ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើសុទ្ធនោះ… លក់​តម្លៃ៨ម៉ឺនរៀលក្នុង១លីត្របានយ៉ាងធូរ​

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្ត​​ស្ទឹង​ត្រែង ​៖ ​កសិករ​នៅ​​តាម​​​ជនបទ ​ក្នុង​​បណ្តា​ខេត្ត​ភាគ​ឥ​សាន​មួយ​ចំនួន បាន​ប្រកប​របរ​រក​ឃ្មុំ​ព្រៃ ​ក្រៅ​ទំនេរ​ពី​ការងារ​ធ្វើស្រែ​ចំការ ទោះ​របរ​នេះ​​មិន​ទៀងទាត់​ក្តី តែ​ពួក​គាត់​បាន​និយាយ​ថា​ ជា​របរ​មួយ​ទទួល​ផល ​អាច​ជួយ​សំរួល​ដល់​ជីវភាព​បាន​មួយ​ចំណែក​ផងដែរ…

ខេត្ត​​ស្ទឹង​ត្រែង ​៖ ​កសិករ​នៅ​​តាម​​​ជនបទ ​ក្នុង​​បណ្តា​ខេត្ត​ភាគ​ឥ​សាន​មួយ​ចំនួន បាន​ប្រកប​របរ​រក​ឃ្មុំ​ព្រៃ ​ក្រៅ​ទំនេរ​ពី​ការងារ​ធ្វើស្រែ​ចំការ ទោះ​របរ​នេះ​​មិន​ទៀងទាត់​ក្តី តែ​ពួក​គាត់​បាន​និយាយ​ថា​ ជា​របរ​មួយ​ទទួល​ផល ​អាច​ជួយ​សំរួល​ដល់​ជីវភាព​បាន​មួយ​ចំណែក​ផងដែរ ។​

ជួបជាមួយ​លោក ចាន់ រី ជា​កសិករ​រស់​ក្នុង​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​និយាយ​​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន ​ជា​ពិសេស​បងប្អូន​ជនជាតិ​ដើម​ភាគតិច នៅ​តែ​បន្ត​របរ​រក​ឃ្មុំ​ព្រៃដើម្បី​លក់ បាន​ប្រាក់​​​ចំណូល​គួប​ផ្សំ​ក្នុង​គ្រួសារ និង​ថែរក្សា​អត្ត​សញ្ញាណ​​មុខរបរ​ចាស់​ស្រុក​ពី​ដើម​មក​ផង ​។ ហើយរបៀប​​យក​ឃ្មុំ​ព្រៃ​នេះ​ បងប្អូន​ជនជាតិ​ភាគច្រើន​ប្រើ​ភ្លើង​គុប ​ដើម្បី​បន្លាច​ឱ្យ​សត្វ​ឃ្មុំ​ហើរ​ចេញពី​សំបុក ទើប​​យើង​ខ្វារ​យក​សំបុក​ និង​ទឹក​របស់​វា ។ ​ក្នុង​ឃ្មុំ​មួយ​អាច​បាន​ទឹក​ពី​១​លី​ត្រ ឬ​ទៅ​ដល់​១០លីត្រ​ ក៏​​មាន ​តាម​ឃ្មុំ​តូច​-ធំ ​។ លោក​បន្ត​ទៀត​ថា ពពួក​ឃ្មុំ​ព្រៃ​នេះ​បច្ចុប្បន្ន​វា​កាន់តែ​បាត់បង់​ទៅ​ៗ ​ព្រោះ​អ្នក​យក​ឃ្មុំ​មួយ​ចំនួន​ បាន​សម្លាប់​វា​ទាំង​សំបុក ​ដូច​ជា​ដុត​សម្លាប់ ​ឬ​ប្រើ​ថ្នាំ​បាញ់​មូស​បំពុល​ក៏​​មាន ​។ ​ការ​ដើរ​ក​ឃ្មុំ​ពិបាក ​ព្រោះ​ព្រៃឈើ​ធំ​ៗ​ត្រូវ​បាន​បាត់បង់​ ដែល​ជា​សំបុក​របស់​វា​ហើយ​ឃ្មុំ​ខ្លះ​ទៀត​ រក​ឃើញ​ហើយ​យក​មិន​បានក៏​មានដែរ ​។

លោកស្រី យ៉​ន ចាន់​ថេ​ត អ្នក​ទទួល​ទិញ​លក់​ទឹកឃ្មុំ​ព្រៃ​បាន​អះអាង​ថា ទឹកឃ្មុំ​សុទ្ធ​មាន​តម្លៃ១លី​ត្រ ៨​ម៉ឺនរៀល​ ងាយស្រួល​លក់ ព្រោះ​ភ្ញៀវ​ទេសចរ​មិន​ចង់​ទិញ​ទឹកឃ្មុំ​នេះ​ ខ្លះ​ទៀត​គេ​ចង់​ទិញ​ទាំង​បង្គង​​ថែម​ទៀត ​។ លោកស្រី​ទទួលស្គាល់​ថា បច្ចុប្បន្ន​ អ្នក​យក​ឃ្មុំ​មាន​ភាព​លំបាក​ ទើប​ធ្វើ​ឱ្យ​អ្នករក​ឃ្មុំ​មួយ​ចំនួន ចេះ​តែ​​បំ​លែង​ទឹកឃ្មុំ​ឱ្យ​មាន​បរិមាណ​ច្រើន​ ដូច​ជា​លាយ​ស្ក​ជាដើម​ ហើយ​ការ​ធ្វើ​បែប​នេះ​វា​នាំ​ឱ្យ​ខូច ​និង បាត់​បង់​គុណភាព ហើយក៏​ពិបាក​លក់ ​ទោះ​មាន​តម្លៃ​ទាប​យ៉ាងណា​ក៏​ដោយ​។

គួរ​បញ្ជាក់​ថា ​​របរ​រក​ឃ្មុំ​របស់​ប្រជាពលរដ្ឋ​ភាគច្រើន​ អ្នក​នៅ​តាម​ភូមិ​ឃុំ​ដាច់​ស្រយាល ​ដូច​ជា​នៅ​ខេត្ត​ស្ទឹងត្រែង ​មាននៅ​ស្រុក​សៀម​ប៉ា​ង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់, ខេត្តក្រចេះ ​មាននៅ​ស្រុក​សំបូរ និង​ស្រុក​ស្នូល, ខេត្ត​រត​នគីរី មាន​នៅ​ស្រុក​អណ្តូង​មាស វើ​ន​សៃ និង​ស្រុក​តា​វែង, ខេត្តមណ្ឌលគិរី​ មាននៅ​ស្រុកកោះ​ញែក  និង​​ស្រុក​កែ​សី​ម៉ា​ ។



អត្ថបទសរសេរ ដោយ