ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយ​សារកាមេរ៉ា​សុវត្ថិភាព​​ទើប​ចាប់​បាន​1សម្បុ​ក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធា​នីភ្នំពេញ​ ៖ ជនសង្ស័យ​ចំនួន​៥​នាក់​បាន​ធ្វើ​សកម្មភាព​លួច​គាស់​យក​គ្រឿងអលង្ការ​របស់​អ្នក​ជិតខាង​ដែល​ជា​អ្នកលក់​គ្រឿងសំណង់​ម្នាក់​ ហើយ​​នាំ​គ្នា​គេចខ្លួន​បាត់​អស់​ ។​ ប៉ុន្តែ​អ្វី​ដែល​បែក​ការណ៍​នោះ​ គឺ​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​សុំ​ឆែក​កាមេរ៉ា​សុវត្ថិភាព​ផ្ទះ​អ្នក​ជិតខាងដែល​​​បាន​ដំឡើង​​​ក្បែរ​ផ្ទះ​នោះ​ ក៏​​​បានឃើញ​ក្រុម​ជនសង្ស័យ​ខាងលើ​ចូល​ធ្វើ​សកម្មភាព​កាត់​ចម្រឹង​បង្អួច​ផ្ទះ​របស់​ខ្លួន​ចូល​លួច​គ្រឿងអលង្ការ​ ។​ ទោះ​ជា​យ៉ាង​ណា…

រាជធា​នីភ្នំពេញ​ ៖ ជនសង្ស័យ​ចំនួន​៥​នាក់​បាន​ធ្វើ​សកម្មភាព​លួច​គាស់​យក​គ្រឿងអលង្ការ​របស់​អ្នក​ជិតខាង​ដែល​ជា​អ្នកលក់​គ្រឿងសំណង់​ម្នាក់​ ហើយ​​នាំ​គ្នា​គេចខ្លួន​បាត់​អស់​ ។​ ប៉ុន្តែ​អ្វី​ដែល​បែក​ការណ៍​នោះ​ គឺ​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​សុំ​ឆែក​កាមេរ៉ា​សុវត្ថិភាព​ផ្ទះ​អ្នក​ជិតខាងដែល​​​បាន​ដំឡើង​​​ក្បែរ​ផ្ទះ​នោះ​ ក៏​​​បានឃើញ​ក្រុម​ជនសង្ស័យ​ខាងលើ​ចូល​ធ្វើ​សកម្មភាព​កាត់​ចម្រឹង​បង្អួច​ផ្ទះ​របស់​ខ្លួន​ចូល​លួច​គ្រឿងអលង្ការ​ ។​

ទោះ​ជា​យ៉ាង​ណា ម្ចាស់​ផ្ទះ​​មិន​បាន​ដាក់​ពាក្យបណ្ដឹង​ភ្លាម​ៗ​ទែ​ព្រោះ​រវល់​ធ្វើ​ការងារ លុះ​​៣​ថ្ងៃ​ក្រោយមក​ ជនសង្ស័យ​ញ៉ាម​ក៏​ទៅ​ធ្វើ​សកម្មភាព​គាស់​បង្អួច​ផ្ទះ​អ្នក​ជិតខាង​ម្នាក់​ផ្សេង​ទៀត​។​ខណៈនោះ ​ដោយសារ​ស្គាល់​ភិនភាគ​តាម​កាមេរ៉ា​សុវត្ថិភាព​ស្រាប់​ផង ទើប​អ្នក​ភូមិ​រាយការណ៍​ជូន​នគរបាល​ចាប់ខ្លួន​បាន​ម្នាក់​ នាំ​ទៅ​​សាក​សួរ​និង​ឈាន​ដល់​ការ​ចាប់ខ្លួន​បក្សពួក​ជា​បន្តបន្ទាប់​ទៀត ។ ការ​ចាប់ខ្លួន​នេះ ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៩ ខែមិថុនា​ ​និង
វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ​នៅ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ​និង​នៅ​ក្បែរ​គំនរ​សំរាម ស្ថិត​​ក្នុងភូមិ​បា​រគូ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

ជនសង្ស័យ​ទាំង​៥​នាក់​នេះ​​មាន ១-​ឈ្មោះ សាន ជាតក់ អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ២-​ឈ្មោះ បូ សុខ​ហួ​ន អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ៣-​ឈ្មោះ យុន បញ្ញា អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ៤-​ឈ្មោះ ឌូ រតនា ហៅហុយ អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ ​ទាំង​៤​នាក់​នេះ​ ស្នាក់​នៅ​​ក្បែរ​គំនរ​សំរាម ក្នុងភូមិ​បា​រគូ សង្កាត់​ដង្កោ ខណ្ឌដង្កោ និង៥-ឈ្មោះ នួន លី​ម អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ​(​ជន​នេះ​ត្រូវ​ចាប់ខ្លួន​បាន​មុនគេ​) ស្នាក់​នៅ​ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ​។​ ចំណែក​ម្ចាស់​ផ្ទះ​ដែល​​រង​គ្រោះ​ឈ្មោះ ឌិន ឡាំ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ​មុខរបរ​លក់​គ្រឿងសំណង់ អាសយ​ដ្ឋាន​ផ្ទះលេខ​D៩ ផ្លូវលំ ​ភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

មន្ត្រី​នគរបាល​​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា វេលា​ម៉ោង​៥​និង​៣០​នាទីព្រឹក​ ម្ចាស់​ផ្ទះ​​បាន​បិទទ្វារ​ផ្ទះ​និង​ទ្វាររបង​ដោយ​ចាក់សោ​​ត្រឹមត្រូវ​ រួច​ក៏​ចេញ​ទៅ​ធ្វើការ​រៀង​ៗ​ខ្លួន​ ។ ​រហូត​ដល់​វេលា​ម៉ោង​​៦​និង​៣០​នាទី​ល្ងាច​​ទើប​​ត្រឡប់​ចូល​​ផ្ទះ​វិញ ហើយ​​ចាក់សោ​ទ្វារ​និង​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ ​ស្រាប់​តែ​ភ្ញាក់​ព្រើត​ព្រោះ​ឃើញ​បង្អួច​ផ្ទះ​មាន​ស្នាម​គាស់​ដាច់​ចម្រឹង​អស់ ។ បន្ទាប់​មក​ ​ទៅ​មើល​អី​​វាន់​​នៅ​ក្នុង​ផ្ទះ​មាន​សភាព​រប៉ាត់រប៉ាយ ហើយ​គ្រឿងអលង្ការ​ខ្សែកប្លា​ទី​ន​ចំនួន​២​ខ្សែ​សរុប​ទម្ងន់​៤​ជី រួម​នឹង​សម្ភារ​​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​ត្រូវ​លួច​យក​បាត់ ។

ប្រភព​ដដែល​បន្តថា បន្ទាប់​មក​ ​ជន​រង​គ្រោះ​បាន​ពឹងពាក់​អ្នក​ជិតខាង​សុំ​ឆែក​មើល​កាមេរ៉ា​សុវត្ថិ​ភាព​​ដែ​ដាក់​នៅ​ខាង​មុខ​ផ្ទះ ឃើញ​ជន​ឈ្មោះ នួន លី​ម ដែល​ជា​អ្នក​ភូមិ​ជាមួយ​គ្នា​ចូល​ទៅ​​គាស់​ចម្រឹង​បង្អួច ចូល​លួច​យក​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ប៉ុន្តែ​គាត់​មិន​បាន​ប្ដឹង​នគរបាល​ឡើយ ។ លុះមក​ដល់​​ថ្ងៃ​ទី​៩ ខែមិថុនា វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ជន​ឈ្មោះ នួន លី​ម ដដែល​បាន​ចូល​ទៅធ្វើ​​សកម្ម​ភាព​លួច​គាស់​​ប​ង្អួច​ផ្ទះ​អ្នក​ភូមិ​ម្នាក់​​ទៀត​ ខណៈ​ម្ចាស់ផ្ទះ​នោះ​មិន​នៅគឺ​បិទទ្វារ​ចាក់​សោ​ចោល​ ។

​ភ្លាម​ៗ​នោះ​ ដោយ​ដឹង​តាមរយៈ​កាមេរ៉ា​សុវត្ថិភាពថា​ ជនសង្ស័យ​ខាងលើ​គឺ​ជា​ចោរ​គាស់​ផ្ទះ​លក់​គ្រឿងសំណង់​ ទើប​អ្នក​ភូមិ​​រាយការណ៍​ជូន​នគរបាល​ខណ្ឌដង្កោ​ ដែល​កំពុង​ល្បាត​ជិត​នោះ​ស្រាប់​ចាប់ខ្លួន​ភ្លាម​ៗ រួច​នាំ​ទៅ​​សាកសួរ ហើយ​​មក​ដល់​ថ្ងៃ​ទី​១០​ ខែមិថុនា ក៏​ឈាន​ទៅ​​​ចាប់ខ្លួន​បក្សពួក​៤​នាក់​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ