ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិច្ចាគ​សប្បុរសធម៌

5 ឆ្នាំ មុន

អង្គការ​សប្បុរសធម៌​ដ៏​ធំ​មួយ​មិន​ដែល​ឃើញមេធាវី​ម្នាក់​ដែល​ល្បី​ជាងគេ​ក្នុង​ក្រុង​បរិច្ចាគ សូ​ម្បី អ្វីមួយ​ជួយ​ដល់​ការងារ​សប្បុរសធម៌​របស់​ខ្លួនសោះ​ក៏​ចាត់​បុគ្គលិក​ម្នាក់​ទៅ​បញ្ចុះបញ្ចូល ៈ -​ជម្រាប​លោក​មេធាវី​, តាម​ការ​ស្រាវជ្រាវ​ឯកសារ ពួក​ខ្ញុំ​ដឹង​ថា លោក​មាន​ចំណូល​ប្រចាំឆ្នាំ​យ៉ាងតិច​បំផុត​ក៏​៥០០.០០០​ដុល្លារ​សហរដ្ឋ​អា​មេ​រិ​ក​ដែរ ។ ជាមួយ​ចំណូល​នោះ…

អង្គការ​សប្បុរសធម៌​ដ៏​ធំ​មួយ​មិន​ដែល​ឃើញមេធាវី​ម្នាក់​ដែល​ល្បី​ជាងគេ​ក្នុង​ក្រុង​បរិច្ចាគ សូ​ម្បី
អ្វីមួយ​ជួយ​ដល់​ការងារ​សប្បុរសធម៌​របស់​ខ្លួនសោះ​ក៏​ចាត់​បុគ្គលិក​ម្នាក់​ទៅ​បញ្ចុះបញ្ចូល ៈ
-​ជម្រាប​លោក​មេធាវី​, តាម​ការ​ស្រាវជ្រាវ​ឯកសារ ពួក​ខ្ញុំ​ដឹង​ថា លោក​មាន​ចំណូល​ប្រចាំឆ្នាំ​យ៉ាងតិច​បំផុត​ក៏​៥០០.០០០​ដុល្លារ​សហរដ្ឋ​អា​មេ​រិ​ក​ដែរ ។ ជាមួយ​ចំណូល​នោះ លោក​មេធាវី​អាច​ជួយ​ដល់​ជន​ទី​ទ័លក្រ​បំផុត​ក្នុង​ក្រុង​យើង​នូវ​អ្វីមួយ​បាន​ទេ ?

លោក​មេធាវី​ឆ្លើយ​វិញ​ភ្លាម ៈ
-​ការ​ស្រាវជ្រាវ​របស់​ពួក​លោក​តើ​មាន​ដឹងម្តាយ​ខ្ញុំ​មាន​ជំងឺ​បេះដូង​រ៉ាំរ៉ៃ​យូរ​ឆ្នាំ​ហើយ ហើយ
ការ​ចំណាយ​ប្រាក់​លើ​ថ្នាំសង្កូវ​របស់​គាត់​ខ្ពស់​ជាង​១០​ដង​ចំណូល​របស់​គាត់​ទេ ?
-​បាទ !…​បាទ !…​ពួក​ខ្ញុំ​មិន​បានដឹង​ទេ ។
-​ចុះ​ការ​ស្រាវជ្រាវ​របស់​ពួក​លោក​មាន​ដឹងទេ​ថា បងប្រុស​ខ្ញុំ​ជា​យុទ្ធ​ជន​ពិការ​អង្គុយតែ
លើ​រទេះរុញ​, ឥឡូវ​ប្រពន្ធ​ស្លាប់​ចោល ត្រូវ​ចិញ្ចឹម​កូន​៥​នាក់​ទេ ?
-​បាទ !…​បាទ !…​រឿង​ហ្នឹង​ក៏​ពួក​ខ្ញុំ​មិន​បានដឹង​ដែរ ។
-​ចុះ​ការ​ស្រាវជ្រាវ​របស់​ពួក​លោក​មាន​ដឹង​ទេ​ថា បងស្រី​បង្កើត​ខ្ញុំ​ម្នាក់​ប្តី​ត្រូវ​រថយន្ត​បុក​ស្លាប់​, ត្រូវ​ចិញ្ចឹម​កូន​ដល់​ទៅ​៨​នាក់ ហើយ​ពេល​នេះ​អត់​ការងារ​ធ្វើ​ទៀត ?
-​បាទ !…​បាទ !…​ពួក​ខ្ញុំ​មិន​បានដឹង​ទេ ។
-​សូម​ជម្រាប​អស់លោក​ថា អ្នក​ទាំងនោះ ខ្ញុំ​មិន​បានឱ្យ​អ្នក​ណាមួយ​សេន​ផង​ទេ​, អុ​ី​ចឹ​ង​រឿង​អី​ខ្ញុំ​ត្រូវ​ឱ្យ​ពួក​លោក ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ