា​ជា​ទេវតា​រក្សា​មនុស្សលោក​ផ្ទាល់ ហើយ​ទេវតា​ដែល​មាន​តួនាទី​រក្សា​មនុស្សលោក​នេះ​មាន​ចរិត​មិន​ដូច​គ្នា​ទេ គឺ​ទេវតា​ខ្លះ​មាន​ចិត្តជា​កុសល ឯ​ទេវតា​ខ្លះ​មាន​ចិត្តជា​អកុសល ។
តាម​គម្ពីរ​ប្រាប់​ថា មនុស្ស​ម្នាក់​មាន​ទេវតា​មួយ​អង្គ​តាម​ថែរក្សា តែបើ​ប៉ះ​ចំ​ទេវតា​ចិត្តជា​កុសល ក៏​ដឹកនាំ​ឱ្យ​ប្រព្រឹត្ត​អំពើ​ល្អ អំពើ​ជា​កុសល តែបើ​ប៉ះ​ចំ​ទេវតា​ដែល​មានចិត្ត​មិនល្អ ក៏​ដឹកនាំ​មនុស្ស​នោះ​ឱ្យ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ឬ​បណ្តាល​ជា​ហេតុ​បង្ករឿង​ផ្សេង​ៗ ។

ជាក់ស្តែង​ដូច​រឿង​ភិក្ខុ​ពីរ​រូប​ជា​មិត្តសម្លាញ់​នឹង​គ្នា ពេល​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ភិក្ខុ​មួយ​រូប​បាន​សុំ​ភិក្ខុ​ជា​សម្លាញ់​ឱ្យ​រង់ចាំ​បន្តិច ព្រោះ​ខ្លួន​ចូល​ទៅ​ដោះទុក្ខសត្វ​នៅ​ក្នុង​គុម្ពោត​ព្រៃ​ប្រហែលជា​៣០​ម៉ែត្រ​ផ្លូវ​ដែល​ភិក្ខុ​នោះ​រង់ចាំ ។
នៅ​ពេល​ភិក្ខុ​នោះ​កំពុង​ដោះ​ទុក្ខ​សត្វ ស្រាប់តែ​ទេវតា​ដែល​តាម​រក្សា​ភិក្ខុ​នោះ​និម្មិត​ខ្លួន​ជា​ស្រី​ស្អាត​ក្រោកឈរ​ឡើង​ទាំង​អាក្រាត​កាយ សក់​កន្ទ្រើង​នៅ​ចំ​កន្លែង​ដែល​ភិក្ខុ​នោះ​កំពុង​បន្ទោបង់ ហើយ​ក៏​ដើរ​ចេញ​ទៅ​។ ការ​ដែល​ទេវតា​នេះ​ធ្វើ​ដូច្នោះ​ក៏​ព្រោះតែ​ចង់ឱ្យ​ភិក្ខុ​ជា​មិត្តសម្លាញ់​ពីរ​រូប​នេះ​ឈ្លោះ បែកផ្លូវ​គ្នា​។ ឯ​ភិក្ខុ​ដែល​កំពុង​ឈរ​រង់ចាំ​នៅ​ឯ​ផ្លូវ​ខឹងសម្បា​យ៉ាង​ខ្លាំង​ដោយ​គិត​ថា យីអើ​! ភិក្ខុ​នោះ​ទ្រុស្តសីល​ហើយ​តើ អាត្មាអញ​មិន​គួរ​រួម​ផ្លូវ​ជាមួយ​ឡើយ ក៏​និមន្ត​ទៅ​បាត់ ចំណែក​ភិក្ខុ​ដែល​ទៅ​បន្ទោបង់​នោះ​ឥត​ដឹង​រឿងហេតុ​អ្វី​សោះ …​។

នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា ទេវតា​ពិតជា​មាន​មែន អំពើ​ល្អ​ឬ​អាក្រក់​ដែល​បុគ្គល​ប្រព្រឹត្ត​រាល់ថ្ងៃ ថ្វីបើ​អ្នក​ដទៃ​គេ​មិនដឹងមិនឮ​មែន តែ​ខ្លួន​យើង និង​ទេវតា​ជា​អ្នកដឹង​ឮ ។ បើ​តាម​ទ្រឹស្តី​ពុទ្ធសាសនា មនុស្ស​ល្អ តែង​បាន​ជួប​ទេវ​តា​​ល្អ​មក​ថែរក្សា ឯ​មនុស្ស​ប្រព្រឹត្ត​អាក្រក់ តែង​​ជួប​ទេវតា​ចិត្ត​មិន​ស្អាត​នាំ​ផ្លូវ ឱ្យ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ផ្សេង​ៗ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ