ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតម៉េចលូវ…បើម្នាក់ៗដណ្តើមថា​ជាម្ចាស់​រង្វាន់​​ឡានទំនើប​​ពីគម្រប​ដបចឹង​​​?

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

​ខេត្ត​ត្បូងឃ្មុំ​ ៖ ​​អ្នកបម្រើ​ការ​​នៅ​ហាង​ខា​រ៉ា​​អូ​ខេ​​«វិមាន​ទ្រព្យ»២នាក់ ​ស្ថិត​នៅ​ភូមិ​ម៉ាស៊ីនទឹក ឃុំ​មេមត់ ស្រុក​​​មេមត់២​នាក់ បាន​យក​លុយ​ចំនួន​៥ពាន់​​រៀល​ដែល​ភ្ញៀវ​ឱ្យ ​​ទៅ​ទិញ​តែ​OISHIចំនួន​២​ដប​ យក​មក ​ផឹក…

​ខេត្ត​ត្បូងឃ្មុំ​ ៖ ​​អ្នកបម្រើ​ការ​​នៅ​ហាង​ខា​រ៉ា​​អូ​ខេ​​«វិមាន​ទ្រព្យ»២នាក់ ​ស្ថិត​នៅ​ភូមិ​ម៉ាស៊ីនទឹក ឃុំ​មេមត់
ស្រុក​​​មេមត់២​នាក់ បាន​យក​លុយ​ចំនួន​៥ពាន់​​រៀល​ដែល​ភ្ញៀវ​ឱ្យ ​​ទៅ​ទិញ​តែ​OISHIចំនួន​២​ដប​ យក​មក
​ផឹក ស្រាប់​តែ​មាន​សំណាង​ល្អ​ បើកគម្របដប​ក៏​​​​ត្រូវ​បានរង្វាន់​ធំ​​រថយន្ត​​FORD​មួយ​គ្រឿង ។ ពេលនោះ ​​ក៏​បាន​យក​ទៅ​ផ្ញើ​ទុក​នៅ​​ថៅកែ​​​ខ្លួន ​ព្រោះ​តែ​ខ្លាច​បាត់ ។ ក្រោយមក​​​ស្រាប់តែ​ល្បី​ថា​ ថៅកែ​បាន​​ស៊ីដាច់និង​បាន​បង្ហោះ​​ឡើង​កក្រើក​​ហ្វេ​សបុ​ក រហូត​​ដល់​​លោក​ឧត្តម​សេនី​យ៍​ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត ឱ្យ​សមត្ថ​កិក​ច្ច​នៅ​មូលដ្ឋាន​​ បើក​ការ​ស៊ើបអង្កេត​ជា​បន្ទាន់ កាលពី​​ព្រឹកថ្ងៃ​ទី​១២ ​មិថុនា នេះ ។

​បើ​តាម​លោក​អនុ​សេនី​យ៍ឯក ចាន់ ឌុ​ល អធិការរង​នគរបាល​ស្រុក​មេមត់​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ប្រាប់​ដែរ​ថា​ កាលពី​យប់​​ថ្ងៃ​ទី​២៦ ឧសភា ២០១៨ កន្លង​មក ​​​ភ្ញៀវ​មួយ​ក្រុម​​បាន​ចូល​មក​ច្រៀងនៅ​ហាង​ខា​រ៉ា​​អូ​ខេ​ «វិមានទ្រព្យ» លុះ​ពេល​ដែល​គិតលុយ​​សល់​ចំនួន​៥.០០០​រៀល​ក៏ឱ្យ​​មក​អ្នកបម្រើ​​​២​នាក់​ ក្នុង​នោះ​​ ១-​ឈ្មោះ ហែម និមល ភេទ​ប្រុស អាយុ​២៥​ឆ្នាំ និង២-​ឈ្មោះ សែ​ម កា​ណា​ន់ ហៅ​តាន់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ។ ក្នុង​ចន្លោះ​ម៉ោង​១​ទៅ​២​​​រំលង​អធ្រាត្រ​ថ្ងៃដដែលនោះ​ ​​ទាំ២នាក់​នាំ​គ្នា​ទៅ​ទិញ​តែ OISHI ចំនួន​២​ដប ​លុះ​ពេល​ដែល​បើក​គំរប​ផឹក​នោះ ​ស្រាប់តែ​ឈ្មោះតាន់ ដែល​ពិការ​ជើង​ខាងស្តាំ​ (ស្វិត​ពី​កំណើត) ត្រូវ​រង្វាន់​រថយន្ត​ម៉ាក FORD​មួយ​គ្រឿង​ ដោយ​មាន​សេចក្តី​ត្រេកអរ​ជា​ខ្លាំងនិងបាន​សន្យា​ចែក​គ្នា​ពាក់កណ្តាលទៀតផង ​។ ​

អធិការរង​នគរ​បាល​ស្រុក​មេមត់​បន្ត​ថា លុះ​​​ដល់​ព្រឹក​ឡើង ​​ឈ្មោះតាន់ បាន​យក​គម្រប​ដប​ដែល​ត្រូវ​រង្វាន់​នេះ ឱ្យ​​ថៅ​កែ​ឈ្មោះម៉ៅ ជួយ​រក្សា​ទុកចៀសវាង​​​ខ្លាច់បាត់ ។ ក្រោយ​មក ស្រាប់តែ​ឈ្មោះនិមល និង​ប្រពន្ធ​ ព្រម​ទាំង​ប្អូនថ្លៃ​ បាន​ទៅ​ទិញ​យក​​គម្រប​​ពី​ថៅកែ​មក​​​វិញ តែ​មិន​ត្រូវ​បាន​ថៅកែ​​​ឱ្យ​នោះ​ទេ ។ លុះ​ពេល​​ដែល​​ឈ្មោះតាន់ ដឹង​ទាន់ ​ពេល​ប្រាប់​ថៅកែ​ ក៏​មិន​ត្រូវ​​ផ្តល់ឱ្យ​ឈ្មោះតាន់​​នោះ​ទេ ​ព្រោះ​បើ​ឱ្យ​ទៅ​អាច​នឹង​យក​ទៅ​បាត់ ហើយ​រូបគេ​(​តាន់ ) ជា​អ្នក​បើក​ត្រូវ​រង្វាន់​​មិន​បាន​ទៅ​វិញ​ ។ បន្ទាប់​មក ​ស្រាប់តែ​ឈ្មោះនិមល បាន​បង្ហោះ​តាម​ហ្វេ​សបុ​ក​ ដើម្បី​សុំ​អន្តរា​គម​ន៍​​ពី​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិត​ ដោយ​សម្អាង​​ថា ​ថៅ​កែ​​ស៊ី​ដាច់ ។

ដោយ​ទទួលបញ្ជា​​​ពី​លោក​ឧត្តម​សេនី​យ៍ទោ​ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​​ឱ្យ​​កម្លាំង​ខេត្ត​ ចុះ​មក​ស្រាវ​ជ្រាវ​ជាមួយនឹង​នគរបាលស្រុក​មេមត់ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា នេះ សមត្ថកិច្ច​បាន​ហៅ​ភាគី​ទាំង​សង​ខាង​មក​សួរនាំនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ ។  ចំពោះ​ថៅកែ​ឈ្មោះ ម៉ៅ បាន​យក​គម្រប​​ដប​នោះ​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​រក្សា​ទុក ​​ដោយ​ប្រាប់​ថា​គាត់​មិន​មាន​ចេតនា​ចង់ស៊ី​ដាច់​អ្វី​នោះ​ទេ ហើយថៅកែ​នោះ​ ក៏បានដកខ្លួនចេញបាត់​ហើយ ។

លោក​វរ​សេនី​យ៍​​ឯក ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់បាន​ឱ្យ​​ដឹង​ដែរ​ថា ក្នុង​ពេល​ដែលហៅ​ឈ្មោះនិមល និង​ឈ្មោះកា​ណា​ន់ (ហៅតាន់) មក​សួរនាំ​នៅ​អធិការដ្ឋាន​មេមត់ លុះ​ពេល​ដែល​មានការ​សួរនាំ​ពិត​ជជីក​ដល់​ឬស​គល់ ត្រូវ​បាន​ឈ្មោះនិមល​ឆ្លើយ​ថា ឈ្មោះកា​ណា​ន់ ហៅ​តាន់ ដែល​ជា​អ្នក​បើកគម្រប​​ដប​ផឹក​​ត្រូវ​រង្វាន់​រថយន្ត ។ តែទោះបីជាយ៉ាងណា ទាំង២នាក់​ហាក់នៅតែ​ប្រកែក​ធ្វើ​ជាម្ចាស់​រៀងៗខ្លួន ។ ជា​មួយ​គ្នា​​នោះដែរ​​ លោកស្នងការ​នគរបាល​ខេត្ត​ ក៏​ឱ្យ​រក្សា​គម្រ​ប​​ដប​​ត្រូវ​រង្វាន់​ទុកនៅ​នឹង​អធិ​ការដ្ឋាន​នគរបាល​ស្រុក​មេមត់​​ជា​បណ្តោះអាសន្នសិន ដើ់ម្បី​​​រក​ភាព​យុត្តិធម៌​ជូន​ ។

អត្ថបទសរសេរ ដោយ