ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​​ខ្មែរ​​ចំណាក​ស្រុក​សម្រុក​ឆ្លង​ដែន​​ទៅ​​ធ្វើ​ការ​នៅថៃ​​ តាម​ច្រក​ប៉ោយ​ប៉ែត ​ព្រឹក​ថ្ងៃទី​២៨ កុម្ភៈ

12 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ នៅព្រឹក​ថ្ងៃទី​​២៨ កុម្ភៈ ២០១៣ ​នេះ​មាន​ពល​ករ​​​ខ្មែរ​ធ្វើ​ចំណាក​ស្រុក​ប្រុស ស្រី​ចំនួន​១៨០​នាក់ បាន​នាំគ្នា​សម្រុក​​ឆ្លង​ដែន​ទៅថៃ​​តាម​​ច្រកទ្វារ​អន្តរ​ជាតិ​​​ប៉ោយប៉ែត ​តាម​រយៈ​​ក្រុម​ហ៊ុន​​ស្រប​ច្បាប់​មួយ​ឈ្មោះ​ថប មែនផៅវឺ ដើម្បី​​រក​ការ​ងារ​ឱ្យ​ពួក​គេធ្វើ ។

តាមការបំភ្លឺពីក្រុម​ពលករខ្មែរ​ទាំងអស់នោះ​បានឲ្យ​ដឹងថា ពួកគេ​ជាពលករ​ស្របច្បាប់​ត្រូវ​បាន​ខាងក្រុម​​ហ៊ុន​ខាង​លើ​នាំមក​កាន់តំបន់​

ក្រុងប៉ោយប៉ែត ៖ នៅព្រឹក​ថ្ងៃទី​​២៨ កុម្ភៈ ២០១៣ ​នេះ​មាន​ពល​ករ​​​ខ្មែរ​ធ្វើ​ចំណាក​ស្រុក​ប្រុស ស្រី​ចំនួន​១៨០​នាក់ បាន​នាំគ្នា​សម្រុក​​ឆ្លង​ដែន​ទៅថៃ​​តាម​​ច្រកទ្វារ​អន្តរ​ជាតិ​​​ប៉ោយប៉ែត ​តាម​រយៈ​​ក្រុម​ហ៊ុន​​ស្រប​ច្បាប់​មួយ​ឈ្មោះ​ថប មែនផៅវឺ ដើម្បី​​រក​ការ​ងារ​ឱ្យ​ពួក​គេធ្វើ ។

តាមការបំភ្លឺពីក្រុម​ពលករខ្មែរ​ទាំងអស់នោះ​បានឲ្យ​ដឹងថា ពួកគេ​ជាពលករ​ស្របច្បាប់​ត្រូវ​បាន​ខាងក្រុម​​ហ៊ុន​ខាង​លើ​នាំមក​កាន់តំបន់​ប៉ោយ​​ប៉ែត ហើយបន្ត​ឆ្ពោះឆ្លង​ដែនចូលទៅ​ក្នុង​ទឹកដីថៃ ដើម្បីរក​ការងារ​ធ្វើ​នៅតាម​បណ្តាខេត្ត​មួយចំនួន​នៅក្នុង​ប្រទេសថៃ។

ប្រភពបន្ត​ទៀតថា ពួកគាត់​មិនមាន​​បំណង​ចង់​ធ្វើចំណាក​ស្រុកឆ្លង​ដែនចូល​ទៅក្នុងទឹ​ក​ដីថៃ រកការងារ​ធ្វើតាមរ​យៈក្រុម​ហ៊ុន​នោះ​ទេ ប៉ុន្តែ​មកពីការ​ងារនៅក្នុង​ស្រុកមាន​កម្រៃ​ទាប​ពេក​មិន​​អាច​​ទ្រទ្រង់ជីវ​ភាពក្នុងក្រុម​គ្រួសារបាន​ឡើយ ដូច្នេះ​ហើយ​ទើប​ពួកគាត់​បាន​នាំគ្នា​សម្រេច​ចិត្តឆ្លង​ដែន​ទៅធ្វើ​ការនៅ​ក្នុង​ទឹកដី​ថៃ​ទាំង​ប្រថុយ​ប្រថាន​​តែ​ម្តង​​ទៅ៕