ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ន័យ​​ និង​ប្រវត្តិ​​ពិធី​បុណ្យ​​មាឃ​បូជា​

11 ឆ្នាំ មុន

អត្ថ​ន័យ​​ពិធី​បុណ្យ​មាឃ​បូជា​ គឺជា​ការ​រំលឹក​ដល់​​សា​វ័ក​​សន្និ​បាត​នៃ​ព្រះ​​សក្យមុនី សម្មាសម្ពុទ្ធដ៏អស្ចារ្យ​​ដែល​កម្រ​នឹង​កើតមាន ហើយ​​​ត្រូវបាន​ចាត់​ទុក​ជា​ថ្ងៃ​ប្រវត្តិ​​សាស្ត្រ​នៅ​ក្នុង​សាសនា​ព្រះពុទ្ធ ។ ព្រះ​តេជ​គុណ​​លាង សុវណ្ណ ផយ​បណ្ឌិតោ​ ភិក្ខុ​ធម្មកថិក នៅ​វត្ត​សំពៅ​​មាស​​បាន​មាន​ថេរដីកា​ថា ភាព​អស្ចារ្យ​​ទី១​ការ​ប្រជុំ​សា​វ័ក​​​ប្រកប​ដោយ​អង្គ​៤ ឬ​ហៅថា ​ចតុរង្គ​សន្និ​បាត​ ដែល​​មាន​តែ​ម្តង​គត់​

​​អត្ថ​ន័យ​​ពិធី​បុណ្យ​មាឃ​បូជា​ គឺជា​ការ​រំលឹក​ដល់​​សា​វ័ក​​សន្និ​បាត​នៃ​ព្រះ​​សក្យមុនី សម្មាសម្ពុទ្ធដ៏អស្ចារ្យ​​ដែល​កម្រ​នឹង​កើតមាន ហើយ​​​ត្រូវបាន​ចាត់​ទុក​ជា​ថ្ងៃ​ប្រវត្តិ​​សាស្ត្រ​នៅ​ក្នុង​សាសនា​ព្រះពុទ្ធ ។ ព្រះ​តេជ​គុណ​​លាង សុវណ្ណ ផយ​បណ្ឌិតោ​ ភិក្ខុ​ធម្មកថិក នៅ​វត្ត​សំពៅ​​មាស​​បាន​មាន​ថេរដីកា​ថា ភាព​អស្ចារ្យ​​ទី១​ការ​ប្រជុំ​សា​វ័ក​​​ប្រកប​ដោយ​អង្គ​៤ ឬ​ហៅថា ​ចតុរង្គ​សន្និ​បាត​ ដែល​​មាន​តែ​ម្តង​គត់​នៅ​ក្នុង​ព្រះ​ពុទ្ធ​​សាសនា​ ហើយ​ការ​ជួប​ជុំ​ប្រកប​​ដោយ​អង្គ​៤ នោះ​​មាន​ដូច​ជា ៖
-អង្គ​ទី​១ ជា​ថ្ងៃ​ពេញ​បូរមី​ទី១៥ កើត ខែ​មាឃ
-អង្គ​ទី​២ ​ការ​ជួប​ជុំ​​នោះ​មាន​ភិក្ខុ​ចំនួន​១.២៥០​រូប
-អង្គ​ទី​៣ ​ការ​ជួប​ប្រជុំ​​ភិក្ខុ​ទាំង​​១.២៥០​រូប គឺជា​​ការ​ជួប​ដោយ​ឯក​ឯង មិ​ន​មាន​ការ​​ណាត់​ទុក​
-អង្គ​ទី​៤ អង្គ​ប្រជុំ​​សាវ័ក​សុទ្ធ​​​តែ​ជា​ព្រះ​អរហន្ត​ ដែល​​បាន​សម្រេច​នូវ​អភិញ្ញាណ​៦ មាន​ន័យ​ថា អង្គ​សាវ័ក​សុទ្ធ​តែ​ជាអ្នក​ចេះ​ហោះ​ហើរ​ទាំង​អស់ ។

នៅ​ក្នុង​​ការ​ប្រជុំ​​នោះ​មាន​ចំណុច​សំខាន់​មួយ​ដែល​គួរ​កត់​សម្គាល់​ ​ព្រះ​អង្គ បាន​​ប្រកាស​នូវ​ឱវាទ​បាតិ​មោ​ក្ខ​ ដែល​ព្រះ​អង្គ​​បាន​សម្តែង​នូវ​ពាក្យ​ទូន្មាន​ខ្លីៗ​ ប៉ុន្តែ​​មាន​ន័យ​ខ្លឹម​​​​សារ​​​ហៅ​ថា ​​បេះដូង​​នៃ​សាសនា​ បេះដូង​នៃ​ព្រះ​ធម៌ ​។ ​ភាពអស្ចារ្យ​​​ទី២ និយាយ​​ពី​ការ​ដាក់​ព្រះ​​ជន្មាយុ​សង្ខារ នៅ​ថ្ងៃ​អាទិត្យ​​ទី១៥ កើត​​ខែ​មេឃ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​ដាក់​​ជន្មាយុ​សង្ខារ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​អំណឹះ​ពីថ្ងៃ​នេះទៅ​៣​ខែ​ខាង​មុខ ​តថាគត​នឹង​ចូល​បរិ​និព្វាន​ ។ ​ការ​ដាក់​ជន្មាយុ​សង្ខារ​នេះ គឺជា​ការ​​បង្ហាញ​នូវ​សភា​ព​មិន​ទៀង​នៃ​សង្ខារ​ដែល​​កើត​មក​ហើយ ​រមែង​រលត់​ទៅវិញ​​ជាធម្ម​តា ដើម្បី​​ឱ្យ​យើង​​ទាំង​អស់​គ្នា​​បាន​ពិចារណា​ថា សត្វ​លោក​ទាំង​អស់ គឺស្ថិត​ក្នុង​​ភាព​មិន​ទៀង​ទាត់​​ គ្មាន​នរណា​ម្នាក់​អមតៈ​ឡើយ សូម្បី​​តែ​ព្រះ​អង្គ​បាន​ត្រាស់​​ជា​ព្រះ​សម្មាសម្ពុទ្ធ​ ហើយ​ក៏​​គង់​នឹងចូល​​បរិនិ​ព្វាន​​​ដែរ ​។ ​

នេះ​ជា​ចំណុច​សំខាន់​​ដែល​ព្រះ​អង្គ​​បាន​ផ្តល់​ការ​គិត​មួយ​ដ៏ធំ​ដល់​សត្វ​លោក គឺថា​មុន​ពេល​ដែល​យើង​​ស្លាប់ តើ​យើង​ត្រូវធ្វើ​អ្វីខ្លះ យើង​បាន​កសាង​ស្នាដៃ​អ្វីខ្លះ កសាង​សេចក្តី​ល្អ​អ្វីខ្លះ បាន​​ដុស​ខាត់​​សំអាត​ចិត្ត​ប្រព្រឹត្ត​ខ្លួន​ឱ្យ​​មាំមួន​អ្វី​ខ្លះ បាន​ផល​ប្រយោជន៍​​អ្វី​ខ្លះ​ដល់​ខ្លួន​​ឯង និង​​អ្នក​ដទៃ​ ហើយ​នេះក៏ជា​ការ​ពញ្ញាក់​ស្មារតី​​ ដើម្បី​ឱ្យ​ជន​ទាំង​ឡាយ​យក​ដំណើរ​នេះ​​មក​គិតពិចារណា ៕