ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌​នាំ​ទៅ​រក​សេចក្តី​ល្អ

5 ឆ្នាំ មុន

បុញ្ញកិរិយាវត្ថុ​១០​ប្រការ​ជា​ធម៌​នាំ​ឱ្យ​កើត​បុណ្យ​កុសល ដែល​មនុស្ស​គ្រប់​រូប​គួរ​ឱ្យ​កើត​មាន បើ​ទោះជា​មិន​បាន​ទាំងអស់ ក៏​គួរ​ឱ្យ​មាន​ខ្លះ ដើម្បី​បណ្តុះ​ចិត្ត​ស្អាត់​បរិសុទ្ធ​ចំពោះ​មនុស្ស​ទូទៅ ។ ធម៌​ដែល​បណ្តុះ​ចិត្តជា​កុសល​នេះ​មាន​១០​ប្រការ​៖ ១-​ទា​នំ ទេ​តិ ឱ្យទាន​ដល់​ពួក​ស្មូម​យាចក​គ្រប់​ប្រភេទ​ឥត​រើសមុខ…

បុញ្ញកិរិយាវត្ថុ​១០​ប្រការ​ជា​ធម៌​នាំ​ឱ្យ​កើត​បុណ្យ​កុសល ដែល​មនុស្ស​គ្រប់​រូប​គួរ​ឱ្យ​កើត​មាន បើ​ទោះជា​មិន​បាន​ទាំងអស់ ក៏​គួរ​ឱ្យ​មាន​ខ្លះ ដើម្បី​បណ្តុះ​ចិត្ត​ស្អាត់​បរិសុទ្ធ​ចំពោះ​មនុស្ស​ទូទៅ ។
ធម៌​ដែល​បណ្តុះ​ចិត្តជា​កុសល​នេះ​មាន​១០​ប្រការ​៖

១-​ទា​នំ ទេ​តិ ឱ្យទាន​ដល់​ពួក​ស្មូម​យាចក​គ្រប់​ប្រភេទ​ឥត​រើសមុខ

២-​សី​លំ រ​ក្ខ​តិ រក្សាសីល​៥ ចាំ​សីល​៨​ជាប់​មិន​ដាច់

៣-​ភាវ​នំ ភា​វេ​តិ ច​ម្រើ​កម្មដ្ឋាន ៤០​មាន​ពុទ្ធានុស្សតិ​ជាដើម

៤-​អប​ចាយ​នំ ក​រោ​តិ គោរព​កោតខ្លាច​ត្រកូល​រៀមច្បង

៥-​វេ​យ្យាវ​ច្ចំ ក​រោ​តិ ធ្វើ​កិច្ច​ខ្វល់ខ្វាយ​បម្រើ​ព្រះសង្ឃ

៦-​ប​ត្តិ​ទា​នំ ទេ​តិ ផ្សាយ​ចែក​ចំណែក​ផល​បុណ្យ​ដល់​អ្នក​ដទៃ

៧-​ធម្ម​ទេស​នំ ទេ​សេ​តិ សម្តែងធម៌​ដល់​អ្នក​ដទៃ​ស្តាប់

៨-​ធម្ម​ស្សវ​នំ ក​រោ​តិ ស្តាប់ធម៌​ដែល​អ្នក​ដទៃ​សម្តែង​ដល់​ខ្លួន

៩-​អនុ​មោ​ទ​នំ ក​រោ​តិ ធ្វើ​អនុមោទនា ត្រេកអរ​តាម​បុណ្យ​ដែល​គេ​ឱ្យ

១០-​ទិដ្ឋុជុកំ ក​រោ​តិ ធ្វើ​ទិដ្ឋិ​គឺ​សេចក្តី​យល់​ឃើញ​ឱ្យ​ត្រូវ​ក្នុង​ផ្លូវធម៌ ។