ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​អ្នក​ភូមិ​អាច​បំបួសនាគបាន​របៀប​ណា ?

11 ឆ្នាំ មុន

តាម​សង្ឃដិកា​របស់សម្តេច​ព្រះ​ធម្ម​​លិខិត លាស់ ឡាយ ជាសម្តេច​សង្ឃ​នាយក​ទី១​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​​ឱ្យ​ដឹងថា «ការ​បំបួស​នាគធ្វើ​បាន​គ្រប់​ពេល​ ហើយពាក្យថា ៖ នាគ​គឺ​សំដៅ​​ទៅលើ​ពាក្យ​ខ្ពង់ខ្ពស់​​ប្រសើរ​ តែ​នាគ​កាលពីមុន​ធ្លាប់ធ្វើ​អំពើអាក្រក់ លុះ​​ដល់ក្រោយមក ដោយសារការស្រឡាញ់អំពើល្អលើសលប់​ពេក ក៏​បាន​មក​សុំ​បួស​ពីព្រះ ហើយ​បន្សល់​ទុកនូវ​រឿង​និទាន​បំបួសនាគ​

តាម​សង្ឃដិកា​របស់សម្តេច​ព្រះ​ធម្ម​​លិខិត លាស់ ឡាយ ជាសម្តេច​សង្ឃ​នាយក​ទី១​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​​ឱ្យ​ដឹងថា «ការ​បំបួស​នាគធ្វើ​បាន​គ្រប់​ពេល​ ហើយពាក្យថា ៖ នាគ​គឺ​សំដៅ​​ទៅលើ​ពាក្យ​ខ្ពង់ខ្ពស់​​ប្រសើរ​ តែ​នាគ​កាលពីមុន​ធ្លាប់ធ្វើ​អំពើអាក្រក់ លុះ​​ដល់ក្រោយមក ដោយសារការស្រឡាញ់អំពើល្អលើសលប់​ពេក ក៏​បាន​មក​សុំ​បួស​ពីព្រះ ហើយ​បន្សល់​ទុកនូវ​រឿង​និទាន​បំបួសនាគ​មក​ដល់សព្វ​ថ្ងៃ ។

​ការ​បំបួស​នាគ​ដែល​អាច​ធ្វើ​ទៅបាន លុះត្រា​មាន​សំបុត្រ​​បញ្ជាក់ពី​អាជ្ញា​ធរ​ភូមិ-ឃុំ​នៅ​តាម​កន្លែង និង​មានការយល់ព្រម​ពីឪពុកម្តាយ​កូន​នាគ​(អ្នក​សាង​ផ្នួស​)ផង​ដែរ ​ហើយការបំបួស​នាគនេះ នៅតាម​តំបន់​ខ្លះ​គេរៀបចំពិធីដោយធ្វើការជិះ​សេះ​ដង្ហែ ដោយយក​តាម​សម័យកាល​របស់​ព្រះ នាម​គោតមពេល​ទ្រង់​យាង​ចេញ​សាង​ព្រះ​ផ្នួស​ ។សម្តេច​ព្រះធម្មលិខិត​មានថេរដិកា​ទៀតថា ការបំបួស​នេះ ចែកចេញ​ជាពីរ គឺទី១-បំបួស​នាគ​ជា​សាមណេរ​រក្សា​សិល១០ ដែល​រាប់ពី​អាយុ១៩​ឆ្នាំចុះ​ក្រោម, ទី២-​បំបួសនាគ​ជា​ ភិក្ខុ រក្សា​សិល៤ រាប់ពី​អាយុ​២០ឆ្នាំ​ឡើង ។

អ្នក​បួស​គឺជា​អ្នក​ទ្រទ្រង់នូវ​ត្រ័យ​ចីវរ គឺមាន​គុណសម្បត្តិ​ច្រើន ជួយ​ឱ្យ​សង្គម​មាន​សន្តិសុខ​ល្អ ជួយ​​លុប​បំបាត់​អំពើ​ហិង្សា​ និងជាអ្នក​ទ្រទ្រង់​ផ្នែក​ព្រះពុទ្ធ​សាសនា​បានស្ថិតស្ថេរ ពិសេស​នោះ គឺ​បានតបស្​នង​​សងគុណ​ដល់​ឪពុកម្តាយដែលបាន​ផ្តល់​កំណើត​​ឱ្យ​ទៀត​ផង  ៕