ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អស្ចារ្យ​៨​យ៉ាង​នាំ​ឱ្យ​ផែនដី​ញ័រ​កក្រើក

5 ឆ្នាំ មុន

ហេតុ​ទី​១ -​មហាប្រឹថពី​នេះ​ប្រតិស្ឋាន​នៅ​លើ​ទឹក ឯ​ទឹក​ប្រតិស្ឋាន​នៅ​លើ​ខ្យល់ ខ្យល់​ប្រតិស្ឋាន​នៅ​លើ​អាកាស សម័យ​ដែល​មាន​ខ្យល់​ធំ​បក់ ខ្យល់​ធំ​ដែល​បក់​នោះ​រមែង​ធ្វើ​ទឹក​ឱ្យ​កក្រើក ឯ​ទឹក​ដែល​កក្រើក​មក​ហើយ​ក៏​ធ្វើ​ផែនដី​ឱ្យ​កក្រើក​ដែរ​ ។ ហេតុ​ទី​២-​សមណៈ​ក្តី ព្រាហ្មណ៍​ក្តី…

ហេតុ​ទី​១ -​មហាប្រឹថពី​នេះ​ប្រតិស្ឋាន​នៅ​លើ​ទឹក ឯ​ទឹក​ប្រតិស្ឋាន​នៅ​លើ​ខ្យល់ ខ្យល់​ប្រតិស្ឋាន​នៅ​លើ​អាកាស សម័យ​ដែល​មាន​ខ្យល់​ធំ​បក់ ខ្យល់​ធំ​ដែល​បក់​នោះ​រមែង​ធ្វើ​ទឹក​ឱ្យ​កក្រើក ឯ​ទឹក​ដែល​កក្រើក​មក​ហើយ​ក៏​ធ្វើ​ផែនដី​ឱ្យ​កក្រើក​ដែរ​ ។
ហេតុ​ទី​២-​សមណៈ​ក្តី ព្រាហ្មណ៍​ក្តី ដែល​មាន​ឫទ្ធិ​ដល់​នូវ​ការ​ស្ទាត់ជំនាញ​ក្នុង​ចិត្ត ឬ​ទេវតា​ដែល​មាន​ឫទ្ធិ​ធំ មាន​អានុភាព​ធំ បុគ្គល​នោះ​បាន​ចម្រើន បឋវី​សញ្ញា​មាន​កម្លាំងចិត្ត​ចម្រើន​អាបោ​សញ្ញា​ឱ្យ​មាន​កម្លាំង​ច្រើន បុគ្គល​នោះ​រមែង​ធ្វើ​ផែនដី​នេះ​ឱ្យ​កក្រើករំពើក​ញាប់​ញ័រ​បាន ។

ហេតុ​ទី​៣-​កាលណា​ដែល​ព្រះ​ពោធិសាត់​ច្យុត​ចាក​ពួក​ទេវតា​ដែល​ស្ថិត​នៅ​ក្នុង​តុសិត​មាន​សតិសម្បជញ្ញៈ​យាងចុះ​កាន់​ព្រះ​មា​តុ​ឧទរ (​មក​ចាប់កំណើត​) ។

ហេតុ​ទី​៤-​ផែនដី​ញាប់​ញ័រ​នៅ​ពេល​ព្រះ​ពោធិសត្វ​ទ្រង់​ប្រសូត​ចាក​ព្រះ​មា​តុ​ឧទរ ។

ហេតុ​ទី​៥-​នៅ​ពេល​ព្រះ​តថាគត ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ ។

ហេតុ​ទី​៦-​កាលណា​ដែល​ព្រះ​តថាគត​ញុំ​ា​ង​អនុត្តរ​ធម្មចក្ក​ឱ្យ​ប្រព្រឹត្ត​ទៅ ។

ហេតុ​ទី​៧-​កាលណា​ដែល​ព្រះ​តថាគត​មាន​សតិ​និង​សម្បជញ្ញៈ​ដាក់ចុះ​នូវ​ព្រ​ជន្មាយុ​សង្ខារ​គឺ​អ្រះ​អង្គ​ប្រកាស​ដាក់​អាយុសង្ខារ ។

ហេតុ​ទី​៨-​កាលណា​ដែល​តថាគត​បរិនិព្វាន​ដោយ​អនុបាទិសេសនិព្វាន​ធាតុ​។

ភិក្ខុ​ណា​មានចិត្ត​ស្មើ​ដូច​ផែនដី ប្រៀប​ដូច​សសរខឿន​មាន​គោល​ជំហរ​រឹងប៉ឹង មាន​វត្តប្រតិបត្តិ​ល្អ មាន​កិលេស​ដូច​ជា​ភក់​ទៅ​ប្រាស​ហើយ ដូច​ជា​ទន្លេ​ដែល​មិន​កករ​ល្អក់​យ៉ាងនោះ​ឯង មិន​មាន​ស្រឡាញ់​មិន​មាន​ស្អប់ សង្សារវដ្ត​ទាំងឡាយ​មិន​មាន​ដល់​ភិក្ខុ ដែល​មាន​គោល​ជំហរ​រឹងប៉ឹង​យ៉ាងនោះ​ឡើយ ។