ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាង​ជើង​ធ្វើសមយុទ្ធ​​​កាំ​ភ្លើង​​ធំ​សំដៅ​ក្រុង​សេអ៊ូល​

12 ឆ្នាំ មុន

ប្រភព​ព័ត៌​មាន​​​យោធា​រាយ​ការណ៍​​កាល​ពី​ថ្ងៃទី​​២៧ កុម្ភៈ​ថា ​​ក្រោយ​ បាញ់​​​បង្ហោះ​​កាំ​ជ្រួច​​មួយ​ និង​​ការ​សាក​ល្បង​​នុយក្លេអ៊ែរ​​​​នា​ពេល​ ថ្មី​ៗ​នេះ​​សមយុទ្ធ​​យោធា​​​​រដូវ​រងារបស់​កូរ៉េ​​​ខាង​ជើង​​ត្រូវ​​​បាន​ បង្កើន​ជាមួយ​​សមយុទ្ធ​​​កាំ​ភ្លើង​ធំឆ្ពោះ​​ដោយ​ផ្ទាល់​​ទៅរក​ក្រុង​​ សេអ៊ូល ។
​ការ​វិភាគ​​មួយ​​លើការ​ហ្វឹក​ហ្វឺន​​​កង​ទ័ព​​នា​រដូវ​រងា​​ របស់កូរ៉េ​ខាង​ជើ​ង​បង្ហាញ​​ថា សមយុទ្ធ​​បាញ់​គ្រាប់​ពិត​ខាង​កាំ​ភ្លើង​ធំ​ ​ និង​សមយុទ្ធ​​

ប្រភព​ព័ត៌​មាន​​​យោធា​រាយ​ការណ៍​​កាល​ពី​ថ្ងៃទី​​២៧ កុម្ភៈ​ថា ​​ក្រោយ​ បាញ់​​​បង្ហោះ​​កាំ​ជ្រួច​​មួយ​ និង​​ការ​សាក​ល្បង​​នុយក្លេអ៊ែរ​​​​នា​ពេល​ ថ្មី​ៗ​នេះ​​សមយុទ្ធ​​យោធា​​​​រដូវ​រងារបស់​កូរ៉េ​​​ខាង​ជើង​​ត្រូវ​​​បាន​ បង្កើន​ជាមួយ​​សមយុទ្ធ​​​កាំ​ភ្លើង​ធំឆ្ពោះ​​ដោយ​ផ្ទាល់​​ទៅរក​ក្រុង​​ សេអ៊ូល ។
​ការ​វិភាគ​​មួយ​​លើការ​ហ្វឹក​ហ្វឺន​​​កង​ទ័ព​​នា​រដូវ​រងា​​ របស់កូរ៉េ​ខាង​ជើ​ង​បង្ហាញ​​ថា សមយុទ្ធ​​បាញ់​គ្រាប់​ពិត​ខាង​កាំ​ភ្លើង​ធំ​ ​ និង​សមយុទ្ធ​​ដាក់​ទ័ព​តាម​​យន្តហោះ​​មានការ​កើនឡើង​​​បើ​ប្រៀប​ធៀប​​​កាល​ពី​ពេល​មុន ។ រយៈ​ពេល​​២​ខែ​​ចុង​ក្រោយ​​នេះ​កង​ទ័ព​​កូរ៉េ​ខាង​​ជើង​​​​បាន​ធ្វើសមយុទ្ធ​​ដាក់​ទ័ព​​តាម​យន្តហោះ​ជា​ច្រើន​លើក​​​ដោយ​ប្រើ​ប្រាស់​​​ទាំង​​យន្តហោះ​ប្រយុទ្ធ​​ទាំង​យន្តហោះ​ដឹក​ជញ្ជូន​​​ហើយ​ធ្វើការ​​​ហ្វឹក​ហ្វឺន​​​ដល់​កង​កម្លាំង​​​​ពិសេស ។

​សមយុទ្ធ​​​កាំ​ភ្លើង​ធំ​​របស់​កូរ៉េ​ខាង​ជើង​ធ្វើ​ត្រាប់​ដូច​​ការ​វាយប្រហារ​​​លើ​រដ្ឋ​ធានី​​កូរ៉េ​ខាង​ត្បូង​​ជាមួយ​​គ្រាប់​ផ្លោងដាក់​​ប៉េតុង​​ជំនួស​​គ្រាប់​ពិត ។ សមយុទ្ធ​ទាំង​នេះ​ធ្វើឡើង​​ខណៈ​​ក្រុង​ព្យុង​យ៉ាង​​រង​ការ​​រិះគន់​​​យ៉ាង​ខ្លាំង​​​ពីសំណាក់​​​សហគមន៍​​អន្តរជាតិ​​ ក្រោយ​ការ​សាក​ល្បង​​នុយ​ក្លេអ៊ែរ​​​លើក​ទី​៣ ។

​កាល​ពី​​ថ្ងៃទី​២៦ កុម្ភៈ កន្លងមក​នេះ​ម៉ាស៊ីន​​ឃោស​នា​​ផ្លូវ​ការ​កូរ៉េ​​​ខាង​ជើង​គូស​បញ្ជាក់​​​​​​ថា មេដឹក​នាំ​​របស់​ខ្លួន​​​លោក​​គីម​ជុង​អ៊ុន​ បាន​ទៅ​ពិនិត្យ​​មើល​សមយុទ្ធ​​​បាញ់​កាំភ្លើង​ធំ​​​គ្រាប់​​ពិត​ធ្វើ​ត្រាប់​ដូច​សង្គ្រាម​​ពិត​ប្រាកដ​មួយ ដោយ​គូស​បញ្ជាក់​​ថា កង​កាំភ្លើង​​ធំ​ទាំង​នោះ​ត្រៀម​ជានិច្ច​​បាញ់​ប្រហារ​​​សត្រូវ​​ដោយ​​មិនត្រា​ប្រណី ។​ក៏​មាន​សេចក្តី​រាយ​ការណ៍​​​ផង​​ដែរ​ពីការ​បង្ហាញ​​យន្តហោះ​​​ និងសមយុទ្ធ​​​ឆត្រ​យោង​​​​​ដោយ​ប្រើ​​យន្តហោះ​​ធុន​ស្រាល​​​AN-2 ​មាន​ល្បឿន​​​ខ្ពស់​បំផុត​​២៥០​គីឡូ​ម៉ែត្រ​​ក្នុង​មួ​យ​ម៉ោង​​​ហើយ​អាច​ដឹក​​កង​កុំ​ម៉ង់​ដូ​បាន​១៣​នាក់ ។​

យោង​តាម​​សៀវ​ភៅ​​សខាង​កិច្ច​ការ​ពារ​​របស់​ក្រុង​​សេ​អ៊ូល​​​ចេញផ្សាយ​​កាល​ពី​​ខែ​ធ្នូ​​កន្លងមក​​នេះ​ថា ក្រុង​ព្យុង​យ៉ាង​​​អាច​ដាក់​​ពង្រាយ​​យន្តហោះ​​​ធុន​AN-2 ចំនួន​​ប្រមាណ​ជា​​៣០​គ្រឿង​​ និង​សមាជិក​​​កង​កម្លាំង​​​ពិសេស​​២០០.០០០​នាក់​​​ដែល​ទទួល​ការ​​​ហ្វឹក​ហាត់​​សម្រាប់​ធ្វើ​ប្រតិបត្តិការ​​​ទាំង​ឡាយ​​ដូច​ជា​វាយ​ប្រហារ​​បណ្តា​គោលដៅ​​សំខាន់ៗ​ធ្វើ​ឃាត​​បណ្តា​ឥស្សរ​ជន​គន្លឹះ​​ និង​ធ្វើ​សកម្ម​ភាព​​​បំផ្លាញ​​ក្នុង​មូលដ្ឋាន​​ខាង​ក្រោយ​​របស់​កូរ៉េ​ខាង​ត្បូង ៕