ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគគាត់ណាស់… ​ព្យាបាល​មិនជា​មានតែ​ស្លា.ប់​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ស្ត្រី​ម្នាក់​ធ្វើ​អត្តឃាត​ចង​.​ក​​សម្លាប់​ខ្លួន ​ក្រោយតូច​ចិត្ត​​​មាន​​ជំងឺ​ប្រចាំ​កាយរ៉ាំរ៉ៃ​ ​ព្យាបាល​មិនជា ​បង្ក​ការ​ភ្ញាក់ផ្អើល​​នៅ​វេលា​ម៉ោង​១​​រំលង​អ​ធ្រា​ត្រ ចូល​ថ្ងៃ​​ទី​៧ ​មិថុនា ​ស្ថិត​ត្រង់​ចំណុច​ចំការ​ស្វាយចន្ទី​…

ខេត្តរតនគិរី​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ស្ត្រី​ម្នាក់​ធ្វើ​អត្តឃាត​ចង​.​ក​​សម្លាប់​ខ្លួន ​ក្រោយតូច​ចិត្ត​​​មាន​​ជំងឺ​ប្រចាំ​កាយរ៉ាំរ៉ៃ​ ​ព្យាបាល​មិនជា ​បង្ក​ការ​ភ្ញាក់ផ្អើល​​នៅ​វេលា​ម៉ោង​១​​រំលង​អ​ធ្រា​ត្រ ចូល​ថ្ងៃ​​ទី​៧ ​មិថុនា ​ស្ថិត​ត្រង់​ចំណុច​ចំការ​ស្វាយចន្ទី​ ខាងក្រោយ​ផ្ទះ​របស់ខ្លួន​ប្រហែល​៦០​ម៉ែត្រ ​​ក្នុងភូមិ​ផាក់​ណា​ម ឃុំ​កោះ​ពាក់​ស្រុក​វើ​ន​សៃ ។

សេចក្តីរាយការណ៍បន្តថា ស្ត្រី​​រង​គ្រោះឈ្មោះគឹ​ត ស៊ុន អាយុ​៤៤​ឆ្នាំ ជនជាតិ​គ្រឹ​ង រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ។ ​ប្រភពបន្តថា គាត់​ (ជនរងគ្រោះ​) បាន​បាត់​ពី​ផ្ទះ​តាំងពី​យប់​ថ្ងៃ​ទី​៦ មិថុនា​ មកម្លេ៉ះ ហើយ​ត្រូវ​បាន​សាច់ញាតិ​ ខំ​ដើរ​រក​រហូត​ដល់​ម៉ោង​១​យប់​ថ្ងៃ​ទី​០៨ ​ទើប​ប្រទះ​ឃើញ​គាត់​ចង​.​ករ​សម្លាប់​ខ្លួន​ ដោយ​យក​ខ្សែ​​អង្រឹង​ប្រវែង​២​ម៉ែត្រ​ជាប់​នឹង​ដើម​ស្វាយចន្ទី​ នៅ​ក្រោយ​ផ្ទះ​នោះ​តែ​ម្តង ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ពិនិត្យ​ និងធ្វើ​កោសល្យវិច័យ​លើ​សាកសព​ឃើញ​ថា​ ពិតជា​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង​ពិតប្រាកដ​​ ។

អត្ថបទសរសេរ ដោយ