ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​លេប​ថ្នាំ​ធ្វើ​អត្ត​ឃាត​ធ្វើ​លិខិត​បណ្តាំ​កុំ​ចាក់​បទ​ស្មូត​ចាក់​ភ្លេង​ការ​និង​ហ្គាណាំ​ស្តាយ

12 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖​ យុវ​ជន​ម្នាក់​ត្រូវ​​បាន​​ គេ​​ប្រទះ​​ឃើញ​​​ស្លា.ប់​​នៅ​ក្នុង​ប្រឡាយ​​ដោយ​​មាន​ស្នាម​​ជាំ​ខៀវ​​ពេញ​ផ្ទៃ​មុខ​​ និង​ដង​ខ្លួន ដែល​ការ​ស្លា.ប់​​​នេះ​ត្រូវ​​គេ​​អះ​អាង​ថា បណ្តាល​មក​ពី​​រឿង​ឪពុក​ស្តី​បន្ទោស​​ព្រោះ​តែ​​រូប​គេ​​ដើ​រ​លេង​ច្រើន​ពេក រួច​​ក៏​​​​លេប​​ថ្នាំ​​សម្លា.ប់​ខ្លួន ។​ ហេតុ​ការណ៍​​នេះ​បាន​កើត​​ឡើង​កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ ​​​វេលា​​ម៉ោង​​៧​​ព្រឹក​​ នៅ​​ភូមិ​​ស្រែចាម​ក្រោម ឃុំ​​អូរ​ជ្រៅ ស្រុក​​ព្រៃ​នប់ ។

ខេត្ត​ព្រះ​សីហនុ ៖​ យុវ​ជន​ម្នាក់​ត្រូវ​​បាន​​ គេ​​ប្រទះ​​ឃើញ​​​ស្លាប់​​នៅ​ក្នុង​ប្រឡាយ​​ដោយ​​មាន​ស្នាម​​ជាំ​ខៀវ​​ពេញ​ផ្ទៃ​មុខ​​ និង​ដង​ខ្លួន ដែល​ការ​ស្លាប់​​​នេះ​ត្រូវ​​គេ​​អះ​អាង​ថា បណ្តាល​មក​ពី​​រឿង​ឪពុក​ស្តី​បន្ទោស​​ព្រោះ​តែ​​រូប​គេ​​ដើ​រ​លេង​ច្រើន​ពេក រួច​​ក៏​​​​លេប​​ថ្នាំ​​សម្លាប់​ខ្លួន ។​ ហេតុ​ការណ៍​​នេះ​បាន​កើត​​ឡើង​កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ ​​​វេលា​​ម៉ោង​​៧​​ព្រឹក​​ នៅ​​ភូមិ​​ស្រែចាម​ក្រោម ឃុំ​​អូរ​ជ្រៅ ស្រុក​​ព្រៃ​នប់ ។

តាម​​​ឪ​ពុក​បង្កើត​​​ឈ្មោះ​​យិន សុខ បាន​ឱ្យ​ដឹង​ថា កូន​ប្រុស​គាត់​ដែល​​ស្លាប់​នេះឈ្មោះ​​សុខ ឧត្តម​ អាយុ​២៤​ឆ្នាំ នៅ​លីវ​​​ រស់​នៅ​​ជា​មួយ​គាត់​​​ក្នុង​ភូមិ​​​ខាង​លើ​ ។ កូន​ប្រុស​​របស់​គាត់​​នេះ​បាន​លេប​ថ្នាំ​​បំពុល​​សត្វ​ល្អិត​​​​មិន​ដឹង​ថា បាន​​មក​ពី​​ណា​ទេ​សម្លាប់​​ខ្លួន ​បណ្តាល​​​ឱ្យ​ស្លាប់​យ៉ាង​អាណោច​​អាធ័ម​​ព្រោះ​តែ​ខឹង​​​​រូប​គាត់​ជា​ឪពុក​​​​ស្តី​បន្ទោស​​បន្តិច​បន្តូច​​​ព្រោះ​តែគេ​​ដើរ​មិន​​ចូល​ផ្ទះ​ ។

បុរស​​ជា​ឪពុក​​​បន្ត​ទៀត​ថា មុន​​កើត​ហេតុ​​​២​ថ្ងៃ​​​រូប​គាត់​បាន​ស្តី​បន្ទោស​​​ និង​ហាម​កុំ​​ឱ្យ​​ដើរ​លេង​ច្រើន​​ពេក មិន​ល្អ​ទេ​​ ​ថែម​ទាំង​​យក​​រំពាត់​តូច​មួយ​​មក​វាយ​​មួយ​រំពាត់​​ដែរ តែ​មិន​​បណ្តាល​​ឱ្យ​​របួស​អ្វី​ទេ ។ រហូត​​មក​ដល់​ព្រលប់​មុន​​ពេល​​ប្រទះ​​ឃើញ​​សព​កូន​គាត់​​រូប​​នេះ ​​​គឺ​គេ​បាន​បាត់​ពី​ផ្ទះ​​ តែ​ពួក​គាត់​​មិន​សូវ​ចាប់​អារម្មណ៍​​ទេ ព្រោះ​ស្មាន​​ថា​​កូន​ទៅ​ជួយ​​ការ​គេ​​ក្បែរ​​ផ្ទះ (ចម្ងាយ​​ប្រមាណ​២០០​ម៉ែត្រ) ស្រាប់​​តែ​ព្រឹក​ឡើង​​មាន​គេ​ប្រាប់​ថា​ ​ឃើញ​​កូន​គាត់​​ស្លាប់នៅ​ក្នុង​​​ប្រឡាយ​​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​​៣០​ម៉ែត្រ និង​​ឃើញ​មាន​​ផ្តិល​​ទឹក​​មួយ​​ បារី​​សេក​​១កញ្ចប់ និង​ថ្នាំ​បំពុល​​សត្វ​​ល្អិត​​​ប្រភេទ​​គ្រាប់​តូចៗ ព្រម​ទាំង​ស្លាប​ព្រា​​ខ្លី​​ចំនួន​១​ផង​ដែរ ។ ស្ថា​ន​ភាព​សព​ ​​​មាន​​សភាព​​ខៀវ​ពេញ​​ខ្លួន​​ប្រាណទាំង​អស់ ដោយ​សារ​ជាតិ​ថ្នាំ​​ពុល​​​​ ។ ​​

ពេល​​សមត្ថ​កិច្ច​​​ចម្រុះ​​​ទៅ​​ពិនិត្យ​​​សព​​​ឃើញ​​មាន​​​​លិខិត​​​១​ច្បាប់​​សរ​សេរ​​នៅ​​សំបុត្រ​​ការ​​ដែល​​គេ​សន្និដ្ឋាន​ថា​ ជា​ពាក្យ​​បណ្តាំ​ទុក​ក្នុង​ហោ​ប៉ៅ​​ខោ​ ។ ​អត្ថ​ន័យ​ក្នុង​លិខិត​​​​​នោះ​​គេ​បាន​​សរ​សេរ​ដោយ​​សុំ​អភ័យ​ទោស​​សម្រាប់​ក្រុម​គ្រួសារ​​ទាំង​អស់​គ្នា​​ និង​​សូម​នៅ​​ឱ្យ​បាន​​សេចក្តី​​ស្ងប់​​ចិត្ត​​ ។ រូប​​គេ​​ក៏​បាន​​សូម​អភ័យ​ទោស​រឿង​​គ្រប់​យ៉ាង​​ដែល​គេ​ជា​អ្នក​បង្កើត​​ ​និង​​បញ្ចប់​​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស​​ ហើយ​បាន​ផ្តាំ​​ទៅ​បង​ស្រី​បង្កើត​​ឈ្មោះ​មុំ​ថា «មុំយប់​​មិញ​​ ប៉ាខឹង​​អញ​ គាត់​​ឈប់​រាប់​​អញ​ជា​កូន​​ គាត់​​បណ្តេញ​​អញ​ចេញ​ពី​ផ្ទះ តែ​អញ​​អត់​ហ៊ាន​​ចេញ​ទេ » ។ ក្នុង​លិខិត​​ក៏​បាន​ផ្តាំ​​ថា «បើ​​ខ្ញុំ​ស្លាប់​ ​ពេល​ខ្ញុំ​ស្លាប់​កុំ​ចាក់​​ស្មូត​ឱ្យ​សោះ​ បើ​មិន​មាន​លុយ​ធ្វើ​បុណ្យ​​​ទេ​​មិន​បាច់​​ធ្វើ​​ក៏​បាន​ តែ​​បើ​សិន​ជា​ធ្វើ​បុណ្យ​​​វិញ​​​ សូម​ចាក់​​បទ​​ហ្គាណាំ​ស្តាយ​​ (Style) ឬភ្លេង​ការ» ។

នេះ​គឺ​ជា​​បណ្តាំ​​មួយ​​ចម្លែក​​មិន​ធ្លាប់​មាន​​ទេ​ ។ ​ ចំពោះ​​បណ្ដាំ​នេះ​​​ឪពុក​ម្ដាយ​​​ក៏​មិន​បាន​​​ចាក់ស្មូត​​​ទេ​តែ​បាន​ចាក់​​​ភ្លេង​ពិណពាទ្យ​​​​ជំនួស​​​​ ឯភ្លេង​ការ​​និង​​​ហ្គា​ណាំស្ដាយ​​​ក៏​​​ចាក់​​ឱ្យ​តាម​​​បណ្ដាំ​ដែរ តែមិន​​ចាក់​ច្រើន​ទេ ៕