ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១៣ មិថុនា កើតឡើង​១១​លើក​ស្លា.ប់​៤​នាក់ រង​របួសធ្ងន់​ស្រាល​១៤​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​១១​លើក​(​យប់​៥​លើក​) ស្លាប់​ប្រុស​៤​នាក់ របួសធ្ងន់​៧​នាក់​(​ស្រី​១​នាក់​) របួសស្រាល​៧​នាក់​(​ស្រី​១​នាក់​)​។…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​១១​លើក​(​យប់​៥​លើក​) ស្លាប់​ប្រុស​៤​នាក់ របួសធ្ងន់​៧​នាក់​(​ស្រី​១​នាក់​) របួសស្រាល​៧​នាក់​(​ស្រី​១​នាក់​)​។ មូលហេតុ​គ្រោះថ្នាក់ ល្បឿន​៥​លើក ស្លាប់​២​នាក់​, មិន​គោរព​សិទ្ធិ​២​លើក ស្លាប់​១​នាក់​, មិន​ប្រកាន់​ស្តាំ​២​លើក ស្លាប់​១​នាក់​, ស្រវឹង​១​លើក​, កត្តា​យាន​១​លើក​។ សរុប​ស្លាប់​៤​នាក់ ម៉ូតូ​១​នាក់ (​មិន​ពាក់មួក​២​នាក់​), រថយន្ត​តូច​១​នាក់​, ម៉ូតូ​រ៉ឺ​ម៉ក​១​នាក់​,​ថ្មើរជើង​១​នាក់​។ គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ និង​រថយន្ត​តូច​២​លើក​ស្លាប់​១​នាក់ ,​ម៉ូតូ និង​ថ្មើរជើង​២​លើក​,​ម៉ូតូ​ដួល​ខ្លួនឯង​១​លើក ស្លាប់​១​នាក់​, រថយន្ត​តូច និង​រថយន្ត​តូច​១​លើក​, រថយន្ត​តូច និង​រថយន្ត​ធំ​១​លើក​ស្លាប់​១​នាក់​,​រថយន្ត​តូច និង​ថ្មើរជើង​២​លើក ស្លាប់​១​នាក់​, រថយន្ត​តូច និង​ផ្សេង​ៗ២​លើក​។

បណ្តាល​ឲ្យ​ខូចខាត​យាន​១៧​គ្រឿងក្នុង​នោះ​មាន ម៉ូតូ​៥​គ្រឿង​, រថយន្ត​តូច​៨​គ្រឿង​, រថយន្ត​ធំ​២​គ្រឿង​,​ម៉ូតូ​រ៉ឺ​ម៉ក​២​គ្រឿង​។ យានយន្ត​បង្កហេតុ ម៉ូតូ​៣​លើក​,​រថយន្ត​តូច​៦​លើក​,​រថយន្ត​ធំ​២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ ផ្លូវជាតិ​៦​លើក​,​ផ្លូវ​ខេត្ត​៥​លើក​។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន ខេត្តកណ្តាល​២​លើក ស្លាប់​១​នាក់ របួស​៤​នាក់​(​ស្រី​១​នាក់​), កំពត​២​លើក ស្លាប់​១​នាក់ របួស​៣​នាក់​(​ស្រី​១​នាក់​) និង​ខេត្តកំពង់ធំ​១​លើក​ស្លាប់​១​នាក់​។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​២៥២៥​គ្រឿង (​ម៉ូតូ​៥៤%) មធ្យោបាយ​ល្មើស​៤៣៥​គ្រឿង (​ម៉ូតូ​៧៥%) អប់រំ​១៨១​គ្រឿង​(​ម៉ូតូ​៤២%) មធ្យោបាយ​ពិន័យ​២៥៤​គ្រឿង​(៩៧%)​។

លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ បាន​ចុះ​អនុវត្ត​ចំនួន​២០​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៥៤៧​គ្រឿង អប់រំ​៤៨​គ្រឿង ពិន័យ​សរុប​១៦៣​គ្រឿង (​មួក​១៣៥​គ្រឿង​,​កញ្ចក់​២៣​គ្រឿង​,​ស្រវឹង​៥​គ្រឿង​,​ផ្សេង​ៗ០​គ្រឿង​។ ដោយឡែក​រាជធានី​ភ្នំពេញ បាន​ចុះ​អនុវត្ត​១៣​គោលដៅ ឃាត់​យានយន្ត​សរុប​៦៧៣​គ្រឿង ម៉ូតូ​៦៧៣​គ្រឿង ពិន័យ​រួច​៦៦១​គ្រឿង មិន​ទាន់​ពិន័យ​១២​គ្រឿង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ