ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​ធ្វើ​ឱ្យ​ពុទ្ធសាសនា​សាបសូន្យ ?

5 ឆ្នាំ មុន

ព្រះពុទ្ធ​សាសនា​សាបសូន្យ​អន់​ថយ​ទៅ​បាន​ដោយហេតុ​បួន​យ៉ាង​គឺ​មក​ពី ពុទ្ធបរិស័ទ​ទាំង​៤​ពួក ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា មិន​ប្រតិបត្តិ​ធម៌​វិន័យ​ដោយ​គោរព​១, មិន​រៀន​ធម៌​ដោយ​គោរព​១, មិន​ទ្រទ្រង់ធម៌​ដោយ​គោរព​១ និង​មិន​ពិចារណា​ធម៌​ដោយ​គោរព​១…

ព្រះពុទ្ធ​សាសនា​សាបសូន្យ​អន់​ថយ​ទៅ​បាន​ដោយហេតុ​បួន​យ៉ាង​គឺ​មក​ពី ពុទ្ធបរិស័ទ​ទាំង​៤​ពួក ភិក្ខុ សាមណេរ ឧបាសក ឧបាសិកា មិន​ប្រតិបត្តិ​ធម៌​វិន័យ​ដោយ​គោរព​១, មិន​រៀន​ធម៌​ដោយ​គោរព​១, មិន​ទ្រទ្រង់ធម៌​ដោយ​គោរព​១ និង​មិន​ពិចារណា​ធម៌​ដោយ​គោរព​១ ។

ក្នុង​ចំណោម​បរិស័ទ​ទាំង​៤​ពួក​នេះ​ដៅ​ពិសេស​គឺ បរិស័ទ​២​ពួក​ជា​អ្នកបួស​រស់នៅ​កៀក​នឹង​ព្រះពុទ្ធ​ផ្ទាល់ ដែល​ជា​អ្នក​ត្រូវ​ប្រតិបត្តិ​ឱ្យ​តឹង​បំផុត​ទើប​ព្រះពុទ្ធ​សាសនា​រុងរឿង​ទៅ​បាន តែបើ​អ្នកបួស​លែង​គោរព​ធម៌​វិន័យ​ហើយ ធ្វើ​អ្វី​ៗ​ភ្លើតភ្លើន​ទៅ​តាម​សម័យកាល​ដ៏​ទំនើប​ដូច​សព្វ​ថ្ងៃនេះ តម្លៃ​ឧត្តមភេទ​នៃ​សង្ឃ​ត្រូវ​ធ្លាក់​អាប់ឱន​ដូច​ទាញ​ព្រះពុទ្ធ​សាសនា​ឱ្យ​សំយុង​ចុះ​ដូច្នោះ​ដែរ ។

ព្រោះហេតុនោះ​សត្វលោក​ដែល​កើតមក​ក្នុង​វាលវដ្តសង្សារ​នេះ​រមែង​លិច និង​អណ្តែត​ទៅ​តាម​ផលកម្ម​របស់​ខ្លួន​ពោល​គឺ​ធ្វើអំពើ​បែប​ណា​នឹង​ត្រូវ​ទទួលផល​បែប​នោះ ដូច្នេះ​គួរ​ព្យាយាម​សន្សំ​បុណ្យ​កុសល ស្តាប់​ឱវាទ​ល្អ​ៗ​ពី​សំណាក់​បណ្ឌិត​អ្នកប្រាជ្ញ​ដើម្បី​ជា​ឧបាយ​នាំ​ជីវិត​ទៅ​រក​ឧត្តម​ប្រយោជន៍​ក្នុង​លោក​ទាំង​ពីរ ។