រាជធានីភ្នំពេញ ៖ បុរសជាជនសង្ស័យម្នាក់ និងជាមនុស្សមានសារធាតុញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ សហការជាមួយនឹងកម្លាំងប្រជាការពារសង្កាត់ ធ្វើការចាប់ឃាត់ខ្លួន ខណៈដែលរូបគេកំពុងតែឡើងឈរលើថ្មក្បាលស្ពានឥន្ទធនូ កោះពេជ្រ ធ្វើសកម្មភាពបំផ្លិចបំផ្លាញស្លាកគណបក្សប្រជាជនកម្ពុជាមួយកន្លែងនោះ។ ការចាប់ឃាត់ខ្លួនេះដែរ បាន ធ្វើឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចគល់ស្ពានឥន្ទធនូ កោះពេជ្រ ផ្លូវបាសាក់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសជាជនសង្ស័យដែលបានចាប់ឃាត់ខ្លួន មានឈ្មោះ សុខ ឧត្តម អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ៦២៨ ភូមិដើមព្រីង ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ មុនពេលកើតហេតុ ខណៈដែលកម្លាំងនគរបាលប៉ុស្តិ៍ សហការជាមួយនឹងកម្លាំងប្រជាការពារ សង្កាត់នាំគ្នា ធ្វើការដើរល្បាតទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋានដូចសព្វមួយដងនោះ លុះមកដល់ចំណុចខាងលើកម្លាំង របស់លោកក៏បានប្រទះឃើញបុរសជាជនសង្ស័យម្នាក់ខាងលើ កំពុងតែឡើងឈរលើថ្មក្បាលស្ពានឥន្ទធនូកោះពេជ្រ ធ្វើសកម្មភាពហែកផ្ទាំងស្លាក គណបក្សប្រជាជនកម្ពុជានោះក៏ធ្វើការចាប់ឃាត់ខ្លួនតែម្តង។
ក្រោយពេលកើតហេតុ កម្លាំងមានសម្ថកិច្ចក៏បាននាំខ្លួនមកធ្វើការសាកសួរ និងធ្វើតេស្តទឹកនោមទៅលើបុរសជាជនស ង្ស័យម្នាក់ខាងលើឃើញថា (រូបគេជាមនុស្សប្រើប្រាស់សាធាតុញៀន និង មានសារធាតុញៀននៅក្នុងទឹកនោម) ទើបបញ្ជូនខ្លួនទៅកាន់អធិការដ្ឋានខណ្ឌចម្ការមនចាត់ការ ទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕
ចែករំលែកព័តមាននេះ