ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់​ទៅ​ពេទ្យ​យ៉ាង​ប្រញាប់​ប្រញាល់​ពេល​ឃើញ​របស់​រវើកៗ​ដ៏ធំក្នុង​ច្រមុះ (មាន​វីដេអូ)

5 ឆ្នាំ មុន

ប្រទេស​ចិន​ ៖ បើ​តាម​​វី​ដេ​អូ​មួយ​បាន​​បង្ហាញ​ពី​បុរស​ចិន​ម្នាក់​ដែល​ឈ្លើង​ដ៏​ធំ​មួយ​​បាន​ចូល​​​ច្រមុះ​​របស់​គាត់​ចាប់តាំងពី​២​ស​ប្ដា​ហ៍​មក​ហើយ ​គឺ​ចូល​បាត់​មើល​ពុំ​ឃើញ​។​ ទីបំផុត​គាត់​ក៏​រត់​ទៅ​រក​ក្រុម​គ្រូពេទ្យ​ ដើម្បី​យក​ឈ្លើង​នេះ​ចេញ​។ កាសែត DAILY MAIL រាយការណ៍​ថា…

ប្រទេស​ចិន​ ៖ បើ​តាម​​វី​ដេ​អូ​មួយ​បាន​​បង្ហាញ​ពី​បុរស​ចិន​ម្នាក់​ដែល​ឈ្លើង​ដ៏​ធំ​មួយ​​បាន​ចូល​​​ច្រមុះ​​របស់​គាត់​ចាប់តាំងពី​២​ស​ប្ដា​ហ៍​មក​ហើយ ​គឺ​ចូល​បាត់​មើល​ពុំ​ឃើញ​។​ ទីបំផុត​គាត់​ក៏​រត់​ទៅ​រក​ក្រុម​គ្រូពេទ្យ​ ដើម្បី​យក​ឈ្លើង​នេះ​ចេញ​។

កាសែត DAILY MAIL រាយការណ៍​ថា បុរស​ចិន​អាយុ​៥១​ឆ្នាំ​រូប​នេះ បានរ​ត់ទៅ​រក​ក្រុម​គ្រូ​ពេទ្យ​នៃ​ទីក្រុង BAIHAI ខេត្ត​ក្វា​ង​ស៊ី ដើម្បី​ជួយ​យក​ឈ្លើង​ចេញពី​ច្រមុះ​របស់​គាត់​។​ ចំណែក​ភរិយា​របស់​គាត់​ដែល​អមដំណើរ​ជា​មួយ​នោះ​​បាន​អះអាង​ប្រាប់​ក្រុម​គ្រូពេទ្យ​ថា បាន​ឃើញ​របស់​អ្វីមួយ​មាន​ចលនា​ក្នុង​ច្រមុះ​ប្ដី​គាត់​។ ​ក្រោយ​ការ​ពិនិត្យ​ដោយ​ល្អិតល្អន់ ក្រុម​​គ្រូពេទ្យ​ឃើញ​ឈ្លើង​ធំ​មួយ​ក្នុង​ច្រមុះ​បុរស​ចិន​នេះ​។ ​

ក្រុម​គ្រូពេទ្យ​និយាយ​ថា  ឈ្លើង​នេះ​ចូល​ច្រមុះ​គាត់​យ៉ាងតិច​២​ស​ប្ដា​ហ៍​មក​ហើយ​។ ​ឈ្លើង​ទីបំផុត​ត្រូវ​បាន​ទាញ​យក​​ចេញ​។ ​វា​ចូល​ក្នុង​ច្រមុះ​បុរស​នេះ​ពេល​គាត់​ធ្វើ​ដំ​ណើ​រ​ទៅ​ខេត្ត​យុន​ណា​ន់​៕

វីដេអូ​ឃ្លីប​ដក​ស្រង់​ចេញពី ៖Viral Video Gold

https://www.youtube.com/watch?v=A-1076IbhBc

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ