ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធមាមកជន​មិន​គប្បី​ជួញដូរ​ថ្នាំពុល

5 ឆ្នាំ មុន

អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ដើម្បី​ឱ្យ​សីល​របស់​ខ្លួន​បរិសុទ្ធ មិន​គប្បីជួញដូរ​ថ្នាំ​ពិស ឬ​ថ្នាំពុល​នោះ​ទេ ព្រោះ​ថ្នាំ​ទាំង​អម្បាល​នេះ​នាំ​ឱ្យ​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​សត្វ​យ៉ាងធ្ងន់ធ្ងរ ។ ពាក្យ​ថា​ថ្នាំ​ពិស​ក្នុង​ទី​នេះ គេ​អាច​សង្គ្រោះ​ចូល​ក្នុង​ប្រភេទ​ថ្នាំ​ច្រើន​យា​៉​ង ដែល​ជា​ហេតុ​បណ្តាល​ឱ្យ​មនុស្ស​សត្វ​ទាំងឡាយ​ទទួល​រង​នូវ​ផល​ប៉ះពាល់​ដល់​សុខភាព ជួនកាល​អាច​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ទៀត​ផង ។…

អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ដើម្បី​ឱ្យ​សីល​របស់​ខ្លួន​បរិសុទ្ធ មិន​គប្បីជួញដូរ​ថ្នាំ​ពិស ឬ​ថ្នាំពុល​នោះ​ទេ ព្រោះ​ថ្នាំ​ទាំង​អម្បាល​នេះ​នាំ​ឱ្យ​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​សត្វ​យ៉ាងធ្ងន់ធ្ងរ ។

ពាក្យ​ថា​ថ្នាំ​ពិស​ក្នុង​ទី​នេះ គេ​អាច​សង្គ្រោះ​ចូល​ក្នុង​ប្រភេទ​ថ្នាំ​ច្រើន​យា​៉​ង ដែល​ជា​ហេតុ​បណ្តាល​ឱ្យ​មនុស្ស​សត្វ​ទាំងឡាយ​ទទួល​រង​នូវ​ផល​ប៉ះពាល់​ដល់​សុខភាព ជួនកាល​អាច​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ទៀត​ផង ។ មនុស្ស​គ្រប់​រូប​កាលបើ​មានជីវិត​រស់នៅ​ហើយ គេ​ចាំបាច់​ត្រូវការ​សុខភាព​ល្អ​បរិបូណ៌ កម្លាំង ពលំ មាំមួន ។ ការ​មាន​សុខភាព​ល្អជា​លាភ​ដ៏​ប្រសើរ (​អារោគ្យ​បរមា លា​ភា​) ។ ប៉ុន្តែ​បើ​គេ​យក​ថ្នាំ​ពិស ថ្នាំពុល គ្រប់​យា​៉​ង​ឱ្យ​មនុស្ស​សេព និង​ប្រើប្រាស់​នោះ បណ្តាល​ឱ្យ​សុខភាព​ទ្រុឌទ្រោម ហើយ​ត្រូវ​បាត់បង់​នូវ​អ្វី​ៗ​គ្រប់​យា​៉​ង​ដែល​គេ​មាន​ដោយ​រាប់​ទាំង​អាយុជីវិត​របស់​គេ​ផង​ដែរ ។

ដូច្នេះ​អ្នក​គោរព​ព្រះពុទ្ធ​សាសនា​ដើម្បី​ឱ្យ​ជីវិត​បរិសុទ្ធ គប្បី​ចិញ្ចឹមជីវិត​ត្រឹមត្រូវ​ស្រប​តាម​គន្លង​ព្រះធម៌ ព្រះ​វិន័យ​ទើបបាន​សុខ ។