ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ថា ខ្លួន​ខុស​ដែរ​តែ​មិន​ហ៊ាន​ចុះ​ពីលើ​រថយន្ត​ខ្លាច​ត្រូវ​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​បុក​រះ​រ៉ឺ​ម៉ក​ម៉ូតូ​២​គ្រឿង និង​រថយន្ត​មួយ​គ្រឿង​រង​ការ​ខូចខាត​របួសធ្ងន់​ម្នាក់ ចំណែក​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក៏​ជ្រុល​ទៅ​បុក​រះ​រថយន្ត​ម៉ាក​ឆ្លាម​មួយ​គ្រឿង និង​ម៉ូតូ​កង់​បី​២​គ្រឿង បណ្តាល​ឲ្យ​ខូចខាត និង​បណ្តាល​ឲ្យ​ម្ចាស់​កង់​បី​ខ្មែរ​មួយ​គ្រឿង​រង​របួសធ្ងន់ និង​បង្ក​ជា​ការ​កកស្ទះ​ចរាចរណ៍​ដល់​អ្នក​ធ្វើ​ដំណើរ​ជា​ច្រើន​ម៉ោង​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១២…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​បុក​រះ​រ៉ឺ​ម៉ក​ម៉ូតូ​២​គ្រឿង និង​រថយន្ត​មួយ​គ្រឿង​រង​ការ​ខូចខាត​របួសធ្ងន់​ម្នាក់ ចំណែក​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក៏​ជ្រុល​ទៅ​បុក​រះ​រថយន្ត​ម៉ាក​ឆ្លាម​មួយ​គ្រឿង និង​ម៉ូតូ​កង់​បី​២​គ្រឿង បណ្តាល​ឲ្យ​ខូចខាត និង​បណ្តាល​ឲ្យ​ម្ចាស់​កង់​បី​ខ្មែរ​មួយ​គ្រឿង​រង​របួសធ្ងន់ និង​បង្ក​ជា​ការ​កកស្ទះ​ចរាចរណ៍​ដល់​អ្នក​ធ្វើ​ដំណើរ​ជា​ច្រើន​ម៉ោង​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១២ ខែមិថុនា នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ត្រង់​ចំណុច​ស្តុ​ប​លូ​ប្រាំ ភូមិ​ដំណាក់​ធំ​៥ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ​។

ក្នុង​ហេតុការណ៍​នេះ​ដែរ គឺ​បង្ក​ឡើង​ដោយ​រថយន្ត​កុង​ទី​ន័​រ​មួយ​គ្រឿង​ម៉ាក​FUSO ពណ៌​បៃតង ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ​3A-2751 នៅ​ក្នុង​រថយន្ត​គេ​ឃើញ​មាន​ព្យួរ​កាត​បុគ្គលិក​អ្នក​បើករថយន្ត​ម្នាក់​ឈ្មោះ ង៉ែត ខុន នឹង​ជា​អ្នកបើកបរ​រថយន្តបង្ក ។ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ គឺ​គេ​ឃើញ​មាន​រ៉ឺ​ម៉ក​កង់​បី​ខ្មែរ​មួយ​គ្រឿង​ជិះ​តែ​ម្នាក់ឯង និង​កង់​បី​ឥណ្ឌា ពណ៌​ស មួយ​គ្រឿង​ទៀត​មាន​គ្នា​៣​នាក់​ធ្វើ​ដំណើរ​តាម​ផ្លូវ​វេ​ង​ស្រេង ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​មក​ដល់​ចំណុច​កើតហេតុ​បាន​ឈប់​ស្តុ​ប​ក្រហម ដោយ​ឈប់​ទន្ទឹម​គ្នា​មុខក្រោយ ហើយ​កង់​បី​ឥណ្ឌា​ឈប់​នៅ​មុខ និង​កង់​បី​ខ្មែ​ឈប់​នៅ​ពីក្រោយ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាកកាម​រី​ឆ្លាម ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2P-5622 ឈប់​ពីក្រោយ​កង់​បី​ខ្មែរ​ចំហៀង​ខាងឆ្វេង ខណៈនោះ​ស្រាប់តែ​រថយន្ត​បង្ក​ខាងលើ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ក្នុង​ល្បឿន​មធ្យម មក​ដល់​កន្លែង​កើតហេតុ​រថយន្ត​បង្ក​មាន​បញ្ហា​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក៏​ជ្រុល​ទៅ​កៀរ​រថយន្ត​ឆ្លាម​បណ្តាល​ឲ្យ​ខូច​មួយ​ចំហៀង​ខាងស្តាំ ហើយ​រថយន្ត​បង្ក​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​កង់​បី​ខ្មែរ​ពីក្រោយ បណ្តាល​ឲ្យ​អ្នកបើកបរ​រង​របួស​រយះ​ត្រចៀក​ខាងស្តាំ ថ្លោះ​ក និង​ជើង​រង​របួសធ្ងន់ ហើយ​រថយន្ត​បង្ក​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​អូស​កង់​បី​ឥណ្ឌា បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង តែ​សំណាងល្អ​អ្នក​អង្គុយ​នៅ​ក្នុង​កង់​បី​នោះ​លោត​ចេញពី​ក្នុង​កង់​បី​ទាន់​ទើប​មិន​បង្ក​ឲ្យ​មាន​របួស​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ គឺ​គ្រាន់តែ​ខូចខាត តែ​ម៉ូតូ​កង់​បី​តែ​ប៉ុណ្ណោះ ។

ភ្លាម​ៗ​នោះ​ដែរ​តៃកុង​រថយន្ត​បង្ក​មិន​ហា៑ន​ចេញពី​ក្នុង​រថយន្ត​នោះ​ទេ ព្រោះ​ខ្លាច​ប្រជាពលរដ្ឋ​វាយ ហើយ​ជន​បង្ក​ក៏​បាន​ស្រែក​សុំ​ទោស​ដល់​ប្រជាពលរដ្ឋ​ដែរ​ថា ខ្លួន​គ្មាន​បំណង​បង្ក​បញ្ហា​ទេ គឺ​ដោយសារ​តែ​រថយន្ត​ខ្លួន​ភ្លាម​ៗ​មាន​បញ្ហា​រឿង​ហ្វ្រាំង​ជាន់​មិន​ស៊ី​ទើប​បង្ក​ជា​គ្រោះថ្នាក់​បែប​នេះ​តែ​ម្តង ។

ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ហើយ​រថយន្ត​បង្ក និង​រថយន្ត​រង​គ្រោះ​ព្រមទាំង​ម៉ូតូ​កង់​បី​ទាំង​២​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​តាម​ជំនាញ​យក​រថយន្ត​បង្ក និង​រថយន្ត​រង​គ្រោះ​ទៅ​រក្សារ​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រង់ចាំ​ជន​រង​គ្រោះជា​សះស្បើយ​ចូលខ្លួន​មក​ដោះស្រាយ នៅ​ពេល​ក្រោយ​តាម​នីតិ​វី​ធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ