ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លៀត​ម្ចាស់​មិន​នៅលេង​មួយ​ក្បាច់លាក់​ក្នុង​ព្រៃ​ឫស្សី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​មួយ​កន្លែង​លួច​យក​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ ខណៈ​ពេល​ដែល​ម្ចាស់​មិន​នៅ​លុះ​១​ថ្ងៃ ក្រោយមក​ក៏​ត្រូវ​បាន​ម្ចាស់ផ្ទះ​ប្ដឹង​នគរបាល​ឲ្យ​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ។ នគរបាល​បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំងនេះ​បាន កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​០៩ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៤​នាក់​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​មួយ​កន្លែង​លួច​យក​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ ខណៈ​ពេល​ដែល​ម្ចាស់​មិន​នៅ​លុះ​១​ថ្ងៃ ក្រោយមក​ក៏​ត្រូវ​បាន​ម្ចាស់ផ្ទះ​ប្ដឹង​នគរបាល​ឲ្យ​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​រហូត​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ។ នគរបាល​បាន​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំងនេះ​បាន កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ព្រៃ​ដូន​អុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បន្ទាប់​មក​បាន​នាំ​ជនសង្ស័យ​ទៅ​យក​ប៉ុស្តិ៍​ផ្សារ​ដែក​ដែល​ពួក​គេ​យក​ទៅ​លាក់​ទុក​ក្នុង​ព្រៃ​ឫស្សី​ថែម​ទៀត​ផង ។ ជនសង្ស័យ​ខាងលើ​នោះ​មាន​ទី​១- ឈ្មោះ ចាង ឈី​ន​ឡុ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ ក្បាលកោះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ ។ ទី​២- ឈ្មោះ សុវណ្ណ រក្សា ហៅ​នី​ហ្សា ភេទ​ស្រី អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​តា​អួ​ក ឃុំ​រ័ក្ស​ជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។ ៣ – ឈ្មោះ ណ​ង បញ្ញា ហៅ​ពី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ព្រៃ​ដូន​អុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ ក្បាលកោះ សង្កាត់​កោះដាច់ ខណ្ឌ​ជ្រោយចង្វារ ត្រូវជា​សង្សារ​របស់​ស្ត្រី​ឈ្មោះ សុវណ្ណ រក្សា ។ ៤ -​ឈ្មោះ ទ្រី រិ​ទ្ធី ភេទ ប្រុស អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ទា សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

គ​របាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំងនេះ​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ខាងលើ កាលពី​វេលា​យប់​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ក្នុងផ្ទះ ខណៈ​ពេល​ដែល​ម្ចាស់ផ្ទះ​មិន​នៅ​ជាប់រវល់​ទៅ​មើល​ម្តាយ​ឈឺ​នៅ​ឯ​ខេត្តសៀមរាប ។

ដោយ​ពួក​គាត់​បាន​ចាក​ចេញពីផ្ទះ​តាំងពី​ថ្ងៃ​ទី​៥ ខែមិថុនា ម្ល៉េះ និង​បាន​បិទទ្វារ​ចាក់សោរ​ចោល​៣​ថ្ងៃ​មក​ហើយ លុះដល់​ថ្ងៃ​ទី​០៩ ខែមិថុនា ទើប​ដឹង​ថា ត្រូវ​ចោរ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ក៏​បាន​ប្ដឹង​នគរបាល​ឲ្យ​ជួយ​ធ្វើការ​ស្រាវជ្រាវ និង​ចាប់ខ្លួន​បាន​តែ​ម្ដង​។

ដោយ​ដកហូត​បាន​ធុងបាស និង​សម្ភារ​មួយ​ចំនួន​ទៀត បន្ទាប់​មក​កម្លាំង​បាន​នាំ​ជន​ទាំងនោះ​ទៅ​យក​ប៉ុស្តិ៍​ផ្សារ​ដែក​ដែល​យក​ទៅ​លាក់​ទុក​ក្នុង​ព្រៃ​ជិត​ភូមិ​រួច ទើប​នាំ​ទៅ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ