ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីបានជា​គាត់ចង្អុលស្រះទឹកនេះ​?

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ស្ត្រី​ម្នាក់​ស្រវឹងស្រា​ជោក​បាន​ដួល​លង់ទឹក​ស្លាប់ ពេល​បាន​ដើរ​យក​មង​ទៅ​ដាក់​ត្រី​ក្នុងទឹក​ស្រះ​ជម្រៅ​២,៥០​ម៉ែត្រ ហើយ​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​២០​ម៉ែត្រ​។ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ត្រពាំង​ដក​ពោធិ៍ ស្ថិត​ក្នុងភូមិ​តា​ហុ​ក…

ខេត្តសៀមរាប ៖ ស្ត្រី​ម្នាក់​ស្រវឹងស្រា​ជោក​បាន​ដួល​លង់ទឹក​ស្លាប់ ពេល​បាន​ដើរ​យក​មង​ទៅ​ដាក់​ត្រី​ក្នុងទឹក​ស្រះ​ជម្រៅ​២,៥០​ម៉ែត្រ ហើយ​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​២០​ម៉ែត្រ​។ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ត្រពាំង​ដក​ពោធិ៍ ស្ថិត​ក្នុងភូមិ​តា​ហុ​ក ឃុំ​ត្រី​ញ័រ ស្រុក​ពួក ខេត្តសៀមរាប ។

ប្រភព​បាន​បន្ត​ថា ស្ត្រី​ដែល​ស្លាប់​ឈ្មោះ រ៉​យ សា​រ៉​ម អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​តា​ហុ​ក ឃុំ​ត្រី​ញ័រ ស្រុក​ពួក ខេត្ត​សៀមរាប​។

តាម​ប្រភព​ពី​មន្ត្រី​ជំនាញ​ស្រុក​ពួក​បាន​ប្រាប់​ថា មុន​កើតហេតុ មាន​ពលរដ្ឋ​រាយការណ៍​មក​ថា មាន​ករណី​លង់ទឹក​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ម្នាក់ ទើប​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​យកស​ពស្ត្រី​រង​គ្រោះ​មក​ដាក់​លើគោក ដើម្បី​ពិនិត្យ​។

ក្រោយ​ពី​ការ​ពិនិត្យ​រួចរាល់​មក សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​គឺ​ជន​រង​គ្រោះ​មាន​ស្ថានភាព​ស្រវឹងស្រា​ខ្លាំង ហើយ​បាន​យក​មង​ទៅ​ដាក់​ត្រី​ក្នុង​ស្រះ ទើប​ដួល​ទៅ​ក្នុង​ទឹកស្រះ​ដែល​មាន​ជម្រៅ​២,៥០​ម៉ែត្រ បណ្តាល​ឱ្យ​ឈ្លក់ទឹក​ស្លាប់​តែ​ម្តង​។

បច្ចុប្បន្ន សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ