ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​សង្គ្រោះ​សំខាន់​ៗ ពេល​ជួប​ជន​រង​គ្រោះថ្នាក់​ចរាចរណ៍​តាម​ផ្លូវ

5 ឆ្នាំ មុន

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ខ្មែរ​យើង​សព្វ​ថ្ងៃនេះ គឺ​មាន​ច្រើន​ណាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ចំនួន​របស់​វា ក៏​កំពុង​តែ​កើនឡើង​ផង​ដែរ​។ លទ្ធផល​ជា​ច្រើន​ក្រោយ​រង​គ្រោះ​ថ្នាក់​​ចរាចរណ៍​នេះ អាច​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ពិការ រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង​។ មាន​​ហេតុផល​ច្រើន​ណាស់ ដែល​ធ្វើ​ឲ្យ​ចំនួន​នៃ​ការ​ស្លាប់​របស់​ប្រជាជន​យើង នៅ​តាម​ដង​ផ្លូវ​នេះ​កើនឡើង…

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ខ្មែរ​យើង​សព្វ​ថ្ងៃនេះ គឺ​មាន​ច្រើន​ណាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ចំនួន​របស់​វា ក៏​កំពុង​តែ​កើនឡើង​ផង​ដែរ​។ លទ្ធផល​ជា​ច្រើន​ក្រោយ​រង​គ្រោះ​ថ្នាក់​​ចរាចរណ៍​នេះ អាច​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ពិការ រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង​។ មាន​​ហេតុផល​ច្រើន​ណាស់ ដែល​ធ្វើ​ឲ្យ​ចំនួន​នៃ​ការ​ស្លាប់​របស់​ប្រជាជន​យើង នៅ​តាម​ដង​ផ្លូវ​នេះ​កើនឡើង ហើយ​អ្វី​ដែល​គេ​ជួប​ញឹកញាប់​នោះ​ គឺយើង​ខ្វះ​វិធី​ជួយ​គ្រប់គ្រង​ស្ថានភាព​របស់​ជន​រង​គ្រោះ ជា​ពិសេសការ​បាក់បែក​ឆ្អឹង​តែ​ម្តង​។

ជា​ទូទៅ មនុស្ស​យើង​មិនសូវ​ដឹង​ថា ខ្លួនឯង​ដែល​កំពុង​តែ​ធ្វើ​ដំណើរ តាម​ដងផ្លូវ​ដូច​គ្នា​នោះ គួរតែ​ជួយ​ជន​រង​គ្រោះ​ដូច​ម្តេច និង​គួរ​ធ្វើ​អ្វីខ្លះ ដើម្បី​អាច​ឲ្យ​ពួក​គាត់ ទៅ​ដល់​មន្ទីរ​ពេទ្យ​ដោយ​សុវត្ថិភាព​។ ដូច្នេះខាង​ក្រោម​នេះ​គឺ​ជា​ចំណុច​សំខាន់ៗ​ដែល​​បង​ប្អូន​អាច​ធ្វើ​បាន ដើម្បី​សង្គ្រោះ​ជីវិត​ប្រជា​ជន​យើង​ ៖

– ពេលវេលា​ដ៏​សំខាន់​មួយ​ម៉ោង​ដំបូង ៖ យក​ល្អ គួរតែ​ចាំ​ថា រយៈពេល​មួយ​ម៉ោង​ដំបូង ក្រោយ​ពី​ជួប​គ្រោះថ្នាក់​រួច គឺជា​រឿង​មួយ​សំខាន់​បំផុត​។ ចូរ​ប្រាកដ​ថា ជន​រង​គ្រោះ​អាច​ទៅ​ដល់​មន្ទីរពេទ្យ លឿន​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន​។ គ្រូពេទ្យ​និយាយ​ថា ការ​ស្ទះផ្លូវ​ដង្ហើម ហូរ​ឈាម​ច្រើន និង​ពន្យារពេល​វះកាត់ គឺជា​មូលហេតុ​ចំបង​មួយ​នៃ​ការ​ស្លាប់ ដោយសារ​តែ​ការ​បាក់បែក​ឆ្អឹង​។ ដូច្នេះ ចូរ​ប្រាកដ​ថា អ្នក​បាន​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះ​​បន្ទាន់ របស់​មន្ទីរពេទ្យ​រដ្ឋ​យើង ដែល​មាន​សម្ភារៈ​សង្គ្រោះ​គ្រប់គ្រាន់ សម្រាប់​ជួយ​ដល់​ការ​ដកដង្ហើម និង​កាត់​បន្ថយ​ការ​ហូរ​ឈាម​របស់​អ្នកជំងឺ​ភ្លាម​ៗ​។ ចូរ​នាំ​អ្នកជំងឺ​ទៅ​កាន់​មន្ទីរពេទ្យ​ណា ដែល​នៅ​ជិត​បំផុត​។ ក្រៅពី​ការ​បាត់បង់​ឈាម ការ​មាន​របួស និង​កង្វះ​អុក​ស៊ី​សែន ក៏​ជា​មូលហេតុ​នាំ​ឲ្យ​អ្នកជំងឺ​ស្លាប់​តាម​ផ្លូវ​ដែរ​។

– ពិនិត្យ​មើល​ការ​ដកដង្ហើម​របស់​ជន​រង​គ្រោះ ៖ ចូរ​ប្រាកដ​ថា ជន​រង​គ្រោះ​ដកដង្ហើម​បាន និង​មិន​មាន​អ្វី​ស្ទះ​ឡើយ​។ ចូរ​យក​របស់​គ្រប់យ៉ាង ចេញពី​មាត់​របស់​ជន​រង​គ្រោះ​ដូច​ជា ធ្មេញ​ដែល​បាក់​ជាដើម​។ ចុះ​បន្ធូរ​សម្លៀក​បំពាក់​ត្រង់​តំបន់​ ក ទ្រូង និង​ចង្កេះ​។ ចូរ​ប្រើ​វិធី​សង្កត់​ដើមទ្រូង និង​ផ្លុំ​ដង្ហើម​តាម​មាត់ (CPR) បើសិនជា​ករណី​ចាំបាច់​។

– បញ្ឈប់​ការ​ហូរ​ឈាម ៖ ការ​បង្ការ​ការ​ហូរ​ឈាម គឺជា​កត្តា​ដ៏​សំខាន់​មួយទៀត ក្នុង​ការ​សង្គ្រោះ​ជីវិត​ជន​រង​គ្រោះ​។ ចូរ​បញ្ឈប់​ការ​ហូរ​ឈាម តាម​រយៈ​ការ​សង្កត់​លើ​របួស​នោះ​ដោយ​ផ្ទាល់​។ ចូរ​ប្រើ​កន្សែង ឬ​សម្លៀក​បំពាក់​ក្រាស់​បន្តិច​គ្រប់ និង​រុំ​នៅ​កន្លែង​ដែល​ហូរ​ឈាម​នោះ​។

– កាត់​បន្ថយ​ការ​ខូចខាត​ដល់​ឆ្អឹង​កង​ខ្នង ៖ យក​ល្អ អ្នក​គួរតែ​កាត់​បន្ថយ ការ​មាន​របួស​ដល់​​ឆ្អឹង​កង​ខ្នង និង​ក្បាល ក្នុង​ករណី​ដែល​ការ​គ្រោះថ្នាក់​នោះ មានការ​ខូចខាត​ដល់​ឆ្អឹង​កង​​ខ្នង ព្រោះ​វា​អាច​នាំ​ឲ្យ​មានពិការ​ភាព​មួយ​ជីវិត​បាន​។ ចូរ​ប្រាកដ​ថា ក្បាល និង​ឆ្អឹងខ្នង​របស់​អ្នកជំងឺ ស្ថិត​ក្នុង​បន្ទាត់​មួយ​ស្មើរ​គ្នា​។ ចូរ​ទ្រ​ក្បាល និង​ករប​ស់ជន​រង​គ្រោះ​ផង បើ​សិន​ជា​ករណី​ចាំបាច់​៕

ដក​ស្រង់​ចេញពី​គេហ​ទំព័រ ៖ http://health.com.kh/
ប្រភព​៖ thehealthsite

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ